លោកជា មុនី
សុក្រសប្តាហ៍មុនសុំឱ្យចាត់មន្ត្រីជំនាញចុះពិនិត្យបរិស្ថានទូទៅក្នុងបរិវេណរោងចក្រ
New Archid ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីធុំក្លិនចំណីត្រីជះ
ស្អុយក្នុងអគាររោងចក្រធ្វើឱ្យកម្មករពិបាកដកដង្ហើមក្នុងពេលធ្វើការ ។
ក្នុងលិខិតលោកជា មុនី ប្រធានសហជីពសេរីកម្មករចុះថ្ងៃទី៤ ខែឧសភា ដែលបានដាក់ជូនទៅលោកម៉ុក ម៉ារ៉េត
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងបរិវេណរោងចក្រ New Archid មានធុំក្លិនស្អុយចំណីត្រីជះចូលក្នុងអគារ
ជ របស់រោងចក្រ ។ ម៉្យាងនៅកន្លែងបោកគក់ក៏មានក្លិនស្អុយភាយចេញពីក្នុងលូមកដែរដែលធ្វើឱ្យកម្មករពិបាក
ដកដង្ហើម ។
លោកជាមុនីបន្តថា“ក្លិនស្អុយដែលបង្ហាញពីការកង្វល់បរិស្ថាននៅក្នុងអគាររោងចក្រនេះបានធ្វើឱ្យប៉ះពាល់យ៉ាង
ធ្ងន់ធ្ងរដល់សុខភាពកម្មករដែលកំពុងបម្រើការងារក្នុងរោងចក្រ“ ។
លោកបានទទូចសុំឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់មន្ត្រីជំនាញចុះពិនិត្យបរិស្ថានទូទៅក្នុងបរិវេណរោងចក្រ New
Archid ឱ្យបានច្បាស់លាស់និងមានវិធានការឱ្យបានឆាប់ដើម្បីរួមចំណែកគិតគូរដល់សុខភាពកម្មករដែលកំពុង
បម្រើការងារនៅក្នុងរោងចក្រមួយនេះផង ។
កាលពីថ្ងៃពុធសប្តាហ៍មុនកូដកម្មជាង២ពាន់នៅក្នុងរោងចក្រ New Archid បានធ្វើកូដកម្មនៅខាងមុខរោងចក្រ
ដើម្បីទាមទារលក្ខខណ្ឌចំនួន៣ក្នុងនោះរួមមានទាំងការសុំឱ្យក្រុមហ៊ុនបញ្ឈប់ការចិញ្ចឹមត្រីក្នុងបរិវេណរោងចក្រ
ដើម្បីកុំឱ្យធុំក្អិនស្អុយផងដែរ ។
លោកធឹក គ្រឿនវត្ថារដ្ឋលេខាធិការក្រសួងបរិស្ថានថាលោកនៅមិនទាន់ឃើញលិខិតរបស់សហជីពនេះនៅឡើយ
ទេពីម្សិលមិញ ។ តែបើមានការស្នើសុំណាមួយក្រសួងនឹងឱ្យគណៈកម្មការជំនាញចុះទៅស្រាវជ្រាវ ។
លោកបានបញ្ជាក់ដែរថា“ក្រសួងនឹងអនុវត្តច្បាប់ប្រសិនបើរកឃើញថារោងចក្រមានក្លិនស្អុយប៉ះពាល់សុខភាព
កម្មករ ។ ក្រសួងនឹងពិន័យនិងធ្វើការអប់រំឱ្យមានការកែប្រែបរិស្ថានឱ្យល្អប្រសើរឡើងវិញ“ ។
លោកប៊ុន ឡេង ប្រធានរដ្ឋបាលរោងចក្រមិនទាចទាក់ទងបានទេកាលពីម្សិលមិញ ។
(អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍)

