Everyday news photo
បានប្រព្រឹត្តទៅនៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ កាលពីរសៀលថ្ងៃទី៤
ខែឧសភាឆ្នាំ២០១២ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ បានយល់ព្រមសហការគ្នាដើម្បីទប់
ស្កាត់ពលករឆ្លងដែនចូលប្រទេសទាំងពីរដោយខុសច្បាប់តាមច្រករបៀងនិងចាប់បញ្ជូនទៅតាមច្រកអន្តរជាតិវិញ
ហើយមិនប្រើអំពើហិង្សានិងប្រដាប់អាវុធឡើយ ។
លោកឆាតគីទី ណូផាដុលអភិបាលរងខេត្តស្រះកែវ បាននិយាយថា អាជ្ញាធរខេត្តស្រះកែវ បានព្រមព្រៀងសហ
ការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់រាល់ពលករឆ្លងដែនចូលមកប្រទេសថៃដោយខុសច្បប់
តាមច្រករបៀង និងចាប់បញ្ជូនទៅតាមច្រកអន្តរជាតិវិញ ហើយមិនប្រើអំពើហិង្សា និងប្រដាប់អាវុធឡើយ ។
លោកទ្រីណារិនអភិបាលរងខេត្តបន្ទាយមានជ័យក៏បានយល់ព្រមថាអាជ្ញាធរខេត្តបន្ទាយមានជ័យនឹងខិតខំធ្វើ
ការទប់ស្កាត់រាល់សកម្មភាពពលករឆ្លងដែនខុសច្បាប់ដែរ ។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំនោះ លោកទ្រីណារិន បានសំណូមពរដល់អាជ្ញាធរខេត្តស្រះកែវឱ្យផ្តល់ការអនុគ្រោះដល់
ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ដោយចៀសវាងការប្រើអំពើហិង្សានិងធ្វើទារុណកម្មទៅលើពលករទាំងនោះ
។ លោកបាននិយាយថា ពលករខ្លះដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ ចេញចូលទៅក្នុងប្រទេសថៃ គ្រាន់តែ
ធ្វើកម្មករដកដំឡូង កាប់អំពៅ ទៅព្រឹកវិលល្ងាច ដើម្បីរកប្រាក់ចិញ្ចឹមជីវិតតែប៉ុណ្ណោះដូច្នេះសូមឱ្យអាជ្ញាធរថៃ
ជួយសម្រួលដល់ពួកគេពេលឆ្លងដែនផង ។
លោកឆាតគីទីណូផាដុលបានបញ្ជាក់ថាអាជ្ញាធរខេត្តស្រះកែវបានឯកភាពលើចំណុចមួយចំនួនដែលបានលើក
ឡើងដោយភាគីខេត្តបន្ទាយមានជ័យប៉ុន្តែលោកក៏ស្នើឱ្យមានដំណោះស្រាយរួមគ្នាគឺត្រូវតែមានទំនាក់ទំនងគ្នា
ឱ្យបានស្អិតល្មួតរវាងខេត្តជាប់ព្រំដែនទាំងពីរនេះ ។
(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)

