Tuesday, 08 May 2012
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ក្រចេះ/កំពង់ធំៈ មានគ្រឿងចក្រកំពុងរុករករ៉ែនៅលើផ្ទៃដីប្រមាណ៣ពាន់ហិកតា យ៉ាងអនាធិបតេយ្យនៅព្រៃឡង់ ក្នុងខេត្តក្រចេះនិងកំពង់ធំ ដោយមានទាហាននិងអាជ្ញាធរមូលដ្ឋានការពារផង ដោយបានបំផ្លិចបំផ្លាញធនធានធម្មជាតិគួរឲ្យបារម្ភ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជា កាលពីថ្ងៃទី ៧ ខែឧសភាម្សិលមិញ។
លោក ឈឹម សាវុធ អ្នកសម្របសម្រួលសម្រាប់វេទិកាសាធារណៈនៅមជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជាបានឲ្យដឹងថា ការបំផ្លិចបំផ្លាញធនធានធម្មជាតិកំពុងកើតឡើងក្នុង ខេត្តក្រចេះនិងកំពង់ធំ ដោយអាជ្ញាធរមូលដ្ឋានប្រព្រឹត្តអំពើពុករលួយជាមួយនឹងពួក ឈ្មួញបើកឲ្យពួកគេជីកយករ៉ែយ៉ាងអនាធិបតេយ្យ។ លោកបន្តថា៖ «អាជ្ញាធរមិនបានចាត់វិធានការប្រឆាំងនឹងការជីករ៉ែ អនាធិបតេយ្យទាំងនេះទេ ផ្ទុយទៅវិញមន្រ្តីយោធានិងបរិស្ថានមូលដ្ឋាន បានចូលរួមជាមួយនឹងឈ្មួញក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ»។
លោកបានបន្តថា ក្នុងស្រុកសំបូរ ខេត្តក្រចេះ ទាហានមកយកប្រាក់ពីឈ្មួញបើកឲ្យពួកគេជីកយករ៉ែ ត្រឹមតែ៥ម៉ឺនរៀលក្នុងមួយខែ សម្រាប់ម៉ាស៊ីនខ្នាតតូច ហើយ ៨ម៉ឺនរៀលទៅ ១០ម៉ឺនរៀល ក្នុងមួយខែសម្រាប់ម៉ាស៊ីនខ្នាតធំ ចំណែកក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំវិញ អភិបាលរងស្រុកនិងមន្រ្តីបរិស្ថានបានមកយកប្រាក់ពីពាណិជ្ជកររៀង រាល់ខែ តែលោកមិនច្បាស់ ថាតើពួកគេយកពីឈ្មួញ ប៉ុន្មាននោះ។ លោកបន្ថែមថា៖ «ពួកគេប្រើសារធាតុគីមីពុល ដូច្នេះ ពេលវាហូរពីកន្លែងនោះទៅក្នុងទឹកទន្លេ វាបណ្តាលឲ្យដើមឈើងាប់ ហើយសត្វដែលផឹកទឹកទន្លេក៏ងាប់ផងបន្តបន្ទាប់ដែរ»។
លោក ឈុំ យីម តំណាងអ្នកភូមិក្នុងស្រុកសណ្តាន់បានថ្លែងថា កន្លងមកអ្នកភូមិជីកយករ៉ែបែបធម្មជាតិ គឺមិនបានប្រើគីមីដូចក្រុមហ៊ុនថ្មីៗនេះទេ។
លោក បន្តថា៖ «បញ្ហាសុខភាពចម្បង គឺក្រពះ ហើយសត្វពាហនៈរបស់យើងតែងតែងាប់»។
លោកបានបន្ថែមថា អ្នកភូមិក្នុងសហគមន៍ជួបប្រទះបញ្ហានៅពេលក្រុមហ៊ុនចិនមកជីកយករ៉ែ ក្នុងតំបន់នោះតាំងតែពីឆ្នាំ ២០០៩ មក ហើយបញ្ហាកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបន្តថា៖ «បើរដ្ឋាភិបាលមិនចាត់វិធានការឲ្យបានទាន់ពេលវេលាទេ មិនត្រឹមតែសុខភាព អ្នកភូមិទេ ធនធានធម្មជាតិនឹងត្រូវបំផ្លាញទាំងស្រុងដោយក្រុមឈ្មួញទាំងនេះ »។
ក្នុងរបាយការណ៍បានឲ្យដឹងថា មានសកម្មភាពជីកយករ៉ែយ៉ាងអនាធិបតេយ្យក្នុងខេត្តពីរគឺខេត្ត ក្រចេះ និងខេត្តកំពង់ធំ គឺមានការប៉ះពាល់យ៉ាងខ្លាំងលើធនធានធម្មជាតិ ក្នុងនោះ ដើមឈើ៧០ភាគរយបានងាប់ ទឹកទន្លេ និងបឹង មិនអាចប្រើប្រាស់បាន ដោយសារអាស៊ីតដែលហូរពីតំបន់ជីករ៉ែ។ ក្នុងរបាយការណ៍ដដែលនោះថា៖ «រយៈពេល១ឆ្នាំហើយ ដែលអ្នកភូមិក្នុងសហគមន៍នោះ និងសត្វជួបបញ្ហា ជាច្រើនដែលមិនធ្លាប់មានពីមុនមក ហើយសត្វក្របីនិងគោមិនតិចជាង៥០ក្បាលទេ ដែលងាប់ក្នុងមួយឆ្នាំៗ ដោយសារផឹកទឹកមានជាតិពុលនេះ»។
ក្នុងរបាយការណ៍នោះបន្តថា វត្ថុរ៉ាវពុលទឹកដែលហូរពីតំបន់ជីករ៉ែ ប៉ះពាល់ខ្លាំងដល់ស្ទឹងជីនិត ទន្លេកំពង់ថ្ម ក្នុងខេត្តកំពង់ធំ ហើយវត្ថុរ៉ាវខ្លះហូរទៅទន្លេមេគង្គ ក្នុងខេត្តក្រចេះ ដូច្នេះបណ្តាលឲ្យប្រជាជនរាករូស មានជំងឺគ្រុនចាញ់និងក្រពះ។
លោក ស៊ីម វណ្ណា អភិបាលស្រុកសណ្តាន់ បានថ្លែងថា លោកគ្មានសមត្ថភាពបញ្ឈប់ក្រុមហ៊ុនទាំងនោះទេ បើទោះជាវាបង្កផលប៉ះពាល់ដល់បរិស្ថានក៏ដោយ ព្រោះក្រុមហ៊ុនទាំងនោះមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ក្នុងការស្វែងរករ៉ែនៅតំបន់នោះ។ លោកបានបន្តថា៖ «ខ្ញុំមិនថា តើមន្រ្តីបានប្រាក់ប៉ុន្មានពីអ្នកភូមិ និងពីពួកឈ្មួញនោះទេ»។
លោក សេង សុត្ថា អភិបាលស្រុកសំបូរថ្លែងថា មូលហេតុដែលបណ្តាលឲ្យមានការជីកយករ៉ែយ៉ាងអនាធិបតេយ្យក្នុងតំបន់ នោះ គឺដោយសារអ្នកភូមិគ្មានអាជ្ញាប័ណ្ណ តែក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណ ថ្វីបើពួកគេមិនបង្កផលប៉ះពាល់ដល់បរិស្ថានខ្លាំងក៏ដោយ។
លោកបញ្ជាក់ថា៖ «យើងបានអប់រំ ពួកគេរួចហើយ មិនឲ្យធ្វើបែបនោះទេ តែពួកគេនៅតែធ្វើ ហើយយើងគ្មានករណីកិច្ចហាមឃាត់ក្រុមហ៊ុនទេ ព្រោះគេទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីរាជរដ្ឋាភិបាល»៕ TK