ថ្ងៃទី 05 ឧសភា 2012ម៉ោង 09:00:02
ខេត្ដស្ទឹងត្រែង ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្ដេច តេជោហ៊ុន សែននៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២នេះ អញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកការដ្ឋាន សាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែង ១.៧៣១ម៉ែត្រតភ្ជាប់ប្រព័ន្ធគមនាគមន៍ ពីខេត្ដស្ទឹងត្រែង ត្រើយខាងកើតឆ្លង កាត់ផ្ទៃទន្លេមេគង្គទៅត្រើយខាងលិចក្នុង ទឹកដីស្រុកថាឡាបរិវ៉ាត់ឆ្ពោះទៅទឹក ដីខេត្ដព្រះវិហារ ។ គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ នៅ ក្នុងខេត្ដស្ទឹងត្រែងមានទីតាំងសាងសង់ នៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ ទៅ កាន់ភូមិអូរត្រែល ឃុំ-ស្រុកថាឡាបរិ វ៉ាត់ ខេត្ដស្ទឹងត្រែង ដែលស្ពាននេះគឺ ជាបណ្ដាញគមនាគមន៍មួយបានតភ្ជាប់ ផ្លូវជាតិលេខ២១៤ឆ្ពោះទៅកាន់ខេត្ដព្រះ វិហារ ដែលមានចម្ងាយ១៤៤គីឡូម៉ែត្រ ពីស្រុកថាឡាបរិវ៉ាត់ ក្រោមការសាង សង់របស់ក្រុមហ៊ុនស៊ាងហៃ មកពីប្រទេស ចិន ដែលបានដំណើរការសាសង់តាំង ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២មកម្ល៉េះ ប៉ុន្ដែមិនទាន់បានសម្ពោធជាផ្លូវការនៅ ឡើយ ។
ក្រុមហ៊ុនចិនស៊ាងហៃបាន ដំណើរការសាងសង់ ដោយបុកគ្រឹះស្ពាន និងស្ថាបនាផ្លូវជាតិយ៉ាងសកម្មដើម្បី ឆ្លើយតបទៅនឹងកិច្ចសន្យាបញ្ចប់នូវការ សាងសង់ស្ពាននេះក្នុងរយៈពេល៣ឆ្នាំគឺ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២ រហូត ដល់ឆ្នាំ២០១៥ អាចនិយាយបានថា រួច រាល់នៅដើមឆ្នាំ២០១៥ ។ ស្ពាននេះមាន ទទឹងប្រវែង១៣ម៉ែត្រ និងបណ្ដោយមាន ប្រវែង១.៧៣១ម៉ែត្រ សាងសង់ពីបេតុ ក្នុងរយៈពេល៣៦ខែ និងស្ថាបនាផ្លូវជាតិ លេខ២១៤មួយខ្សែមានប្រវែង១៤៤ គីឡូម៉ែត្រតភ្ជាប់ពីស្រុកថាឡាបរិវ៉ាត់ ទៅកាន់ទឹកដីខេត្ដព្រះវិហារ ។ ស្ពាននេះ ត្រូវបានអ្នកស្រុកហៅតៗគ្នាថា ជាស្ពាន មេគង្គស្ទឹងត្រែង ។
អាជ្ញាធរខេត្ដស្ទឹងត្រែងមានការរំភើប យ៉ាងខ្លាំងដោយថ្លែងថា ស្ពាននិងផ្លូវនេះ គឺជាសមិទ្ធផលថ្មីដ៏ធំធេង ដែលរាជរដ្ឋា ភិបាលបានផ្ដល់ឱ្យហើយប្រជាពលរដ្ឋនៅ ក្នុងខេត្ដស្ទឹងត្រែងទាំងអស់នឹងមានសង្ឃឹម យ៉ាងមុតមាំ ជាពិសេសធ្វើឱ្យបណ្ដាញ ផ្លូវគមនាគមនៅខេត្ដនៃតំបន់ភូមិភាគ ឦសានយើងនេះ មានការរីកចម្រើន និង ប្រែមុខមាត់ថ្មីនាថ្ងៃអនាគតហើយប្រជាពលរដ្ឋប្រាកដជាមានជីវភាព ធូរធារ សំបូរសប្បាយតាមរយៈការអភិវឌ្ឍដោយ សារស្ពាន និងផ្លូវដែលបានតភ្ជាប់គ្នា ប្រៀបដូចជាសរសៃឈាមពីខេត្ដមួយទៅ ខេត្ដមួយទៀតបានយ៉ាងងាយស្រួល ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឈ្លាសវៃ ៕







