Tuesday, May 22, 2012

សៀមតវ៉ាឲ្យដកស្លាកយីហោផ្ទះ​សំណាក់នៅច្រកជាំ

លោកឧត្តមសេនីយ៍ឯកសាធីតប៊ុនភោគប្រធានក្រុមការងារ​ទំនាក់ទំនងប្រចាំតំបន់ថៃ-
កម្ពុជាបានដឹក នាំក្រុមទាហានឈុតខ្មៅ និងប៉ារ៉ាប្រមាណ១០នាក់ ចូលមកតាមច្រក
ទ្វារអន្តរជាតិជាំស្រងាំ ទាមទារឱ្យកម្ពុជាទម្លាក់ស្លាកយីហោ​  ផ្ទះសំណាក់ហេងហេង

ចេញ ។

ជាមួយនឹងប្រតិកម្មនេះ ភាគីថៃបានបិទច្រកទ្វារចំនួន១០នាទីផងដែរ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី
២២ ឧសភា  ។ 
ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្បែរមាត់ច្រក  ទា្វរអន្តរជាតិបាននាំគ្នានិយាយរិះគន់ថា ក្រុម
ទាហានសៀមតែងតែទាមទារបែបនេះទោះបីនោះ  គឺជាអធិបតេយ្យរបស់កម្ពុជាក្តី ដូចជាការដោតទង់ជាតិថ្ងៃ
បុណ្យចូលឆ្នាំក៏ភាគីថៃទាមទារឱ្យយកចេញដែរ ។


ជាក់ស្តែងនៅពេលនេះស្លាកយីហោផ្ទះសំណាក់ហេង ហេង ដែលដាក់នៅក្នុងទឹកដីរបស់កម្ពុជាសោះ ហេតុអ្វីក៏
សៀមមករករឿងឱ្យកម្ពុជាទម្លាក់ និងបានគម្រាមបិទមាត់ច្រកទ្វារជាញឹកញាប់ ។ ប្រជាពលរដ្ឋកម្ពុជាដែលមាន
អារម្មណ៍ធុញថប់នឹងឥរិយាបថរបស់ភាគីសៀមបាននិយាយថា បើទោះបីជាបិទឬបើកនោះប្រជាពលរដ្ឋខ្មែរមិន
ខ្វល់ទេហើយបើបិទរហូតក៏បានដែរ ព្រោះថានៅមាត់ច្រកទ្វារព្រំដែននេះគឺប្រជាពលរដ្ឋខ្មែរមិនដែលមានទំនិញ
សំខាន់ៗនាំចូលទៅថៃទេ មានតែថៃទេដែលទទួលផលចំណេញយ៉ាងកប់ក្តោងតាមច្រកព្រំដែន ។


លោកវរសេនីយ៍ទោតូច រ៉ា ប្រធានក្រុមការងារទំនាក់ទំនងមាត់ច្រកទ្វារអន្តរជាតិជាំស្រងាំ ឱ្យកោះសន្តិភាពដឹង
ថាលោកវរសេនីយ៍ឯកសាធីត ប៊ុនភោគ បានដឹកនាំកងកម្លាំងទាហានឈុតខ្មៅនិងប៉ារ៉ាជាង១០នាក់ដើម្បីទាក់
ទងសំណូមពរឱ្យកម្ពុជាទម្លាក់ស្លាក  យីហោផ្ទះសំណាក់ហេងហេងចេញ ហើយលោកបានឆ្លើយតបទៅវិញថា
ស្លាកយីហោផ្ទះសំណាក់នោះ គឺម្ចាស់ផ្ទះគេបានរុះរើខ្សែភ្លើងចេញអស់ហើយយកទៅដាក់នៅជាប់ផ្ទះសំណាក់
វិញនិងឈប់ដាក់នៅក្បែរផ្លូវជាតិលេខ៦៧បេទៀតហើយ។ទោះជាខាងភាគីថៃមិនប្រាប់ក៏ម្ចាស់ផ្ទះគេរុះរើដែរ។


លោកបញ្ជាក់ទៅភាគីសៀមថា ថ្ងៃក្រោយពេលមានកិច្ចការងារនៅមាត់ច្រកទ្វារសូមទាក់ទងជាមុនសិនកុំគំរាម
បិទមាត់ច្រកទ្វារ និងបញ្ជាក់ថាកម្ពុជាមិនខ្វល់ទេរឿងបិទច្រកទ្វារនេះ ៕


(អត្ថបទដកស្រង់កោះសន្តិភាព)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons