Tuesday, May 22, 2012

សកម្មភាពឃោសនាបោះឆ្នោតគណបក្សនយោបាយ​នានាខ្លះដង្ហែក្បួន​ខ្លះចាក់មេក្រូតាមស្នាក់ការ

កាលពីថ្ងៃទី២០ឧសភាឆ្នាំ២០១២គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)​
​បានប្រកាសពីសកម្មភាពឃោសនាបោះឆ្នោត​​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់​

គណបក្សនយោបាយតាមបណ្តាខេត្តប៉ែកខាងលិច​ និងខាងជើងប្រទេសកម្ពុជាកាលពីថ្ងៃទី១៨-១៩ខែឧសភាឆ្នាំ
២០១២ ។


គ.ជ.បបានឱ្យដឹងថាសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនយោបាយ
មួយចំនួនក្នុងរយៈពេល២​ថ្ងៃកន្លងទៅនេះប្រព្រឹត្តទៅយ៉ាងសកម្ម។នៅតាមខេត្តចំនួន៥ដែលស្ថិតនៅប៉ែកខាងលិច
និងខាងជើងប្រទេសកម្ពុជា មានគណបក្សនយោបាយចំនួន៦បានធ្វើសកម្មភាពឃោសនានៅតាមទីកន្លែងក្នុងឃុំ
សង្កាត់ដែលគណបក្សបានចុះបញ្ជីឈ្មោះបោះឆ្នោត ។


នៅខេត្តកោះកុង មានគណបក្សនយោបាយចំនួន៤ ធ្វើការឃោសនាបោះឆ្នោតរួមមាន គណបក្សប្រជាជនកម្ពុជា បានដង្ហែក្បួនឃោសនាតាមដងផ្លូវសាធារណៈក្នុងទីរួមខេត្ត ។ គណបក្សនរោត្តម រណឫទ្ធិ ក៏មានការហែក្បួនដែរ
គណបក្សសមរង្ស៊ី គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យបានធ្វើការឃោសនានៅ
តាមស្នាក់ការរៀងៗខ្លួន ។


នៅខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន៣  បានធ្វើសកម្មភាពឃោសនាបោះឆ្នោត គឺគណបក្សប្រជាជន
កម្ពុជាគណបក្សសមរង្ស៊ីនិងគណបក្សហ៊្វុនស៊ិនប៉ិចដោយធ្វើការដង្ហែក្បួនឃោសនាទៅតាមមធ្យោបាយរួមជាមួយ
នឹងអ្នក គាំទ្ររៀងៗខ្លួន នៅតាមឃុំ-សង្កាត់ និងកន្លែងផ្សេងៗគ្នា ។


នៅខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជា បានដង្ហែក្បួនឃោសនាក្នុងទ្រង់ទ្រាយធំ ដោយឆ្លងកាត់គ្រប់
ឃុំ-សង្កាត់ក្នុងក្រុងសិរីសោភណ្ឌនិងនៅតាមស្រុកនីមួយៗរួចហើយប្រមូលផ្តុំគ្នានៅស្នាក់ការគណៈកម្មាធិការបក្ស
ខេត្ត  ។  រីឯគណបក្សសមរង្ស៊ី ដើរចែកខិត្តប័ណ្ណ និងហែក្បួននៅតាមឃុំ-សង្កាត់ព្រមទាំងចាក់មេក្រូនៅស្នាក់ការ
គណបក្ស ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិចធ្វើសកម្មភាពឃោសនាដោយចាក់មេក្រូនៅស្នាក់ ការរបស់បក្សដែរ។


ចំពោះខេត្តឧត្តរមានជ័យ មានគណបក្សនយោបាយចំនួន៦បានចុះបញ្ជីបោះឆ្នោតឃុំ-សង្កាត់ ដែលរួមមានគណ
បក្សប្រជាជនកម្ពុជាគណបក្សសមរង្ស៊ី គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សនរោត្តម រណឫទ្ធិ គណបក្សសិទ្ធិមនុស្ស និងគណបក្សសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យ ។ គណបក្សប្រជាជនកម្ពុជា​ បានហែក្បួននៅតាមទីប្រជុំជនសាធា
រណៈក្នុងខេត្ត។គណបក្សសមរង្ស៊ីចុះធ្វើសកម្មភាពតាមភូមិនិង មានចាក់មេក្រូតាមស្នាក់ការគណបក្ស ។ ចំណែក
ឯគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សនរោត្តមរណឫទ្ធិគណបក្សសិទ្ធិមនុស្ស និងគណបក្សសម្ព័ន្ធភាពដើម្បីប្រជាធិប
តេយ្យ បានធ្វើសកម្មភាពឃោសនាដោយចាក់មេក្រូនៅតាមស្នាក់ការបក្សរៀងៗខ្លួន ។


នៅខេត្តព្រះវិហារកាលពីថ្ងៃទី១៩ឧសភាឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា មានហែក្បួនក្នុងទ្រង់ទ្រាយធំដោយ
ឆ្លងកាត់ឃុំ-សង្កាត់ចំនួន៣៨និងមានសមាជិក-សមាជិកាចូលរួមចំនួន១០.២០០នាក់ប្រើប្រាស់មធ្យោបាយរួមមាន
រថយន្តទោចក្រយានយន្តនិងគោយន្តសរុប១.៣០០គ្រឿង។រីឯគណបក្សសមរង្ស៊ីបានឃោសនានៅក្នុងឃុំ-សង្កាត់
ចំនួន៨ ​ ដោយមានអ្នកចូលរួមប្រមាណ៣០០នាក់ និងគណបក្សហ្វ៊ុនស៊ិនប៉ិចដង្ហែក្បួននៅក្នុង ឃុំចំនួន៥ ដោយ
មានអ្នកចូលរួមប្រមាណ១០០នាក់ ៕

(អត្ថបទដងស្រង់កោះសន្តិភាព)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons