Tuesday, May 22, 2012

ទាហាន​​ថៃ បិទ​ច្រកព្រំដែន​អន្តរជាតិ​ជាំ ជាង១០នាទី ​


ថ្ងៃទី​ 22 ខែឧសភា ឆ្នាំ2012, ម៉ោង 03:11 PM ph


  កាលពី​ព្រឹក​ម៉ោង ១០ និង ១៥​នាទី ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១២  ​ទាហាន​ឈុតខ្មៅ​ថៃ បាន​បិទ​ច្រក​អន្តរជាតិ​ជាំ រយៈពេល​ជាង ១០​នាទី រួច​បើក​វិញ ប៉ុន្តែនៅ​ម៉ោង​បាយ​ថ្ងៃត្រង់ ​ពលរដ្ឋ​ទាំងសងខាង កម្ពុជា​-​ថៃ មិនទាន់​អនុញ្ញាត​ឲ្យ
​ចេញចូល​នៅឡើយ​ទេ​។​
 
​  នាយប៉ុស្តិ៍​ច្រក​អន្តរជាតិ​ជាំ លោកនេត ដារ៉ា  បាន​ឲ្យ​ដឹងថា ទាហាន​ឈុតខ្មៅ​ថៃ​មួយក្រុម​មាន​គ្នា​ប្រមាណ​ពី ៧ ទៅ ៨​នាក់ បាន​ឈរ​មើល​ពី​ចម្ងាយ (​ក្នុង​ទឹកដី​ថៃ​) ឃើញ​មាន​ដាក់​ស្លាក​សញ្ញា​ផ្ទះសំណាក់ នៅមុខ​ផ្ទះសំណាក់​ក្នុង​ទឹកដី​កម្ពុជា យ៉ាងជ្រៅ​។ ទាហាន​ថៃ​សង្ស័យថា ទីតាំង​នោះ​ជា​ព្រំដែន​មិនទាន់​បានកំណត់​ច្បាស់ ក៏​ទាញ​បា​រ៉ា​សបិទ​ភ្លាមៗ មួយសន្ទុះ​ក្រោយមក​ទើប​បើក​បា​រ៉ា​ស​វិញ​។ តែ​ពលរដ្ឋ​ប្រទេស​ទាំងពីរ នៅ​ម៉ោង​បាយ​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ មិនទាន់​ដោះដូរ​ទំនិញ​គ្នា​បាន​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​នៃ​ប្រទេស​ទាំងពីរ កំពុងធ្វើការ​ទំនាក់ទំនង​គ្នា​៕អង្គរធំ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons