Wednesday, May 9, 2012

បាត់​កូន​ពី​ផ្ទះ​ច្រើន​ថ្ងៃ​ សង្ស័យ​គេ​ ល្បួង​យក​ទៅ​លក់​


ដោយ​ ៖ វិចិត្រា ថ្ងៃទី 09 ឧសភា 2012ម៉ោង 16:21:41
​ខេត្ដកំពង់ស្ពឺ​ ៖​ ក្មេង​ស្រី​ម្នាក់​បាន​បាត់​ ពី​ផ្ទះ​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ​ ពេល​នេះ​ម្ដាយ​ឪពុក​កំពុង​តែ​ស្វះស្វែង​ រក​គ្រប់​ច្រកល្ហក​នៅ​តែ​រក​មិនឃើញ​ នៅឡើយ​ ។​ ករណី​បាត់​ក្មេង​ស្រី​នេះ​កើត​ ឡើង​កាលពី​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១២​។​
​ក្មេង​ស្រី​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ ​ពេជ្រ​ រតនៈ​ ហៅ​ច្រឹប​ អាយុ​១៧​ឆ្នាំ​ មាន​ម្ដាយ​ ឈ្មោះ​អំ​ ស៊ឹ​ម​ អាយុ​៥៧​ឆ្នាំ​ ឪពុក​ឈ្មោះ​ ពេជ្រ​ សា​វឿ​ន​ អាយុ​៦៧​ឆ្នាំ​ នៅ​ភូមិ​ ចម្ការ​ចេក​៣​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំ​ ស្រួច​ ខេត្ដកំពង់ស្ពឺ​ ។​
​តាម​ការ​រៀបរាប់​របស់​ស្ដ្រី​ជា​ ម្ដាយ​ បានឱ្យ​ដឹង​ថា​ កូន​របស់​គាត់​រៀន​ថ្នាក់​ទី​៦​ នៅ​សាលារៀន​ចម្ការ​ចេក​ ហើយ​មុន​ ពេល​បាត់​ខ្លួន​កូន​បាន​សុំ​រូប​គាត់​ទៅ​ផ្សារ​ ត្រែង​ត្រ​យឹ​ង​ ដើម្បី​យក​រូបថត​ ។​ ស្ដ្រី​ជា​ ម្ដាយ​បន្ដ​ថា​ លុះ​ពេល​កូន​គាត់​ជិះ​ម៉ូតូ​ ចេញ​ទៅ​ ក៏​បាត់​ដំណឹង​សូន្យឈឹង​តែ​ម្ដង​ ទើបតែ​នៅ​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១២​ កូនស្រី​របស់​គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ គាត់​ឱ្យទៅ​យក​ម៉ូតូ​ដែល​នាង​ផ្ញើ​ទុក​នៅ​ ផ្ទះ​ពូ​នី​ តែ​នាង​មិន​បាន​ប្រាប់​ពី​ទីកន្លែង​ ដែល​នាង​កំពុង​ស្នាក់​នៅ​នោះ​ឡើយ​ ។​
​តាម​អ្នក​ជិតខាង​ម្នាក់​បានឱ្យ​ដឹង​ ដែរ​ ថា​ នៅ​ពេល​ដែល​ដឹង​ថា​បាត់​កូន​ ម្ដាយ​ បាន​ខិតខំ​ស្វះ​ស្វែងរក​គ្រប់​ច្រកល្ហក​ និង​ បាន​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​របស់​ កូន​ ពេល​ដែល​តេ​ចូល​ហើយ​ស្រាប់តែ​ មាន​មនុស្ស​ស្រី​ផ្សេង​និយាយ​ទៅ​វិញ​ ដោយ​បាន​ប្រាប់​ថា​ មីង​ច្រឡំ​លេខ​ហើយ​។​ ក្រោយមក​បាន​ទូរស័ព្ទ​ទៅ​រក​កូនស្រី​របស់​ គាត់​ទៀត​ ក៏​បិទ​លែង​ដំណើរការ​តែ​ម្ដង​។​ ប្រភព​ដដែល​បន្ដ​ថា​ តាម​អ្នក​ដែល​ ស្គាល់​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ដែរ​ថា​ នៅ​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១២​ វេលា​ ម៉ោង​២​រសៀល​ គេ​បានឃើញ​ក្មេង​ស្រី​ រូប​នោះ​ដើរ​ជាមួយ​មនុស្ស​ស្រី​២​នាក់​ វ័យ​ចំណាស់​បន្ដិច​ តែ​គេ​មិន​បាន​ចាប់​ អារម្មណ៍​ថា​ជា​អ្នក​ណា​នោះ​ទេ​ ព្រោះ​នឹក​ ស្មានថា​ជា​បងប្អូន​ ។​
​ក្រោម​តំណក់ទឹកភ្នែក​ស្ដ្រី​ជា​ម្ដាយ ​ បាន​សុំ​ឱ្យ​កូន​វិល​មក​ផ្ទះ​វិញ​ បើ​ទោះជា​ កូន​មាន​បញ្ហា​អ្វី​កើតឡើង​ក៏​ដោយ​ក៏​ ម្ដាយ​ឪពុក​លើកលែងទោស​ឱ្យ​គ្រប់​បែប​ យ៉ាង​ គឺ​សុំ​តែ​ម្យ៉ាង​គត់​សូម​ឱ្យ​កូន​វិល​ ត្រឡប់​មក​ជួបជុំ​ឪពុក​ម្ដាយ​វិញ​ ។​
​មជ្ឈដ្ឋាន​ដែល​បានដឹង​រឿង​បាន​លើក​ ឡើង​ថា​ ក្មេង​ស្រី​ដែល​បាត់​ខ្លួន​នោះ​អាច​ នឹងរ​ត់ទៅ​តាម​សង្សារ​របស់​គេ​ តែបើ​ មិន​រត់​តាម​សង្សារ​ទេ​ ទំនងជា​ត្រូវ​មនុស្ស​ ស្រី​២​នាក់​នោះ​ល្បួង​យក​ទៅ​លក់​ជាក់​ជា​ មិន​ខាន​ ៕នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons