Wednesday, May 9, 2012

រថយន្តយីឌុបដឹកឈើចែកចាយតាមដេប៉ូ​នៅ​ខេត្ដបន្ទាយមានជ័យ​យ៉ាង​ចំនួន៣ក្រុមហ៊ុន


ថ្ងៃទី 09 ឧសភា 2012ម៉ោង 16:37:16
​ខេត្ដបន្ទាយមានជ័យ​ ៖​ បច្ចុប្បន្ន​នេះ​ គេ​សង្កេត​ឃើញ​ថា​ សកម្មភាព​ដឹក​ ជញ្ជូន​ឈើ​ប្រភេទ​គ្រឿងផ្ទះ​ចម្រុះ​តាម​ រថយន្ដ​យី​ឌុ​បយក​មក​ចែកចាយ​តាម​ បណ្ដា​ដេប៉ូ​មួយ​ចំនួន​ក្នុង​ខេត្ដ​បន្ទាយ​ មាន​ជ័យ​ មាន​សកម្មភាព​យ៉ាង​គគ្រឹក​ គគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​ប្រៀប​ដូច​ទឹក​ បាក់​ទំនប់​អ៊ី​ក​ចឹ​ង​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​ឈើ​ នៅ​ក្នុង​ដេប៉ូ​ខេត្ដបន្ទាយមានជ័យ​បាន​ ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា​ សកម្ម​ ភាព​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ដ​យី​ឌុ​ប​ របស់​ក្រុមហ៊ុន​ទាំងនោះ​យក​មក​ចែក​ ចាយ​ក្នុង​ដេប៉ូ​លក់​ឈើ​ខេត្ដ​បន្ទាយ​មាន​ ជ័យ​នេះ​ គឺ​មាន​ស្ទើរតែ​រាល់ថ្ងៃ​ មិន​ សូវ​ដាច់​នោះ​ទេ​ ដោយ​ឈើ​ទាំងនោះ​ គេ​ដឹង​ថា​ដឹក​ចេញពី​ខេត្ដឧត្ដរមានជ័យ​ និង​ខេត្ដព្រះវិហារ​ កំពង់ធំ​និង​ខេត្ដក្រចេះ​ ជាដើម​ ។​ ជាមួយ​គ្នា​នោះ​អ្វី​ដែល​គេ​កត់​ សម្គាល់​ឃើញ​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ ក្រុមហ៊ុន​ធ្វើ​ឡើង​ហាក់បីដូចជា​លាក់លៀម​ អាថ៌​កំបាំង​ ។​ ដោយ​ឈើ​ទាំងនោះ​គេ​ដឹក​ ចេញ​ពេល​យប់​អធ្រាត្រ​ លុះ​មក​ដល់​ ខេត្ដបន្ទាយមានជ័យ​មេឃ​ភ្លឺ​ល្មម​ ។​
​បន្ទាប់​មក​គេ​ឱ្យ​កម្មករ​ប្រញាប់​ ប្រញាល់​ចាប់ផ្ដើម​រើ​ឈើ​ចេញពី​រថយន្ដ​ យក​មក​ដាក់​ក្នុង​ដេប៉ូ​លក់​ឈើ​ដែល​ កុម្ម៉ង់​ទិញ​ពី​ក្រុមហ៊ុន​មាន​ដូច​ជា​នៅ​ ចំណុច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​ ឬ​នៅ​ ចំណុច​ដេប៉ូ​លក់​ឈើ​ជាប់​កំណាត់​ផ្លូវ​ ជាតិ​លេខ​៥៦​ ហៅ​ផ្លូវ​លេខ​១​ ស្ថិត​នៅ​ ភូមិ​២​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​ សោភ័ណ​ ដែល​មាន​ម្ចាស់​ដេប៉ូ​ ឈ្មោះ​ យឿ​ង​ ជិន​ និង​យឿ​ង​ ។​ នោះ​ជូន​ពេល​ខ្លះ​ ដឹក​មក​ដល់​ពេល​យប់​អធ្រាត្រ​គឺ​ឱ្យ​កម្មករ​ រើ​ ទាំង​យប់​ផង​ដែរ​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ ជំនាញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា​ សកម្ម​ ភាព​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ទាំង​ នោះ​យក​មក​ចែកចាយ​ក្នុង​ខេត្ដ​បន្ទាយ​ មាន​ជ័យ​ ជា​ឈើ​មានច្បាប់​ទម្លាប់​ត្រឹម​ ត្រូវ​ ។​ ប៉ុន្ដែ​អ្វី​ជា​ការ​សង្ស័យ​ដឹក​ជញ្ជូន​ ឈើ​យ៉ាង​គគ្រឹកគគ្រេង​ធ្វើ​ឡើង​ក្នុង​ រូបភាព​ស្របច្បាប់​ផង​ និង​ល្មើសច្បាប់​ ផង​ ក្នុង​នោះ​លួច​ដឹក​បង្កប់​ឈើ​ប្រភេទ​ លេខ​១​ជាដើម​ ។​ មិនតែប៉ុណ្ណោះ​ដឹក​ ផ្ទុក​លើស​ចំណុះ​ចំនួន​ឈើ​ដែល​ច្បាប់​  អនុញ្ញាត​ឱ្យទៅ​ទៀត​ ។​ ក្នុង​ច្បាប់​អនុញ្ញាត​ គឺ​មិន​លើស​ពី​៣០​ម៉ែត្រគូប​នោះ​ឡើយ​។​ ការ​លួច​បន្លំ​ដឹក​ដាក់​លើស​ចំនួន​ម៉ែត្រ​ គូប​នេះ​ បើ​តាម​ការ​សន្និដ្ឋាន​ក្នុង​១​ រថយន្ដៗ​ដឹក​ពេញព្រៀប​ដាក់​ហួស​ទ្រុង​ យ៉ាង​ហោច​ណាស់​ផ្ទុក​បាន​ពី​៤០​ទៅ​៥០​ ម៉ែត្រគូប​ឯណោះ​ ។​
​សកម្មភាព​ដឹកឈើ​យ៉ាង​រលូន​ដូច្នេះ​ មិនមែន​អស់លោក​មេព្រៃ​ និង​សមត្ថ​ កិច្ច​ពាក់ព័ន្ធ​មិនដឹង​នោះ​ទេ​ តែ​ពួក​គេ​ទាំង​ នោះ​ធ្វើ​ជា​បិទ​ភ្នែក​មើល​មិនឃើញ​បើក​ ដៃ​ឱ្យ​ក្រុមហ៊ុន​ដឹកឈើ​ហួស​កម្រិត​ ហើយ​ ពួក​គេ​សម្ងំ​ទទួល​លាភសក្ការៈ​ពី​ក្រុម​ ហ៊ុន​ ។​ ជាមួយ​គ្នា​នោះ​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ដឹកឈើ​នោះ​ គឺ​ ផ្លូវថ្នល់​ស្ពាន​ដែល​រាជរដ្ឋាភិបាល​បាន​ ខិតខំ​កសាង​ឡើង​ស្អាត​ល្អ​ ប្រឈម​នឹង​ការ​ ខូចខាត​យ៉ាងដំណំ​ដោយ​ផ្លូវ​ស្ពាន​ទាំងនោះ​ ទទួល​រង​ទម្ងន់​ធ្ងន់​លើស​រាប់​តោន​ ។​
​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​នាំ​ គ្នា​លើក​ឡើង​ និង​ងឿងឆ្ងល់​ថា​ បច្ចុប្បន្ន​នេះ​រាជរ​ដ្ឋា​ភិ​ បាល​ កំពុង​តែ​យកចិត្ដទុកដាក់​ការពារ​ ព្រៃឈើ​និង​ទប់ស្កាត់​ពី​សំណាក់​ឈ្មួញ​ ទុច្ចរិត​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​និង​រក​ ស៊ី​ឈើ​ខុសច្បាប់​ ។​ ដោយ​ពួក​គាត់​លើក​ ឡើង​ទៀត​ថា​ រាជរដ្ឋាភិបាល​រឹត​បន្ដឹង​ យ៉ាងនេះ​ទៅ​ហើយ​ តើ​ហេតុ​អ្វី​បាន​ ចេះ​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​យក​មក​ លក់​ទាំង​ឡានៗ​នៅ​ខេត្ដបន្ទាយមានជ័យ​ ទាំង​យប់​ទាំង​ថ្ងៃ​ មិន​ចេះ​ដាច់​ទាល់តែ​ សោះ​ តើ​ឈើ​ទាំងនោះ​គេ​កាប់​មកពីណា​ ។​ ពួក​គាត់​លើក​ឡើង​ទៀត​ថា​ សកម្មភាព​ នេះ​ ទំនងជា​មន្ដ្រី​សមត្ថកិច្ច​ជំនាញ​ព្រៃ​ ឈើ​ថ្នាក់​ក្រោម​ត្រូវរ៉ូវ​ជាមួយ​ឈ្មួញ​ដើម្បី​ បិទ​បាំង​បទល្មើស​ទទួល​លាភសក្ការៈ​ លួច​ បន្លែបន្លំ​ប្រើប្រាស់​តាម​រយៈ​រូបភាព​ ស្របច្បាប់​ ។​

​លោកនាយ​រដ្ឋបាល​សង្កាត់​ព្រៃឈើ​ ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​២​មានច្បាប់​ទម្លាប់​ដឹក​ជញ្ជូន​ ត្រឹមត្រូវ​ ហើយ​ឈើ​ទាំងនោះ​ជា​ឈើ​ព្រៃ​ សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នៅ​ ខេត្ដឧត្ដរមានជ័យ​ ។​ ការ​ដឹក​ផ្ទុក​ឈើ​ ច្បាប់​មិន​បាន​ហាមឃាត់​ថា​ ត្រូវ​ដឹក​ក្នុង​ មួយ​ខែ​ប៉ុន្មាន​ជើង​នោះ​ទេ​ ទោះបី​ក្រុម​ ហ៊ុន​ដឹក​មួយ​ថ្ងៃ​៥​ជើង​ក៏​បាន​វា​អាស្រ័យ​ លើ​ PC​ ក្រុមហ៊ុន​ប៉ុណ្ណោះ​។​ ការ​លើក​ ឡើង​របស់​នាយ​រដ្ឋបាល​សង្កាត់​ព្រៃឈើ​ ក្រុង​សិរី​សោភ័ណ​ថា​ ការ​ដឹក​ផ្ទុក​ឈើ​ ប៉ុន្មាន​ម៉ែត្រគូប​ ក៏​បាន​តើ​គួរ​ឱ្យ​ជឿ​បាន​ ទេ​ ពីព្រោះ​ថា​ ការ​ដឹក​ផ្ទុក​លើស​ទម្ងន់​វា​ ខុស​នឹង​ច្បាប់​រដ្ឋ​  ពីព្រោះ​ថា​ស្ពាន​ថ្នល់​វា​ នឹង​រង​ការ​ខូចខាត​បាក់​ស្រុត​ដោយសារ​ តែ​ទទួល​រង​ការ​ដឹក​លើស​ទម្ងន់​រាប់​តោន​ ហើយ​បច្ចុប្បន្ន​ ជា​រដ្ឋាភិបាល​បាន​ចំណាយ​ ថវិកាជាតិ​ជា​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ កសាង​ផ្លូវ​ស្ពាន​នេះ​ឡើង​ ។​
​ជាមួយ​យ​គ្នា​នោះ​បើ​តាម​ម្ចាស់​ ដេប៉ូ​ មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ ថា​ ក្រុមហ៊ុន​ដែល​ចែកចាយ​ឈើ​នៅ​ ខេត្ដបន្ទាយមានជ័យ​ មិនមែន​មាន​តែ​២​ ក្រុមហ៊ុន​នេះ​ទេ​ គឺ​វា​មាន​រហូត​ប្រមាណ​ ៨​ក្រុមហ៊ុន​ឯណោះ​ ។


រថយន្តដែលដឹកឈើដាក់តាមដេប៉ូទី១មានឈ្មោះវ៉ាទី២មានឈ្មោះប៉ូទី៣មានឈ្មោះសារ៉ូន៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons