Thursday, May 3, 2012

សព​ពលករ​ខ្មែរ​ស្រី​ប្រុស​ត្រូវ​បាន​អគ្គ​ កុងស៊ុល​ខ្មែរ​សហការ​ជាមួយ​អាជ្ញា​ ធរ​ថៃ​បញ្ជូន​មក​ឱ្យ​សាច់ញាតិ​


ដោយ​ ៖ វណ្ណា ថ្ងៃទី 04 ឧសភា 2012ម៉ោង 09:59:24
​ប៉ោយ​ប៉ែ​ត​ ៖​ សព​ពលករ​ខ្មែរ​មាន​ ស្រី​ មាន​ប្រុស​ ដែល​ជួប​ឧបទ្ទវហេតុ​ គ្រោះថ្នាក់​ចរាចរ​ដ៏​សាហាវ​មួយ​ផ្ទួនៗ​ គ្នា​បណ្ដាល​ឱ្យ​ពលករ​ខ្មែរ​ជិត​២០​នាក់​ ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ កំពុង​ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ ថៃ​ ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​ហើយ​ ។​
​ដោយឡែក​នៅ​ល្ងាច​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៥​និង​៥៥​នាទី​ អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ (​ខេត្ដ​ស្រះ​កែវ​)​សហការ​ជាមួយ​អាជ្ញា​ ធរ​ថៃ​បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ​ ៤​នាក់​មក​ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ខ្មែរ​ តាម​ច្រក​ទ្វារ​អន្ដរជាតិ​ ប៉ោយ​ប៉ែ​ត​ រួម​មានឈ្មោះ​១-​គាត​ ស្រី​ រ័​ត្ន​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​,​ ២-​ម៉ក់​ រ៉​ន​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​,​ ៣-​ម៉ក់​ រី​ ភេទ​ ស្រី​ អាយុ​២០​ឆ្នាំ​,​ ៤-​អូ​ សា​រិ​ទ្ធ​ ភេទ​ ប្រុស​ អាយុ​១៦​ឆ្នាំ​ ។​ សាកសព​អ្នក​ទាំង​ អស់នេះ​រស់នៅ​ភូមិ​ជី​រោ​ទិ៍​ ឃុំ​ជី​រោ​ទិ៍​១​ ស្រុក​ត្បូងឃ្មុំ​ ខេត្ដកំពង់ចាម​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​​ ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ ឆាក​ឈឿ​ន​សៅ​ កាប៊ី​ន​ ត្រង់​ផ្លូវបំបែក​ នៃ​ប្រទេស​ថៃ​ ។​
​តាម​ការ​ឱ្យ​ដឹង​ពី​សាច់ញាតិ​មក​ពី ​ ខេត្ដកំពង់ចាម​ មក​យក​សាកសព​នេះ​ បាន​ប្រាប់​ថា​ មាន​ប្ដី​ប្រពន្ធ​ឈ្មោះ​អ៊ុ​ក​ លី​ ភេទ​ប្រុស​ អាយុ​ជាង​៥០​ឆ្នាំ​(​ស្លាប់​)​ និង​ ប្រពន្ធ​ឈ្មោះ​ព្រំ​ ចាន់​នី​ (​ស្លាប់​)​ ពេល​ រួម​ដំណើរ​ជាមួយ​អ្នក​ដែល​ស្លាប់​ទាំង​៤​ ខាងលើ​ និង​រស់នៅ​ជាមួយ​គ្នា​ ត្រូវ​បាន​ កូន​បូជា​នៅ​ប្រទេស​ថៃ​ ពុំ​បាន​បញ្ជូន​មក​ ទេ​ ព្រោះ​កូនចៅ​ធ្វើការ​ប្រទេស​ថៃ​យក​ ទៅ​បូជា​ ។​

​លោក​នេ​ត​ សារី​ អគ្គ​កុងស៊ុល​ខ្មែរ​ ប្រចាំ​នៅ​ប្រទេស​ថៃ​ (​ខេត្ដ​ស្រះ​កែវ​)​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​ ២០១២​ថា​ សាកសព​ពលករ​ខ្មែរ​ដែល​ ស្លាប់​នេះ​ បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរ​ ខណៈ​ពួក​គេ​បាន​ជិះ​រថយន្ដ​១​បាំង​កន្លះ​ បើក​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​គល់ឈើ​ ត្រង់​ផ្លូវបំបែក​នៅ​ចំណុច​កើតហេតុ​ខាង​ លើ​ បណ្ដាល​ឱ្យ​ស្លាប់​ និង​រង​របួស​ ។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ សាកសព​ទាំង​ ៤​នាក់​នេះ​ អគ្គ​កុងស៊ុល​ខ្មែរ​ មន្ដ្រី​ពាក់​ ព័ន្ធ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​នៅ​វត្ដ​ បា​លិ​លេ​យ្យ​ ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ ដើម្បី​ បូជា​ និង​យក​ឆ្អឹង​ទៅ​ធ្វើបុណ្យ​ឯ​ស្រុក​ កំណើត​ ហើយ​សាកសព​ពលករ​ខ្មែរ​ដែល​ គ្រោះថ្នាក់​ចរាចរ​សាហាវ​ បើ​គិត​តាំង​ ពី​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១២​រហូត​ ដល់​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១២​ ជិត​ ២០​នាក់​ហើយ​ ចំណែក​អ្នក​រង​របួស​ក៏​ ច្រើន​ណាស់​ដែរ​ តែ​សាកសព​មួយ​ចំនួន​ ទៀត​កំពុង​រៀបចំ​ឯកសារ​បញ្ជូន​មក​ឱ្យ​ សាច់ញាតិ​ធ្វើបុណ្យ​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons