បន្ទាយមានជ័យ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតលើងកាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០១២នៅវេលាម៉ោង១៥:៥០នាទីដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥មុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសេរីសោភ័ណខេត្តបន្ទាយមានជ័យ។
បើតាមសាក្សីដែលឃើញហេតុការណ៍ជាក់ស្ដែងប្រាប់ប៉ូលីសចរាចរឲ្យដឹងថា៖នារីពីរនាក់ជិះម៉ូតូឌុបគ្នាស្របទិសជាមួយរថយន្តកូរ៉េពីលិចទៅកើតដល់ចំនុចកើតហេតុម៉ូតូក៏វ៉ារថយន្តកូរ៉េខណះពេលកំពុងវ៉ានោះស្រាប់តែមានរថយន្តដឹកដីកង់៦មួយគ្រឿងដែលបើកច្រាស់ទិសដៅគ្នាមកដល់ក៏បណ្ដាលឲ្យដៃចង្កូតម៉ូតូប៉ះនឹងកង់ឡានដឹកដីហើ្យក៏ដួលម៉ូតូចូលក្រោមរថយន្តកូរ៉េបណ្ដាលឲ្យកិនបាក់ជើងនារីម្នាក់និងម្នាក់ទៀតរងរបួសមធ្យម ភ្លាមៗនោះដែររថយន្តសង្រោះបន្ទាន់បានដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យ។
ក្រោយកើតហេតុប៉ុន្មាននាទីប៉ូលីសចរាចរបានចុះមកដល់ហើ្យវាស់វែងកន្លែងកើតហេតុនឹងយករថយន្តកូរ៉េពាក់ស្លាកលេខ៣A-00១៣ដែលអ្នកបើកបរបានរត់គេចខ្លួនបាត់និងម៉ូតូនារីរងគ្រោះមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕



