ដោយ៖អ៊ិនសាមិត្ត
ប៉ោយប៉ែត៖បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនបានអំពាវនាវកំឲ្យមានការចំនាកស្រុកខុសច្បាប់ទៅធ្វើការនៅប្រទេសថៃយ់ាងណាក៏ដោយនៅតែមានប្រជាពលរដ្ឋជាច្រើននាក់កំពុងសំរុកទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់តាមការឆ្លងកាត់ច្រកព្រំដែនកម្ពុជាថៃក្នុងខេត្តបន្ទាយមានជ័យរាប់ទាំងច្រកស្របច្បាប់និងច្រកមិនស្របច្បាប់ផងដែរ។
បើតាមប្រភពពត័មានពីសមត្ថកិច្ចនៅច្រកទ្វារព្រំដែនកម្ពុជាថៃនៅល្ងាចថ្ងៃទី០២ខែឧសភាឆ្នាំ២០១២បានឲ្យដឹងថា៖មានច្រកអន្តរជាតិមួយច្រកតំបន់ពីរគឺច្រកម៉ាឡៃនិងច្រកបឹងត្រកួននិងច្រករបៀងជាច្រើនផ្សេងទៀតនៃបន្ទាត់ព្រំដែនរវាងខេត្តបន្ទាយជ័យនិងប្រទេសថៃដែលគេសង្កតឃើញមានការឆ្លងកាត់ពីសំនាក់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលមានបំនងទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់តាមរយះមេខ្យល់របស់ពួកគេនិងបង់ប្រាក់ឲ្យសមត្ថកិច្ចតាមព្រំដែនទាំងនោះគឺក្នុងម្នាក់១០០បាត។គឺវាពិតជាលំបាកយ៉ាងខ្លាំងនៃការឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃនេះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ខែឧសភាឆ្នាំ២០១២នេះកំលាំងនគរបាលប៉ុស្ដិព្រំដែនបឹងសាគូដែលស្ថិតនៅភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតបានធ្វើការឃាត់ពលករខ្មែរចំនួន៦នាក់ដែលមានបំនងឆ្លងដែនទៅធ្វើការខុសច្បាប់នៅប្រទេសថៃ។
ក្រោយពីការឃាត់ខ្លួនពលករទាំងនេះលោកសួងសៅនាយនគរបាលប៉ុស្ដិបឹងសាគូបានធ្វើការអប់រំដល់ពលករចំនាកស្រុកទាំងនេះនូវបញ្ហាប្រឈមមុខមួយចំនួនដែលពួកគាត់និងជួបប្រទះពេលទៅធ្វើដោយខុសច្បាប់នៅប្រទេសថៃ៕



