Wednesday, May 9, 2012

ខាំ ភឿន ចៅហ្វាយ​ខេត្ត​ក្រចេះ​ក្រឡាប់​ឡាន​ស្លាប់


ពុធ 09 ឩសភា 2012


លោក ខាំ ភឿន (រូបតូច) និងរថយន្តដែលរងគ្រោះថ្នាក់ចរាចរណ៍
លោក ខាំ ភឿន (រូបតូច) និងរថយន្តដែលរងគ្រោះថ្នាក់ចរាចរណ៍
លោក ខាំ ភឿន ចៅហ្វាយ​ខេត្ត​ក្រចេះ​ត្រូវ​គេ​រាយ​ការណ៍​ថា បាន​ស្លាប់​កាល​ពី​យប់​មិញ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ពេល​លោក​វិល​ត្រឡប់​ពី​ចូល​រួម​ខួប​កាកបាទក្រហម និង​កិច្ច​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​ឯទីក្រុង​ភ្នំពេញ។
សេចក្តី​រាយ​ការណ៍​ថា លោក ខាំ ភឿន ដែល​មាន​អាយុ​៦៤ឆ្នាំ រួម​ជាមួយ​តៃកុង​ឡាន​ម្នាក់​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​តាម​រថយន្ត ឡិច​ស៊ីស ៤៧០ ពណ៌​ខ្មៅ មក​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ស្ថិត​ក្នុង​ភូមិ​ព្រែក​ចម្លាក់ ឃុំ​កញ្ជារ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ វេលា​ម៉ោង​៩យប់ រថយន្ត​ក៏​ជ្រុល​ចង្កូត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ ធ្វើ​ឲ្យ​សង្កត់​លោក ខាំ ភឿន ស្លាប់​នៅ​នឹង​កន្លែង។ ដោយ​ឡែក​អ្នក​បើកបរ​ត្រូវ​រង​របួស​ធ្ងន់។
ពេល​នេះ​សព​លោក ខាំ ភឿន ត្រូវ​បាន​គេ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ឯក្រុង​ក្រចេះ ខេត្ត​ក្រចេះ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons