Wednesday, May 2, 2012

ទៅ​ស្ទួ​ច​ត្រី​នៅ​ក្រោយ​ផ្ទះ​ប្រទះ​ឃើញ​កាំភ្លើង​ចំនួន​០២​ដើម​


ដោយ​ ៖ ថ្ងៃទី 03 ឧសភា 2012ម៉ោង 08:50:26
​ខេត្តស្វាយរៀង​ ៖​ ប្រជាពលរដ្ឋ​ម្នាក់​ទៅ​ស្ទូចត្រី​នៅ​ខាងក្រោយ​ផ្ទះ​របស់​គាត់​ប្រទះ​ឃើញ​ អាវុធ​ ០២​ដើម​កាលពី​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​ ១៦​និង​៤៥​នាទី​ ។​
​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ មាស​ ភា​ អាយុ​២៧​ឆ្នាំ​ មុខរបរ​លក់​បារី​ មាន​ទីលំនៅ​ភូមិ​ធ្ម​ល់​ សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​ បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ​ ទាវ​ ផង់​ នៅ​ភូមិ​ធ្ម​ល់​ សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​ ដើម្បី​ស្ទូចត្រី​ក៏​ប្រទះ​ឃើញ​អាវុធ​ពីរ​ដើម​គឺ​អាវុធ​ AK​ ស្វាយ​វែង​ លេខ​៤២៨២​ និង​អាវុធ​ AR​ ១៥​ លេខ​១៥៦២៩១៥។
​បច្ចុប្បន្ន​អាវុធ​ទាំង​ពី​ដើម​នេះ​បាន​ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ ៕​


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons