Tuesday, May 8, 2012

បុរស​ម្នាក់​ដាច់​ដៃ​ស្តាំ​ត្រឹម​​ក្លៀក ពេល​ចូល​ដៃ​ទៅ​ក្នុង​ម៉ាស៊ីន​កិន​ដី​ ធ្វើឥដ្ឋ


ថ្ងៃទី​ 08 ខែឧសភា ឆ្នាំ2012, ម៉ោង 10:41 AM ហេង សុខា
1

រាជធានី​ភ្នំពេញ៖ បុរស​កម្មករ​ឡ​ឥដ្ឋ​ម្នាក់ បាន​ដាច់​ដៃ​ស្តាំ​ត្រឹមក្លៀក ខណៈ​ពេល​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​កិន​ឥដ្ឋ កាល​ពី​វេលា​ម៉ោង៦ និង១០នាទី​ល្ងាច ថ្ងៃទី​៤ ឧសភា នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​ព្រះអាទិត្យ ដែល​មាន​ទី​តាំង​នៅ​ជិត​ផ្សារ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ។
ជនរងគ្រោះមានឈ្មោះ ប៉ាង លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅក្នុងឡឥដ្ឋ មាន​ស្រុក​​កំណើត នៅខេត្តកំពង់ធំ ។
តាមការឲ្យដឹងពីសាច់ញាតិក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ ធ្វើការនៅឡឥខាងលើ​នេះ​ រយៈពេល​៦ឆ្នាំ​មកហើយ នៅថ្ងៃកើតហេតុជនរងគ្រោះ បានទៅរវ៉ៃម៉ាស៊ីនកិនដីឥដ្ឋសាកមើល មិនដឹងមូលហេតុអី ស្រាប់តែ​ចូល​ដៃ​ស្តាំទៅក្នុងម៉ាស៊ីនដាច់ត្រមក្លៀក ទើបផ្អើលឆោឡោឡើង ហើយនាំគ្នាបញ្ជូនជនរង​គ្រោះ​ទៅ​ព្យាបាល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons