Saturday, May 26, 2012

ថៅកែហាងថែសម្ផស្សនឹងសំអាងការសុខាទាន់សម័យបណ្ដេញបុគ្គលិកចេញមិនបើកប្រាក់ខែឲ្យ



(ដោយ៖អ៊ិនសាមិត្ត)

​​​​​​​​​​​​​​            ប៉ោយប៉ែត៖ ស្រី​រូប​ស្រស់​ចំនួន​បី​នាក់ ដែល​បាន​អះ​អាង​ថា​ខ្លួន ជា​មេជាង​បង្រៀន​សិស្ស នៅ​សាលាបង្រៀន​អន្តរជាតិ​ថែរក្សា​សម្ផស្ស​នឹង​សំអាង​ការ​សុខា​ទាន់សម័យ សាខា​ទី​២១ ក្រុង​ប៉ោយ​ ប៉ែតបាន​នាំ​គ្នា​ចំនួន​បី​នាក់ ទៅ​ប្ដឹង​កងរាជអាវុធហត្ថ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១២​នេះដើម្បី​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​​​​​​​​​​​​ជួយ​រក​យុត្តិធម៌ ។
ស្រី​រូប​ស្រស់​ទាំង​បី​នោះ ទី១​ ឈ្មោះ ងួន ពិសី អាយុ​២១​ឆ្នាំ២៖​ឈ្មោះ​អយ ស៊ាង​ហ័រ អាយុ​១៩​ឆ្នាំ និង​ទី​៣៖  ឈ្មោះ​ឡាង ចន្ទ្រា អាយុ​១៩​ឆ្នាំអ្នក​ទាំង​បី​បាន បំភ្លឺ​ថា មូលហេតុ​ដែល​នាំ ឲ្យ​ពួក​នាងៗ​មក​ប្ដឹង​ប៉េអិម គឺ​ដោយសារ តែ​ថៅកែ​ហាង​ខាងលើ បណ្ដេញ​ពួក​នាង​ចេញ ពី​ហាង​កាល ពី​ថ្ងៃ​ទី ១៨ ខែ​ឧសភា ដោយ​គ្មាន​មូលហេតុ ហើយ​ថែមទាំង​មិន​បើក ប្រាក់ខែ​ឲ្យ​ទៀត​ផង ពីព្រោះ​ពួក​នាង ជា​គ្រូ បង្រៀន​សិស្ស នៅ​ក្នុង​សាលា​នោះ មាន​ប្រាក់ខែ​១៥០​ដុល្លារ​ក្នុង​មួយ​ខែ ។ពួក​នាងៗ​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ពួក​នាង​បាន​នាំ​គ្នា​ទៅ​ហូប បង្អែម​នៅមុខ​ហាង លុះដល់​វេលា​ម៉ោង​១១:00​យប់​នៅ​ពេល​ដែល​ក្រុម​នាង ត្រឡប់​ចូល​ក្នុង​ហាង វិញ​ត្រូវ​ថៅកែ បណ្ដេញ​ចេញ ពី​ហាង​ទាំង​យប់​តែម្ដង ។ជុំវិញ​បញ្ហា​ចោទប្រកាន់​ខាងលើ តំណាង​សាលា បង្រៀន​អន្តរជាតិ​ថែរក្សា សម្ផស្ស​និង​សំអាង​ការ​សុខា​ទាន់សម័យ សាខា​ទី​២១​ក្រុង​ប៉ោយប៉ែត បាន​បំភ្លឺ​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មូលហេតុ​ដែល​សាលា បណ្ដេញ​ក្រុម​ស្រី​ទាំង​បី​នោះ ចេញពី​សាលា ដោយសារ​ពួក​នាង​ដើរលេង រហេតរហូត​គ្មាន​ច្បាប់ទម្លាប់មិន​គោរព​វិន័យ របស់​សាលា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់ កិត្តិយស​សាលា​ជា​ខ្លាំង ។ លើស​ពី​នេះ​ទៅ​ទៀត​នោះក្រុម​នាងៗ​ខាងលើ ខាង​សាលា​បាន​ហៅ ឲ្យ​ធ្វើ​កិច្ចសន្យា ជា​ញឹកញាប់​ពីរ​  ​បី​ដង​មក​ហើយប៉ុន្តែ​ពួក​នាង​មិន​ព្រម ស្ដាប់ រឹតតែ​ផ្គើន​លើស​ដើម ទើប​សាលា​សម្រេចចិត្ត បណ្ដេញ​ពួកគេ​ចេញពី​សាលា​តែ​ម្ដង​ទៅ
ចំណែក ប្រាក់ខែ ដែល​ពួក​នាង​ចោទ​ថា ថៅកែ​មិន​បើក​ឲ្យ​នោះ តំណាង​សាលា​បាន បំភ្លឺ​ទៀត​ថា ស្រី​ទាំង​បី​នាក់​នោះ ជាសិស្ស​ទើបតែ​ចូល​ស្តា ប៉ុណ្ណោះ គឺ​គ្មាន​ប្រាក់ខែ​នោះ​ទេ ហើយក៏​មិន​មែន​ជា​បុគ្គលិក ឬ​ជា​គ្រូបង្រៀន​ឡើយ ។
ដោយឡែក ខាង​សមត្ថកិច្ច ក្រោយពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ក្រុម នារី​ទាំង​បី​នោះ​ហើយ បាន​ប្រាប់​ពួក​នាងៗ​ទាំងនោះ​ថា​ឲ្យ​ទៅ​បើកប្រាក់​ខែ​សិន បើ​បើក​មិន​បានទេ​ចាំ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ពួក​នាង នៅ​ពេល​ក្រោយ បន្ទាប់ពី​កោះហៅ​ភាគី ម្ចាស់​ហាង​មក​សាកសួរ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons