Sunday, May 20, 2012

អធិការ​ស្រុក​មង្គលបុរី​ឃាត់ខ្លួន​អាជីវករ​លក់​មាស​ចោទ​ពី​បទ​ទទួលផល​ចោរកម្ម​ ត្រូវ​អាជីវករ​ផ្ទុះ​កំហឹង​តវ៉ា​ឲ្យ​ដោះ​លែង​ ​


ដោយ​ ៖ សុខ ខេមរា ថ្ងៃទី 20 ឧសភា 2012ម៉ោង 19:03:38
ខេត្តបន្ទាយមានជ័យ​៖​ កាលពី​រសៀល​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១២​ អាជីវករ​ប្រមាណ​ជិត​២០០​នាក់​ មកពីផ្សារ​មង្គលបុរី​ និង​ផ្សារ​បន្ទាយ​នាង​ ស្រុក​មង្គលបុរី​ បាន​ប្រមូលផ្តុំ​គ្នា​មុខ​អធិការដ្ឋាន​នគរបាល​ ស្រុក​មង្គលបុរី​ទាមទារ​ឲ្យ​នគរបាល​ដោះ​លែង​ពួក​គាត់​ដែល​នគរបាល​ព័ទ្ធ​ចាប់ ​ក្នុង​បទ​ចោទ​ទទួលផល​ចោរកម្ម​។
ក្រុម​អា​ជីករ​បាន​ឲ្យ​ដឹង​ថា​ នគរបាល​ស្រុក​មង្គលបុរី​បាន​ឃាត់​អាជីវករ​ចំនួន​៤​រូប​ គឺ​ឈ្មោះ​ ១​ ពៅ​ ស៊ី​គង់​ និង​ប្រពន្ធ​ឈ្មោះ​សាប​ ឡាក់​គី​,​ ២​ ឈ្មោះ​ ជាង​ ទូច​ និង​ប្រពន្ធ​ឈ្មោះ​សម​ ដែន​ អ្នក​ទាំងអស់​គ្នា​ជា​អាជីវ​ ករលក់​មាស​នៅ​ផ្សារ​មង្គលបុរី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ ជនសង្ស័យ​ឈ្មោះ​ ឆាន់​ យួ​ង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​អង្គារ​បោស​ សង្កាត់​កោះ​សាត់​ ក្រុង​សេរី​សោភ័ណ​ បាន​លួច​ផ្លា​ក​ទី​ន​ពី​ម្ចាស់​ ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ​ ភ្នំពេញ​ថ្មី​ នៅ​ក្រុង​សេរី​សោភ័ណ​ រួច​ហើយ​យក​ទៅ​លក់​ឲ្យ​អាជីវករ​ដែល​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ទើប​នគរបាល​ឃាត់ខ្លួន​ពួក​គាត់​ ។​
អាជីវករ​បាន​លើក​ឡើង​ថា​ ការ​ទិញ​មាស​ផ្លា​ក​ទី​ន​ ឬ​ពេជ្រ​ ពួក​គាត់​មិនដឹង​ថា​ ជា​របស់​ដែល​គេ​លួច​នោះ​ទេ​ ដូច្នេះ​ការ​ឃាត់ខ្លួន​ពួក​គាត់​ចោទ​ពី​បទ​ទទួលផល​ចោរកម្ម​គឺជា​រឿង​មិន​ ត្រឹមត្រូវ​ ពីព្រោះ​ការ​ទទួលផល​ចោរកម្ម​ លុះណាតែ​ពួក​គាត់​ទិញ​ដូច​ជា​ម៉ូតូ​ ឡាន​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ទើប​នគរបាល​ឃាត់ខ្លួន​បាន​។

ប្រភព​ពី​អាជីវករ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ដដែល​នេះ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បាន​បញ្ជា​ឲ្យ​នគរបាល​ស្រុក​មង្គលបុរី​ធ្វើការ​ដោះ​លែង​អាជីវករ​ បន្ទាប់​ពី​អាជីវករ​ជា​ច្រើន​នាក់​ធ្វើការ​តវ៉ា​នោះ​៕nokowat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons