Sunday, May 20, 2012

ស្ត្រី​ម្នាក់​លោត​ពីលើ​ស្ពាន​គី​ហ្ស៊ូ​ណា​មិន​ផុត​ បែរជា​ធ្លាក់​ចូល​ថាសស្ពាន​ ​ស្លាប់​យ៉ាង​អាណោចអាធ័ម​


ដោយ​ ៖ វណ្ណៈ ថ្ងៃទី 20 ឧសភា 2012ម៉ោង 19:40:24
កំពង់ចាមៈ​ ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អា​ណោ​អាធ័ម​ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​ព្យា​ យាម​តោង​ឡើង​លោត​ទំ​លាក់ខ្លួន​ចុះ​ទឹក​ពីលើ​ស្ពាន​គី​ហ្ស៊ូ​ណា​ ហើយ​មិន​ផុត​ បែរជា​ធ្លាក់​ចូល​ទៅ​ទើ​លើ​ថាសស្ពាន​កាលពី​វេលា​ម៉ោង​១​ ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​សរស​ទី​៩​ កណ្តាល​ស្ពាន​គី​ហ្ស៊ូ​ណា​ ។​
លោក​ គឹ​ម​ វុ​ទ្ធី​ មន្ត្រី​ប៉ូលិស​យាម​ស្ពាន​បានឱ្យ​ដឹង​ថា​ ស្រី្ត​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​ អត្តសញ្ញាណ​ឡើយ​ ហើយ​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​ មាន​សក់រួញ​ត្រឹម​ក​ ពាក់អាវ​ ពណ៌​ផ្កាឈូក​ដៃ​វែង​ ខោ​ក្រឡា​ការ៉ូ​ជើងវែង​ពណ៌​ប្រផេះ​ និង​ពាក់​ស្បែកជើង​ ពណ៌​ លឿង​ ។​ ជនសង្ស័យ​ទំនងជា​មនុស្ស​មិន​គ្រប់ទឹក​ អានា​ថា​ គ្មាន​ទី​ពុំនាក់​ ស្នាក់​អាស្រ័យ​ច្បាស់លាស់​។
ប្រភព​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​លោក​ និង​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​បាន​អង្គុយ​ យាម​គោលដៅ​ស្ពាន​ ហើយ​បានឃើញ​ស្ត្រី​ម្នាក់​រង​គ្រោះ​ ធ្វើ​ដំណើរ​ពី​ក្បាលស្ពាន​ខាងកើត​មក​ដល់​ប៉ម​យាម​ស្ពាន​របស់​ លោក​ ហើយ​ពេល​នោះ​ត្រូវ​បាន​ស្ត្រី​ខាងលើ​ ឈប់​សួរនាំ​លោក​លេង​ ហើយ​លោក​ក៏​បាន​សួរ​ ទៅ​ស្ត្រី​នោះ​វិញ​ថា​ទៅ​ណា​  ស្ត្រី​នោះ​ប្រាប់​លោក​ថា​ ចាំ​កូន​កំពុង​ប៉ះ​ម៉ូតូ​នៅ​ខាងក្រោម​ ។
ប្រភព​ដដែល​បន្ត​ថា​ នៅ​គ្រានោះ​លោក​ជាប់រវល់​ភារកិច្ច​ ទើប​លោក​ដើរ​ចេញ​ ហើយ​ លោក​ក៏​បាន​ក្រឡេក​ភ្នែក​ងាក​ក្រោយ​ឃើញ​ស្ត្រី​ខាងលើ​ ព្យាយាម​ឡើង​លើ​បង្កាន់ដៃស្ពាន​ រួច​ លើកដៃ​បាយៗ​ដាក់​លោក​ រួច​ទំ​លាក់ខ្លួន​ចុះ​ក្រោម​តែ​ម្តង​។
លោក​បន្ត​ថា​ សកម្មភាព​ របស់​ស្ត្រី​ខាងលើ​លោក​មិន​អាច​ជួយ​អន្តរាគមន៍​ទាន់​ពេល​ទេ​ ប៉ុន្តែ​ពេល​នោះ​លោក​បាន​រត់​មក​ មើល​កន្លែង​លោត​ក៏​ឃើញ​ស្ត្រី​រង​គ្រោះ​ ធ្លាក់​ទើ​លើ​ថាសស្ពាន​ទី​៩​ដេក​ស្លាប់​ផ្កាប់មុខ​ ដោយ​ក្បាល​និង​ដៃ​ម្ខាង​ធ្លាក់​សំ​យ៉ុ​ង​ទៅ​រក​ទឹក​ ។​ លោក​បន្ត​ទៀត​ថា​ ស្ត្រី​រង​គ្រោះ​នេះ​សង្ស័យ​ ជា​មនុស្ស​មិន​គ្រប់ទឹក​ហើយ​អាច​ជា​អ្នក​មក​ពី​ស្រុក​មេមត់​ទៀត​ផង​ ។​ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ បានឱ្យ​ដឹង​ថា​ ឧស្សាហ៍​ឃើញ​ស្ត្រី​រង​គ្រោះ​នេះ​ ដើរ​ចុះឡើង​លើ​ស្ពាន​រយៈពេល​ពីរ​បី​ថ្ងៃ​ មក​ហើយ​ ។​ ដំណឹង​នេះ​ចាត់ទុកជា​ការ​ផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ណា​ដែល​បាត់​សមាជិកគ្រួសារ​ សូម​អ​ញ្ចើ​ញ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕nokowat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons