Sunday, May 20, 2012

សិស្សសាលា​វិទ្យាល័យ​ប៉ោយ​ប៉ែ​ត​នាំ​គ្នា​ទៅ​ងូតទឹក​ស្រះ​ប្រទះ​ ឃើញ​សាកសព​ស្ត្រី​ម្នាក់​អណ្តែត​ទឹក​ហើម​ស្ពីង​ ​


ដោយ​ ៖ វិច្ឆិកា ថ្ងៃទី 20 ឧសភា 2012ម៉ោង 15:39:56
ខេត្តបន្ទាយមានជ័យ​៖​ សិស្សសាលា​វិទ្យាល័យ​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​នាក់​បាន​ នាំ​គ្នា​ទៅ​ងូតទឹក​ស្រះ​នៅ​ចំណុច​ភូមិ​ទួល​ពង្រ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១២​ ស្រាប់តែ​ប្រ​ ទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​អណ្តែត​ក្នុង​ទឹកស្រះ​ហើម​ស្ពី​ ទើប​ភ្ញាក់ផ្អើល​ដល់​អ្នក​ ភូមិ​ និង​ រាយការណ៍​ប្រាប់​នគរបាល​ប៉ុ​ស្ថិ៍​សង្កាត់​ប៉ោយ​ប៉ែ​ត​ឲ្យ​ចុះ​ទៅ​ ត្រួតពិនិត្យ​ជាក់ស្តែង​។​
លោក​វរសេនីយ៍ត្រី​ អ៊ំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​សិស្សសាលា​ថា​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ អណ្តែត​ក្នុង​ទឹកស្រះ​នៅ​ចំណុច​ខាងលើ​រួច​មក​ លោក​ក៏​ចាត់​កម្លាំង​ជំនាញ​ឲ្យ​ ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្ថិ៍​ដើម្បី​ ត្រួតពិនិត្យ​សព​ប៉ុន្តែ​សព​មាន​សភាព​ហើម​ ស្អុយ​រលេះរលួយ​ធ្វើ​សមត្ថកិច្ច​ពិបាក​នឹង​ធ្វើ​កោសល្យវិច័យ​ និង​ពិបាក​សន្និដ្ឋាន​ ។
លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សមត្ថកិច្ច​ស្រាវជ្រាវ​ទើប​ ដឹង​ថា​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ម៉ែ​ សា​រ៉ា​យ​ អាយុ​៥១​ឆ្នាំ​ ដែល​មាន​ប្តី​ ឈ្មោះ​ ជួន​ ឡា​ អាយុ​ ៥៣​ ឆ្នាំ​ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត​ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ នៅ​ចម្ងាយ​ពី​ផ្ទះ​ ស្ត្រី​រង​គ្រោះ​ ទៅ​ដល់​កន្លែង​ កើតហេតុ​ ប្រហែល​១.​៥០០​ ម៉ែត្រ​។​
លោក​វរសេនីយ៍ត្រី​ អ៊ុំ​ សុផល​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បើ​តាម​ការ​រៀបរាប់​ពី​គ្រួសារ​ សព​បាន​ប្រាប់​សមត្ថកិច្ច​ថា​ស្ត្រី​រង​គ្រោះ​បាត់​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង ​១​ រសៀល​ ថ្ងៃ​ទី​១៦​ ខែ​ឧ​ សភា​ ឆ្នាំ​២០១២​មក​ម្ល៉េះ​ ខណៈ​ដែល​គាត់​បាត់​ពី​ផ្ទះ​ គ្រួ​សារបាន​នាំ​គ្នា​ដើរ​រក​សព្វ​ទីកន្លែង​ តែ​រក​មិនឃើញ​ ។​ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩​ ខែឧសភា​ ទើប​មាន​ដំណឹង​ថា​ មាន​គេ​ប្រទះ​ឃើញ​សព​គាត់​អ​ណ្តែ​ក​ក្នុង​ទឹកស្រះ​។​ បន្ទាប់​មក​ក្រុម​គ្រួសារ​ និង​សមត្ថកិច្ច​ បាន​នាំ​សព​យក​មក​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​ប្រជា​ធម្ម​នៅ​ ព្រឺ​ក​ថ្ងៃ​ទី​២០​ ហើយ​ក៏​ មាន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ នាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ​សព​ម្តងទៀត​ផង​ដែរ​៕​nokowat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons