Sunday, May 6, 2012

វប្បធម៌ត្រីឆ្តោស៊ីកូនឯង


Written by ភ្នំពេញដេលីញូវ   
Monday, 07 May 2012 02:14
ឪពុកក្រៅពីជាអ្នកផ្តល់ កំណើតឱ្យកូនៗ គាត់មាន តួនាទីច្រើនយ៉ាងណាស់ ដូចជាការចិញ្ចឹមឃុំគ្រង បីបាច់ថែ រក្សាកូន ។ លើសពីនេះទៅទៀតក៏មានតួនាទីបញ្ជូនកូនចូលសាលារៀនផងដែរ ដើម្បីវាសនាអនាគតកូនៗ ជា ពិសេស ឪពុកត្រូវបានកូនៗចាត់ទុកជា “ព្រះរស់ប្រចាំក្នុងផ្ទះទៀតផង” ប៉ុន្តែសម្រាប់ឪពុកត្រីឆ្តោស៊ីកូនឯងនេះវិញ មិនបានប្រកាន់ខ្ជាប់ជាឪពុក ល្អអ្នកផ្តល់កំណើតឡើយ បែរជាចិញ្ចឹមកូនស្រីបានធំធាត់ហើយនោះទុកសម្រាប់ធ្វើជា ទាសីបម្រើតណ្ហារបស់ខ្លួនទៅវិញ ជាការ កាត់ថ្លៃក្នុងការចិញ្ចឹមជាច្រើនលើកច្រើនសា រហូតកូនស្រីអត់ទ្រាំលែង បានរត់រកគេជួយ ។ នេះដោយសារតែបណ្តោយឱ្យតណ្ហាដឹកច្រមុះ ព្រោះតែ អត់យូរជូរមាត់ប្រពន្ធមិននៅផ្ទះរវល់ ទៅរកស៊ីនៅស្រុកថៃ ដល់ពេលចូលគុកទើបទឹកភ្នែកជូតក្បាលជង្គង់ ។

      ជារឿងដែលគួរឱ្យឈឺចុកចាប់សម្រាប់ ស្ត្រីគ្រប់រូបជាម្តាយ ហើយជួនកាលក៏ព្យាយាម លាក់បាំងនូវ ភាពអាម៉ាស់ទាំងនេះរបស់ប្តី រហូត ដល់តែបែកធ្លាយឯកឯង ចុះទម្រាំបើនាង ប.ន. ច. អាយុ ១៤ ឆ្នាំ រស់នៅក្នុងភូមិព្រៃសន្ទាស ខណ្ឌ សាលាក្រៅ ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ឯណេះវិញ តើនាងមានការឈឺចុកចាប់ និង អាម៉ាស់ប៉ុនណា ទៅ បើជនល្មើសនោះជាអ្នកបង្កើតរូបនាង (ឪពុក បង្កើត) ។ ដោយហេតុតែចង់រក្សាភាព អាម៉ាស់ ទាំងនេះមិនឱ្យលេចឮចេញទៅក្រៅនេះហើយ បានធ្វើឱ្យឪពុកនាងកាន់តែឡើងចាងធ្វើបាបនាង ម្តងហើយម្តងទៀតរាប់ភ្លេចរហូតដល់នាងធ្លាក់ខ្លួន ឈឺស្លេកស្លាំង ដោយទ្រាំនឹងទង្វើរបស់ឪពុកបង្កើត លែងបាន ទើបរត់រកម្តាយធំឱ្យជួយ ប៉ុន្តែអ្វីៗ របស់នាងត្រូវបានរុះរោយចាកទងបាត់ទៅហើយ ។
      ម្តាយរងគ្រោះឈ្មោះ ន.គ.ល. អាយុ ៣៤ ឆ្នាំ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកអាណិតកូនស្រី ថា គាត់ បានចាប់ដៃគ្នាជាប្តីប្រពន្ធជាមួយប្តី (ជន ល្មើស) ឈ្មោះ ណាំ សៀក អាយុ ៤១ ឆ្នាំនេះ តាំងពី ឆ្នាំ ១៩៩៧ មកម៉្លេះ ។ ប្តីគាត់មានស្រុក កំណើតក្នុងខេត្តព្រៃវែង កាលណោះប្តីមកធ្វើ ការងារនៅទីនេះ ហើយក៏បានជួបស្គាល់ស្រឡាញ់គ្នារហូតឈានដល់រៀបការ ប៉ុន្តែកាល ណោះប្តីនេះជាមនុស្សស្លូតបូតណាស់ ។ ប្តីប្រពន្ធ រស់នៅជាមួយគ្នារហូតបង្កើតបានកូនបីនាក់ ស្រី ម្នាក់ គឺកូនស្រីដែលឪពុកធ្វើបាបនេះឯង ។
      ស្ត្រីជាម្តាយបន្តថា កូនស្រីរបស់គាត់នេះត្រូវ ឪពុកធ្វើបាបញ្ញឹកញ្ញាប់ណាស់មកហើយ ។ កាល លើកទី មួយ ពេលគាត់មិននៅផ្ទះចេញទៅរកស៊ី ឈ្នួលគេនៅប្រទេសថៃ គឺឪពុកធ្វើបាបមួយសា  ដោយកូនស្រីនិយាយប្រាប់ថា ឪពុកឱប និង យកដៃចាប់ សុដន់របស់នាង ។ ក្រោយពីឮកូនស្រី ប្រាប់ដូច្នេះ គាត់ក៏វិលត្រឡប់មកមើលកូន ។ ដោយដឹងរឿងច្បាស់ ប្រពន្ធក៏បានណែនាំប្តីឈប់ឱ្យ ប្រព្រឹត្តទង្វើដ៏លាមក មកលើកូនស្រីទៀត ។ ពេល នោះប្តី (ឪពុក) បានសន្យាជាមួយប្រពន្ធថា ឈប់ ធ្វើបែបនេះទៀតហើយ កែខ្លួនហើយ ។ ដោយ ក្តីទុកចិត្តលើប្តីរស់នៅជាមួយ គ្នានោះ គាត់ក៏ធ្វើ បន្ទប់មួយសម្រាប់កូនស្រីដេកនៅម្នាក់ឯង កូនប្អូនៗ ប្រុសៗ និង ឪពុកដេកនៅខាងក្រៅ ហើយគាត់ ក៏ត្រឡប់ ទៅរកស៊ីវិញ ដោយមួយអាទិត្យទៅ កន្លះខែផ្ញើប្រាក់ឱ្យកូនៗចាយ និង សម្រាប់ទៅ រៀន ។
ការទុកចិត្តប្តីហើយប្រឹងរកប្រាក់ឱ្យកូនៗ នោះ ក្រោយមកក៏ឮកូនស្រីប្រាប់រឿងអាក្រក់នេះ ម្តងទៀត ប៉ុន្តែ លើកនេះអ្វីៗត្រូវបាត់បង់ និង កូន ធ្លាក់ខ្លួនឈឺស្លេកស្លាំងទៅហើយ ។ កូនស្រីបាន និយាយប្រាប់គាត់ជាលើកទីពីរថា ឪពុកបានធ្វើ បាបនាង តាំងពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១២ រហូត ដល់ថ្ងៃទី ១៩ ទើបនាងស៊ូទ្រាំលែងបាន សុខចិត្ត រត់ចេញ ។ នាងចង់ចេញតាំងពីដំបូងម៉្លេះ ប៉ុន្តែ ឪពុកគំរាមសម្លាប់មិនឱ្យ ប្រាប់ម៉ែ ឬ គេឯងដឹង ឡើយ បើហ៊ានប្រាប់សម្លាប់ម៉ែចោលទៀត ដូច្នេះ ទើបកូនស្រីស៊ូទ្រាំទាំងការឈឺចាប់បែបនេះ ។ ស្ត្រីជាម្តាយបាន បន្តតាមសម្តីកូនស្រីប្រាប់ថា នៅ យប់នោះឪពុកធ្វើបាបម៉ោងប្រហែលជា ១១ យប់ ប្អូនៗដេកលក់អស់ គាត់បានច្រានទ្វារចូលទៅ ចាប់ឱប ថើបនាង ប៉ុន្តែមិនបានសម្រេចអ្វីទេ ព្រោះនាងរើបម្រះរួច ហើយរត់ចេញមកដេក នៅខាងក្រៅបន្ទប់ជាមួយប្អូនៗ ឪពុកក៏មកចាប់ នៅខាងក្រៅទៀត នាងក៏ចូលក្នុង បន្ទប់វិញដាក់ គន្លឹះទ្វារ ពេលនោះឪពុកបានច្រានទ្វារយ៉ាងខ្លាំង របូតគន្លឹះទ្វារ ចាប់នាងរំលោភរហូតបានសម្រេច ពេលនោះឯង (ធ្វើបាបនាងខ្លាំងណាស់) ក្រោយ មកគាត់គំរាមរហូតរាល់ពេលធ្វើបាបនាងម្តងៗ ។ រឿងនេះកុំតែកូនស្រីរត់ទៅផ្ទះម្តាយធំនិយាយ ប្រាប់រឿង កុំអីមិនដឹងជាយ៉ាងណាទេ ដោយ ម្នាក់ៗខឹងនឹងទង្វើដ៏ថោកទាបរបស់ឪពុកនេះក៏ ដាក់ពាក្យបណ្តឹងឱ្យចាប់ខ្លួនតែម្តង ។
      ម្តាយក្មេងស្រីរងគ្រោះបានបញ្ជាក់ថា គាត់ និង កូនៗសុំឱ្យច្បាប់ចាត់ការឱ្យបានខ្លាំងចំពោះ ឪពុកឯង ដែលធ្វើបាបកូនស្រីបែបនេះ រូបគាត់ លែងស្តាយស្រណោះទៀតហើយ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons