សៅរ៍ 05 ឧសភា 2012
ដោយ លី ម៉េងហួរ
បុណ្យវិសាខបូជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែពិសាខ ដើម្បីឧទ្ទិសចំពោះថ្ងៃជាមង្គលទាំងបី គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរ សម្មា សម្តុទ្ធិញ្ញាណ និងថ្ងៃរំលត់ខន្ធចូលកាន់ព្រះនិព្វាននៃព្រះសម្មាសម្ពុទ្ធ។ សម្រាប់ឆ្នាំនេះ បុណ្យវិសាខបូជាត្រូវបានប្រារព្ធយ៉ាងអធិកអធម នៅព្រះមហាសក្យមុនីចេតិយ នាភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដោយមានទាំងការហែក្បួនធម្មយាត្រាផងដែរ៕


