Sunday, May 13, 2012

យីងឡាក់ ប្តេជ្ញា​ឲ្យ​អស់​សមត្ថភាព​ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ


ថ្ងៃទី​ 14 ខែឧសភា ឆ្នាំ2012, ម៉ោង 08:51 AM ប៉ាវ


​ពី​ម្សិលមិញ​ បណ្តាញ​ព័ត៌មាន​ថៃ MCOT កាលបាន​ស្រង់​ សម្ដី​លោកស្រី យីងឡាក់ នាយក​រដ្ឋមន្រ្តី​ថៃ ​មក​ចុះ​ផ្សាយ​ថា លោក​​ស្រី​រួម​ជាមួយ​ឧត្ដម​សេនីយ៍ យុទ្ធថាសាក់ សាស៊ី​ប្រាផាន និង​រដ្ឋមន្រ្តី​ការបរទេស បាន​ធ្វើ​ការ​ជួប​ប្រជុំ​ពិភាក្សា​ជា​មួយ​​ក្រុម​បច្ចេក​ទេស​ច្បាប់​រួច​ហើយ ​អំពី​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ​នេះ ហើយ​ថា លោកស្រី​នឹង​ខិតខំ
​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​តវ៉ា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​សន្យា​ថា នឹង​ការពារ​បូរណភាព​ទឹកដី​ថៃ។
កាល​ពី​ឆ្នាំ​២០១០ ប្រទេស​កម្ពុជា​បាន​ដាក់​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ​ឲ្យ​ធ្វើ​ការ​បកស្រាយ​ឡើង​វិញ​ចំពោះ​សាល​ក្រម​របស់​ខ្លួន​កាល​ពី​ឆ្នាំ​ ១៩៦២។​ តុលាការ​ ​អន្តរជាតិនេះបានសម្រេចឲ្យកងទ័ពកម្ពុជា និងថៃដកចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារតាំពីឆ្នាំមុនមកម៉្លេះ តែរហូតមកដល់ពេលនេះ ភាគីទាំងពីរ ពុំទាន់បានអនុវត្ត​តាមការសម្រេចនេះ​នៅ​ឡើយ​ទេ៕អង្គរអំ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons