Sunday, May 13, 2012

ភ្ញៀវទេសចរ​យ៉ាងច្រើន សម្រុក​ទៅលេង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​

ថ្ងៃទី 14 ឧសភា 2012
ដោយ: សមុទ្រ
CEN
​អ្នកទេសចរ នៅ​ឆ្នេរ​អូរ​ ​ឈើទាល ក្រុងព្រះសីហនុ កាលពី​បុណ្យ​សមុទ្រ ក្នុងពេល​ថ្មីៗ​នេះ​
អ្នកទេសចរ នៅ ឆ្នេរ អូរ ឈើទាល ក្រុងព្រះសីហនុ កាលពី បុណ្យ សមុទ្រ ក្នុងពេល ថ្មីៗ នេះ
ព្រះសីហនុ: ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១២ នៅ​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវទេសចរ​រាប់ម៉ឺន​នាក់បាន​សម្រុក​ទៅលេង​ឆ្នេរសមុទ្រ ដូច​ទឹកបាក់​ទំនប់ បណ្តាល​ឲ្យ​គ្មាន​កន្លែង​ស្នាក់នៅ និង​គ្មាន​កន្លែង​ហូប​ចំណីអាហារ​។ អ្នកខ្លះ បានធ្វើ​ដំណើរ​វិល​ទៅផ្ទះ​សម្បែង​វិញទាំង​កណ្តាលអធ្រាត្រ​ក៏មានដែរ​។​
​ភ្ញៀវទេសចរ​មួយ​គ្រួសារ មកពី​ក្រុងភ្នំពេញ បាន​ប្រាប់ថា ពួកគាត់​មាន​គោលបំណង មកលេង​នៅលើ​ភ្នំ​បូកគោ ប៉ុន្តែ​កន្លែង​នោះគ្មាន​អាហារ​ដ្ឋា​ន និង​ផ្ទះសំណាក់សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ភ្ញៀវបាន​គ្រប់គ្រាន់​ទេ គឺ​មានតែ​ចុះមក​វិញ និង​បន្តដំណើរ​មក​ខេត្ត​ព្រះសីហនុ ស្រាប់តែ​មកដល់​រកក​ន្លែ​ង​បរិភោគ​ចំណីអាហារ និង​កន្លែង​ស្នាក់នៅមិនបាន​ដដែល ដូចនេះមានតែ​វិល​ទៅផ្ទះ​វិញ​។​
​មន្ត្រី​មន្ទីរ​ទេសចរណ៍ខេត្ត​ព្រះសីហនុ បាន​ពន្យល់ថា ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ឆ្នាំនេះ មន្ត្រីរាជការ បាន​សម្រាក​ច្រើន​ថ្ងៃ គឺ​សម្រាក​តាំងពី​ថ្ងៃ​សៅរ៍​ទី​១២ រហូតដល់​ថ្ងៃទី​១៦ ខែឧសភា​ទើប ចូល​បម្រើ​ការងារ​វិញ ដូចនេះពេលវេលា​នេះ គឺអាច​ឲ្យ​ពួកគាត់មានឱកាស​នាំ​ក្រុមគ្រួសារ​ដើរលេងក្នុងប្រទេស​បាន​យ៉ាង​ ប្រសើរ​ហើយ​។​
​មន្ត្រី​រូបនោះ បាន​បន្តថា ឥឡូវនេះមិនថាឡើយ​តែ​ខេត្ត​ព្រះសីហនុ​ទេ នៅ​គ្រប់​បណ្តា​ខេត្ត​មួយចំនួនដែលមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ គឺមាន​ភ្ញៀវទេសចរ​ច្រើន ប្រហាក់ប្រហែលគ្នា​ទាំងអស់ ដូចជាខេត្តកំពត ខេត្តកោះកុង ខេត្ត​កែប ជាដើម​។​
​សូម​បញ្ជាក់ដែរថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា​នេះ សម្រាប់​ខេត្ត​ព្រះសីហនុ តាម​តំបន់ឆ្នេរ និង​រមណីយដ្ឋាន​នានា មិនសូវមាន​ការទទួល​ស្វាគមន៍ភ្ញៀវទេសចរ​ប៉ុន្មាន​ទេ ព្រោះ​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​យ៉ាង​ធំ​៕ S


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons