Monday, May 14, 2012

ថ្ងៃ​នេះ ព្រះ​មហា​ក្សត្រ យាង​​ទៅ​​ចែក​ព្រះ​រាជ​អំណោយ​ នៅ​ខេត្ត​​កំពត

ថ្ងៃទី​ 14 ខែឧសភា ឆ្នាំ2012, ម៉ោង 10:35 AM ប៉ាវ

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ក្នុងព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ នា​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា  ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​សព្វព្រះរាជហឫទ័យ ស្តេច​យាង​ទៅ​ជួប​កូនចៅ​របស់​ព្រះអង្គ ក្រីក្រ​នៅតាម​តំបន់​ជនបទ​ឆ្ងាយៗ ដើម្បី​ទៅ​សាកសួរ​សុខទុក្ខ​ផង និង​ប្រារព្ធ
​ពិធីសូត្រមន្ត​ចម្រើន​ព្រះជន្ម ជាមួយ​នឹង​ប្រជារាស្ត្រ កូនចៅ​របស់​ព្រះអង្គ​ផង​។​
ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​ព្រះជន្ម ៥៩ យាង​ចូល ៦០ ព្រះវស្សា នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១២​ ព្រះ​បាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​យាង​ទៅកាន់​ខេត្ត​កំពត ជួប​ជាមួយ​នឹង​ប្រជារាស្ត្រ​ក្រីក្រ និង​ចែក​អំណោយ ។

​លោក អ៊ុំ ដារ៉ាវុធ មន្ត្រី​ខុទ្ទកាល័យ​ព្រះមហាក្សត្រ បាន​មានប្រសាសន៍ថា ​រាល់​តែ​ឆ្នាំ ព្រះករុណា មិន​មាន​រៀបចំ​ព្រះរាជ​ពិធី​អ្វី​ធំដុំ​ទេ​  ប៉ុន្តែព្រះអង្គ​ស្តេច​យាង​ចុះទៅ​ចែក​អំណោយ​ដល់​ជនក្រីក្រ នៅតាម​ទីជនបទ​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ ហើយនៅថ្ងៃនេះ ព្រះអង្គ យាង​ទៅ​ចែក​អំណោយ នៅ​ខេត្ត​កំពត​៕​
​ ​

Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons