Saturday, May 19, 2012

ក្រុមស្រឡាញ់​ភេទ​ដូចគ្នា ជួបជុំគ្នានៅវត្ត​ដំបូក​ខ្ពស់​ល្ងាច​ថ្ងៃអាទិត្យ


ថ្ងៃទី​ 19 ខែឧសភា ឆ្នាំ2012, ម៉ោង 09:51 AM ប៉ាវ
1


ភ្នំពេញ៖ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ជា​រៀងរាល់ឆ្នាំ បណ្តាប្រទេសនានានៅលើ​ពិភពលោក តែងនាំ​គ្នាប្រារព្ធ​ទិវា​មោទនភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ ​ឆ្នាំនេះ នៅ​កម្ពុជា ក៏ដូចឆ្នាំមុនៗដែរ ​បាន​ប្រារព្ធ​ទិវា​មោទនភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​មាន​ការចូលរួម​ពី​សមាជិក​មកពី​ប្រទេស​អាស៊ាន​ទាំង ១០ និង​អន្តរជាតិ
​ជាច្រើន​ទៀត តាមរយៈ​ការជួបប្រជុំ និង​សិក្ខាសាលា​នានា​។​
ក្រុម​បុរស​ស្រឡាញ់​បុរស រស់នៅ​ជាមួយ​មេរោគ​អេដស៍ Positive MSM បាន​ប្រកាសថា ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នឹង​ជួបជុំគ្នានៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២០ ខែ​ឧសភា ឆ្នាំ​២០១២ នៅក្នុង​វត្ត​ដំបូក​ខ្ពស់ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អុជ​ទៀន រម្លឹក​ដល់​ព្រឹត្តិការណ៍ ​ទិវា​ភ្លើងទៀន រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​កើត​ជំងឺអេដស៍​" នៅ​ម៉ោង ៥ ដល់​ម៉ោង ៦ ល្ងាច ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១២៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons