Saturday, May 19, 2012

លួច​លុយ​ទៅ​ផឹកស្រា​ជាមួយ​ពួកម៉ាក​ប្រពន្ធ​តាម​ទាន់​ទារ​លុយ​វិញ​ វាយ​ប្រពន្ធ​បោច​សក់​រួច​ដាល់​ជាំភ្នែក​​


ដោយ​ ៖ វិច្ឆិកា ថ្ងៃទី 19 ឧសភា 2012ម៉ោង 16:51:03
​ខេត្ដបន្ទាយមានជ័យ​ ៖​ បុរស​ម្នាក់​ប្រើ​ ហិង្សា​ទៅ​លើ​ប្រពន្ធ​ត្រូវ​បាន​នគរបាល​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយ​មាន​ ជ័យ​ចាប់​បញ្ជូន​ទៅ​តុលា​ខេត្ដ​ នៅ​ព្រឹក​ ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១២​ នេះ​ដើម្បី​ ចាត់ការ​តាម​ផ្លូវច្បាប់​ពី​បទ​ប្រព្រឹត្ដ​ហិង្សា​ ចេតនា​ដោយ​សហ​ព័ទ្ធ​ ។​ បុរស​រូប​នេះ​បាន​ ធ្វើ​សកម្មភាព​វ៉ៃតប់​ប្រពន្ធ​ប្រព្រឹត្ដ​នៅ​ ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១២​ នៅ​ភូមិ​ តា​អ៊ិ​ន​២​ ឃុំ​ស្រះ​រាំង​ ស្រុក​មង្គលបុរី​  ខេត្ដបន្ទាយមានជ័យ​ ។​
​លោក​វរសេនីយ៍ទោ​ ជូ​ ផា​រិ​ន​ នាយ​ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានឱ្យ​ ដឹង​ថា​ ជន​ដៃដល់​ឈ្មោះ​ ម៉ៃ​ វណ្ណៈ​ អាយុ​ ៣៤​ឆ្នាំ​ ប្រកប​មុខរបរ​ធ្វើស្រែ​។​ ចំណែក​ ប្រពន្ធ​រង​គ្រោះ​មានឈ្មោះ​ ណាំ​ ចិត្រ​ អាយុ​ ៣៥​ឆ្នាំ​ គ្រួសារ​នេះ​រស់នៅ​ភូមិ​-​ឃុំ​ខាង​ លើ​ ។​
​លោក​វរសេនីយ៍ទោ​ ជូ​ ផា​រិ​ន​ បាន​ បន្ដ​ទៀត​ថា​ មុន​ពេល​កើតហេតុ​គឺ​បុរស​ ជា​ប្ដី​នេះ​បាន​ត្រឡប់​មក​ពី​ផឹកស្រា​ស្រវឹង​ ជាមួយ​ពួកម៉ាក​នៅ​ក្រៅ​ផ្ទះ​ ។​ លុះ​ត្រឡប់​ មក​ដល់​ផ្ទះ​វិញ​ចូល​ទៅ​លួច​លុយ​ប្រពន្ធ​ ក្នុង​ទូ​២០​ម៉ឺន​រៀល​ ដើម្បី​យក​ទៅ​ផឹកស្រា​ បន្ដ​ទៀត​ ដោយ​ប្រពន្ធ​មក​ទាន់​ឃើញ​ប្ដី​ បើក​ទូ​យក​លុយ​ស្រែក​គំហក​ដាក់​ប្ដី​ឱ្យ​ ប្រគល់​លុយ​មក​ប្រពន្ធ​វិញ​។​ ពេល​នោះ​ ហើយ​ទើប​កើតជា​រឿង​ឈ្លោះប្រកែក​ដាក់​ គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឱ្យ​ផ្អើល​ដល់​អ្នក​ ជិតខាង​ ។​
​គេ​ឃើញ​អ្នក​ទាំង​២​នាក់​រឹតតែ​តឹង​ សរសៃ​ក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង​ ធ្វើ​ឱ្យ​ប្ដី​ទ្រាំ​មិន​បាន​ដាល់​ប្រពន្ធ​ជា​ច្រើន​ ដៃ​ចំ​កណ្ដាល​មុខ​ បណ្ដាល​ហើម​ជាំមុខ​ និង​ចាប់​បោច​សក់​ប្រពន្ធ​បោក​នឹង​សសរ​ ផ្ទះ​ថែម​ទៀត​ផង​ ។​ ដោយ​អ្នក​ជិតខាង​ ឃើញ​ដូច្នេះ​នាំ​គ្នា​ចាប់​ឃាត់​ប្ដី​កុំឱ្យ​វ៉ៃ​ ប្រពន្ធ​ទៀត​ ។​
​ បន្ទាប់​មក​ប្រពន្ធ​បាន​ទៅ​ប្ដឹង​សមត្ថ​ កិច្ច​ឱ្យមក​ចាប់​ប្ដី​ដៃដល់​រូប​នេះ​ដើម្បី​ យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នាង​ជា​ ប្រពន្ធ​ប្រាប់​សមត្ថកិច្ច​ថា​មិន​អាច​លើក​ លែង​ប្ដី​រូប​នេះ​បាន​ទេ​គឺ​ប្រគល់​ឱ្យ​សមត្ថ​ កិច្ច​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។​ បន្ទាប់​ ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្ដឹង​ស្ដ្រី​ជា​ ភរិយា​រួច​មក​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់​ ខ្លួន​បុរស​ជា​ប្ដី​នេះ​តែ​ម្ដង​ ៕នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons