Saturday, May 19, 2012

ខឹង​ឪពុក​វាយ​ស្ដីបន្ទោស​រឿង​ផឹកស៊ី​បង្កជម្លោះ​ទាញ​កាំបិត​ចាក់​ខ្លួនឯង​ធ្លាយ​ពោះវៀន​


ដោយ​ ៖ ស.សារ៉េត ថ្ងៃទី 19 ឧសភា 2012ម៉ោង 17:25:27
​ខេត្ដ​ប៉ៃលិន​ ៖​ បុរស​ម្នាក់​បាន​ខឹង​ ឪពុក​ដាស់​ពី​ដំណេក​យក​មក​វាយ​៤-៥​ ដៃ​ និង​ស្ដីបន្ទោស​ក៏​ស​ម្រេ​ចិត្ដ​ទាញ​     កាំបិត​ចាក់​ពោះ​ខ្លួនឯង​ធ្លាយ​ពោះវៀន​ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​លា្ង​ច​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ខាង​ ត្បូង​វត្ដ​បរ​ហ៊ុយ​ ក្នុងភូមិ​បរ​ហ៊ុយ​ សង្កាត់​ ប​រយ៉ា​ខា​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ ។​
​តាម​សម្ដី​របស់​ម្ដាយ​ជន​រង​គ្រោះ​ ឈ្មោះ​ ផា​ន់​ ណា​ អាយុ​៤៧​ឆ្នាំ​បាន​ប្រាប់​ នគរវត្ដ​អោយ​ដឹង​ថា​ កូនប្រុស​របស់​ គាត់​ដែល​បាន​គិត​ខ្លី​ទាញ​កាំបិត​ចាក់​ សម្លាប់​ខ្លួន​នោះ​មានឈ្មោះ​ នូវ​ វ៉ិ​ត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ធ្វើ​ចម្ការ​ រង​របួស​ត្រង់​ពោះ​២​កាំបិត​ចេញ​ពោះវៀន​ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​។​ ចំណែក​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ​ ទូច​ អិត​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​ធ្វើ​ចម្ការ​ មិន​បាន​ មក​មើល​ជន​រង​គ្រោះជា​កូន​របស់​ខ្លួន​ នៅ​មន្ទីរពេទ្យ​ទេ​ព្រោះ​ខ្លាច​សមត្ថ​ កិ​ ច្ច​ឃាត់ខ្លួន​ ។​ ប្រភព​ពី​ម្ដាយ​ឈ្មោះ​ ផា​ន់​ ណា​ បានឱ្យ​ដឹង​ថា​ ពេល​ប្ដី​របស់​គាត់​ កំពុង​ផឹកស៊ី​មក​ពី​ឆ្ងាយ​ម្ដងៗ​ដឹង​តែ​មក​ រករឿង​កូនៗ​ ។​ ប្រភព​បាន​បន្ដ​ទៀត​ថា​ ជន​រង​គ្រោះ​នៅ​សល់​ជាតិ​ស្រវឹង​មិន​ទាន់​អស់ពី​ខ្លួន​ក៏​នាំ​គ្នា​ទៅ​ទិញ​ សាច់​មក​បន្ថែម​ និង​ម្ហូប​នៅ​សល់​ក្នុងផ្ទះ​ ហើយ​នាំ​គ្នា​ក្លែម​ ជាមួយនឹង​ស្រា​ជួបជុំ​អ្នក​ជិតខាង​ ក៏​ ស្រាប់តែ​មានរឿង​កើតជា​អំពើ​ហិង្សា​ បន្ដិចបន្ដួច​ហើយ​ចូល​ទៅ​ដេក​ ។​ ដោយ​ សារ​កូនប្រុស​របស់​គាត់​(​ជន​រង​គ្រោះ​)​ចចេស​រឹងរូស​មិន​ព្រម​ស្ដាប់​សម្ដី ​ឪពុក​ គាត់​ក៏​ដើរទៅ​ដាស់​ពី​ក​កន្លែងដេក​យក​ មក​វាយ​ខាងក្រៅ​ផ្ទះ​ចំ​មុខជា​ច្រើន​ដៃ​។​ ជន​រង​គ្រោះ​មិន​អាច​ធ្វើ​អ្វី​ទៅ​លើ​ឪពុក​ ខ្លួន​ន​ឯង​មិនកើត​ក៏​ដាច់​ចិត្ដ​យក​កាំបិត​មក​ចាក់​ខ្លួនឯង​ តែ​សំណាងល្អ​ត្រូវ​បាន​ រថយន្ដ​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ទៅ​ដឹក​ជន​រង​គ្រោះ​មក​ព្យាបាល​ នៅ​មន្ទីរ​ ពេទ្យ​បាន​ទាន់​ពេល​ តែ​ដោយ​ស្ថានភាព​ មិន​ស្រួល​ដោយ​ឃើញ​ហូរ​ឈាម​ច្រើន​ ពេក​លោកគ្រូ​ពេទ្យ​បញ្ជា​ឱ្យ​រថយន្ដ​ដឹក​ ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ ពេទ្យ​ខេត្ដបាត់ដំបង​ ។​
​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​ម្នាក់​ សុំ​ មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ ឪពុក​ និង​កូន​ជា​ជន​រង​គ្រោះ​នេះ​ផឹកស្រា​មិន​ ចាញ់​គ្នា​ប៉ុន្មាន​ទេ​ ក្នុង​មួយ​ថ្ងៃ​ផឹក​យ៉ាង​ តិច​ពី​៤​ទៅ​៦​ដង​ទើប​មានការ​ឈ្លោះ​ ប្រកែក​គ្នា​ដោយ​គេ​ដឹង​ថា​ ឪពុក​ផឹកស្រា​ រករឿង​ រី​កូន​ជា​ជន​រង​គ្រោះ​ផឹកស្រា​អាង​ កាប់​ចាក់​ ។​ ប៉ុន្ដែ​ហេតុការណ៍​នេះ​ដោយ​ សារ​បុរស​ដែល​តូចចិត្ដ​ដោយសារ​ឪពុក​វាយតប់​ពីព្រោះ​តែ​គាត់​មិន​អោយ​កូន​ ដើរ​ផឹកស៊ី​ ហើយ​តូចចិត្ដ​ឪពុក​ក៏​ចាប់​ យក​កាំបិត​ចាក់​ចូល​ពោះ​២​កាំបិត​ចេញ​ពោះវៀន​ក៏​ចេញ​មក​ក្រៅ​ហើយ​គ្រូពេទ្យ​ បាន​យក​ផ្ដិល​គ្រប​ពីលើ​រួច​រុំ​នឹង​ក្រមា​ ។​ ឥ​ឡុ​វ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ដោយ​វះ​កាត់ត​ពោះវៀន​បាន​ទាន់​ ពេលវេលា​ ប៉ុន្ដែ​ដោយ​អាការ​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​ ទៅ​ខេត្ដបាត់ដំបង​ ៕នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons