Monday, May 14, 2012

ឃាត់ខ្លួន​ស្ទាវ​ឡើងក​រំលោភ​សេព​​សន្ថវៈ​លើ​អ្នក​ចម្អិន​អាហារ​វ័យ​១៦​ឆ្នាំ​


ដោយ​ ៖ ឡុ​ង​ សំបូរ​ ថ្ងៃទី 15 ឧសភា 2012ម៉ោង 09:16:36
ខេត្ដស្ទឹងត្រែង​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដស្ទឹងត្រែង​ បាន​ចុះ​ឃាត់ខ្លួន​​ស្ទាវ​ឡើងក​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ​មិន​បាន​ សម្រេច​ ដែល​បាន​ប្រព្រឹត្ដ​ទៅ​លើ​យុវតី​វ័យ​១៦​ឆ្នាំ​ម្នាក់​ នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​នាង​នៅ​ក្នុង​ការដ្ឋាន​ស្ថាបនា​ ផ្លូវ​របស់​ក្រុមហ៊ុន​ស៊ា​ង​ហៃ​គ្រុប​ កាលពី​ វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១២​ បន្ទាប់​ពី​ទទួល​បាន​ ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​យុវតី​រង​គ្រោះ​  នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១២​ ។​
ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ ធ្ងន់​ខេត្ដ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ចុះ​ឃាត់​ ខ្លួន​ជនសង្ស័យ​ក្នុង​អំពើ​ចាប់រំលោភ​ សេពសន្ថវៈ​មិន​បាន​សម្រេច​នោះ​បាន​ ប្រព្រឹត្ដ​ទៅ​នៅ​វេលា​ម៉ោង​៣​ ក្នុង​ការដ្ឋាន​ ស្ថាបនា​ស្ពាន​ និង​ផ្លូវ​របស់​ក្រុមហ៊ុន​ ស៊ា​ង​ហៃ​ គ្រុប​ ស្ថិត​នៅ​ក្នុងភូមិ​សំអាង​ ឃុំ​ សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្ដស្ទឹងត្រែង​។​
ប្រភព​ខាងលើ​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​  ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ​  ថា​ តុលា​ អាយុ​២២​ឆ្នាំ​ មុខរបរ​ជា​កម្មករ​ ធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​ស៊ា​ង​ ហៃ​ មាន​ទីលំនៅ​ ភូមិ​ព្រែក​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ ត្រែង​ ត្រូវជា​កូនប្រុស​របស់​លោក​ហ្វឿ​ង​ ពឿ​ង​ ជាម​ន្ដ្រី​នគរបាល​នៅ​ក្នុង​កា​រិ​យា​ ល័យ​នគរបាល​អន្ដរាគមន៍​នៃ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដស្ទឹងត្រែង​។​ ចំណែក​ យុវតី​រង​គ្រោះ​ឈ្មោះ​ឡ​.​ច​.​ន​ វ័យ​១៦​ឆ្នាំ​ ជា​ចុងភៅ​ចម្អិន​ម្ហូបអាហារ​ នៅ​ក្នុង​ ក្រុមហ៊ុន​ស៊ា​ង​ហៃ​ ដូច​គ្នា​មាន​ទីលំនៅ​ ភូមិ​ថា​ឡា​ ឃុំ​ថា​ឡា​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ បាន​រង​របួស​ស្ទើរ​ពេញ​រាង​កាយ​ជា​ពិសេស​ នៅ​លើ​ភ្នែក​ផ្ទៃមុខ​ និង​នៅ​ក​ ។​
ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ ការ​ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ថា​ តុលា​  នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការិយាល័យ​ព្រហ្ម​ ទណ្ឌ​កម្រិត​ធ្ងន់​ ទទួល​បាន​ពាក្យបណ្ដឹង​ ពី​ក្រុម​គ្រួសារ​របស់​យុវតី​រង​គ្រោះ​នា​ថ្ងៃ​ ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១២​ ដែល​បាន​ ប្ដឹង​ពី​បទ​រំលោភ​សេពសន្ថវៈ​មិន​បាន​ សម្រេច​ទៅ​លើ​យុវតី​រង​គ្រោះ​ដែល​ជា​ អនីតិជន​ នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ផ្ទាល់​ ខ្លួន​របស់​នាង​ក្នុង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ របស់​ក្រុមហ៊ុន​ស៊ា​ង​ហៃ​ កាលពី​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៨​និង​ ១០​នាទី​យប់​កន្លង​ទៅ​។​
នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១២​ ក្នុង​បន្ទប់​ ស្នាក់​នៅ​របស់​យុវតី​រង​គ្រោះ​ក្នុង​ការដ្ឋាន​ ស្ថាបនា​ផ្លូវជាតិ​លេខ​២១៤​ត​ភ្ជាប់​ពី​គល់​ ស្ពាន​មេគង្គ​ស្ទឹង​ត្រែង​ឆ្ពោះទៅ​កាន់​ខេត្ដ​ ព្រះ​វិហារ​របស់​ក្រុមហ៊ុន​ស៊ា​ង​ហៃ​គ្រុប​ ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​សំអាង​ ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ នារី​រង​ គ្រោះ​ត្រូវ​បាន​គេ​ចាប់រំលោភ​ប៉ុន្ដែ​មិន​ បាន​សម្រេច​ ។​
ក្រុម​គ្រួសារ​យុវតី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នាង​ឈ្មោះ​ ឡ​.​ច​.​ន​ អាយុ​១៦​ ឆ្នាំ​ជា​អ្នក​ចម្អិន​ម្ហូបអាហារ​ឱ្យ​ក្រុមហ៊ុន​ស៊ា​ង​ហៃ​គ្រុប​ មាន​ទីលំនៅ​ភូមិ​ ថា​ឡា​ ឃុំ​ថា​ឡា​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្ដ​ស្ទឹង​ ត្រែង​ ។​ ចំណែកឯ​បុរស​ស្ទាវ​ឡើង​.​ក​ជា​ ជន​ល្មោភកាម​ឈ្មោះ​ ថា​ តុលា​ ហៅ​ភ័​ក្រ​ ហៅ​តុលា​ អាយុ​២២​ឆ្នាំ​ ជា​កម្មករ​ធ្វើ​ផ្លូវ​ ស្នាក់​នៅ​បន្ទប់​ជាប់​យុវតី​រង​គ្រោះ​ក្នុង​ ការដ្ឋាន​ និង​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​។​
យុវតី​រង​គ្រោះ​ ឡ​.​ច​.​ន​ បាន​ប្រាប់​ នគរវត្ដ​នៅ​គ្លីនិក​ព្យាបាល​ឱ្យ​ដឹង​ថា​ មុន​ ពេល​កើតហេតុ​បន្ទាប់​ពី​រូប​នាង​សម្រាក​ពី​ការ​ដាំ​ស្ល​រួច​មក​នាង​បាន​ចូល​ មក​ក្នុង​ បន្ទប់​គេង​របស់​នាង​ដូច​សព្វដង​ ។​ គ្រានោះ​ស្រាប់តែ​បុរស​ឈ្មោះ​ ភ័​ក្រ​ ហៅ​ តុលា​ បាន​ដើរ​សំដៅ​មក​បន្ទប់​នាង​ ហើយ​ ចូល​ទៅ​ដេក​លើ​គ្រែ​ក្នុង​បន្ទប់​របស់​នាង​ទាំង​គ្មាន​ការ​អនុញ្ញាត​ ។​ ឃើញ​ដូច្នេះ​ នាង​បាន​រត់​ស្ទុះ​ចេញ​មក​ក្រៅ​ ឯ​បុរស​នោះ​ ក៏​បាន​ដើរ​ចេញ​មក​វិញ​ដែរ​ ។​ លុះ​ជន​ នោះ​ចេញ​ផុត​ពី​មាត់ទ្វារ​បន្ទប់​នាង​ក៏​ បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង​វិញ​ ស្រាប់តែ​បុរស​ចិត្ដ​ពុះកញ្ជ្រោល​នេះ​បាន​ស្ទុះ​មក​ច្រាន​ទ្វារ​ចូល​ ហើយ​ចាប់​នាង​ ឱប​ជាប់​រួច​ថើប​ញក់ញី​ និង​រុញច្រាន​ នាង​ផ្អឹប​ទៅ​នឹង​គ្រែ​ដេក​ ។​ នៅ​គ្រានោះ​ នាង​បាន​តបត​ដោយ​ប្រតាយប្រតប់​ រើបម្រះ​ និង​ស្រែកហៅ​ឱ្យ​គេ​ជួយ​ ទើប​ ជន​នោះ​ចាប់​ច្របាច់​.​ក​ និង​ខ្វារ​មុខ​ទះ​ កំផ្លៀង​នាង​ខ្លាំងៗ​ធ្វើ​ឱ្យ​នាង​សន្លប់​បាត់​ ស្មារតី​ ។​ នៅ​ពេល​នោះ​ជន​នេះ​បាន​លើក​ នាង​ដាក់​លើ​គ្រែ​ ហើយ​លើក​កាំបិត​បម្រុង​ កាប់​នាង​ ប៉ុន្ដែ​នាង​បានដឹង​ខ្លួន​ទាន់​ក៏​បាន​ គេច​និង​បាន​អ្នក​ជិតខាង​មក​ជួយ​ទាន់​ ពេលវេលា​កុំ​អី​មិនដឹង​ថា​ វាសនា​នាង​នឹង​ ត្រូវ​ទៅ​ជា​យ៉ាងណា​ឡើយ​ ។​
យុវតី​រង​គ្រោះ​បាន​អះអាង​ថា​ ការ​ចាប់​ រំលោភ​សេពសន្ថវៈ​ និង​ការ​ប៉ុនប៉ង​ធ្វើ​ ឃាត​មក​លើ​រូប​នាង​របស់​បុរស​កំណាច​នោះ​មិន​បាន​សម្រេច​ទេ​ដោយសារ​អ្នក​ រួម​អាជីព​ ដែល​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ចិន​ ធ្វើ​ផ្លូវ​ទាំងអស់​ផ្អើល​រត់​មក​ជួយ​ទាន់​ពេលវេលា​ ប៉ុន្ដែ​នៅ​ក្រោយ​ពេល​កើតហេតុ​ បុរស​នោះ​មិន​ត្រូវ​បាន​គេ​ចាប់ខ្លួន​ទេ​។​ នាង​បន្ដ​ថា​ នាង​បាន​ទូរស័ព្ទ​ប្រាប់​រឿង​ រ៉ាវ​ដែល​បាន​កើតឡើង​នេះ​ដល់​ឪពុក​ ក្រោយ​របស់​នាង​ឱ្យ​បានដឹង​ហើយ​ឪពុក​ នាង​បាន​នាំ​នាង​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​រដ្ឋ​ បាល​ឃុំ​សំអាង​ ។​ ឯ​នាង​ក៏​ត្រូវ​បាន​បញ្ជូន​ មក​សម្រាក​ព្យាបាល​មុខរបួស​នៅ​គ្លីនិក​ មួយ​កន្លែង​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ទាំង​យប់​ដែរ​។​
មូលហេតុ​ដែល​យឺតយ៉ាវ​នៅ​ក្នុង​ចំណាត់​ កា​រលើ​ករណី​នេះ​ក៏​ដោយសារ​កា​រិ​យា​ ល័យ​នគរបាល​ព្រហ្មទណ្ឌ​មិន​ទាន់​ទទួល​ បាន​ពាក្យបណ្ដឹង​ពី​ខាង​ភាគី​ជន​រង​គ្រោះ​ ។​
នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​ ២០១២​ កម្លាំង​ការិយាល័យ​ជំនាញ​បាន​ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​ប៉ុនប៉ង​ រំលោភ​ខាងលើ​នេះ​ បញ្ជូន​មក​កាន់​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដ​ ដើម្បី​សាកសួរ​  និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ខេត្ដ​វិនិច្ឆ័យ​ទោស​ទៅ​តាម​កម្រិត​នៃ​ ស្ថាន​ទម្ងន់ទោស​ ៕នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons