Monday, May 14, 2012

ឡើង​ផ្សារ​ដំបូល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​


ដោយ​ ៖ ​សណ្ដោស​ ថ្ងៃទី 15 ឧសភា 2012ម៉ោង 08:35:59
ខេត្ដព្រៃវែង​ ៖ យុវជន​ម្នាក់​ត្រូវ​ខ្សែ​ ភ្លើង​ឆក់​ខណៈ​ដែល​ឡើង​ផ្សារ​ដំបូល​ដែក​ ឱ្យ​ថៅកែ​ហើយ​ត្រូវ​បាន​គេ​ដឹក​យក​មក​ ង្គ្រោះ​នៅ​មន្ទីរពេទ្យ​អ្នក​លឿង​ ប៉ុន្ដែ​ជា​ អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១០​និង​៣០​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១២​ នៅ​សិប្បកម្ម​ ក្រឡឹង​ និង​ធ្វើ​ក្បាល​បូមទឹក​យីហោ​យន់​ ច​ន​ ស្ថិត​នៅ​ភូមិ​ទី​៥​ ឃុំ​ព្រែក​ខ្សាយ​ខ​ ស្រុក​ពាម​រក៍​ ខេត្ដព្រៃវែង​ ។​
តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ មានឈ្មោះ​សេត​ ធូ​ ភេទ​ប្រុស​ អាយុ​២៣​ ឆ្នាំ​ មាន​ទីលំនៅ​ឃុំ​ល្វា​ ស្រុក​ព្រះស្ដេច​ ខេត្ដព្រៃវែង​ ។​

តាម​ការ​រៀបរាប់​របស់​អ្នក​រួម​អាជីព​ ជាមួយ​ជន​រង​គ្រោះ​ខាងលើ​បាន​ប្រាប់​ភ្នា​ក់​ ងារ​យក​ព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ នៅ​ វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ជន​រង​ គ្រោះ​បាន​យក​ឧបករណ៍​ឡើង​ទៅ​ផ្សារ​ ដំបូលផ្ទះ​ឱ្យ​ថៅកែ​របស់​ខ្លួន​ ។​ តែ​ដោយ​ មាន​កំហុស​បច្ចេកទេស​ខ្សែភ្លើង​បាន​ប៉ះ​ ជាមួយ​ស​ង្ក័​សី​បណ្ដាល​ឱ្យ​ឆក់​យុវជន​ខាង​ លើ​រួច​ធ្លាក់​ពីលើ​ដំបូល​មក​ដី​តែ​ម្ដង​ ។​
បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​រក្សា​ទុក​ នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ រង់ចាំ​ សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ និង​ក្រុម​ គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ។​
គួរ​បញ្ជាក់​ថា​ ការ​ស្លាប់​របស់​យុវជន​ ខាងលើ​ មិនដឹង​ថា​ខាង​សិប្បកម្ម​យីហោ​ យន់​ ច​ន​ ទទួលខុសត្រូវ​បែប​ណា​ទេ​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons