Tuesday, May 22, 2012

តៃកុងស្ទើរភ្លើងថយរថយន្តបុកផ្ទះអ្នកស្រុកទាំងព្រឹក


ដោយ៖ អ៊ិន សាមិត្ត   ប៉ោយប៉ែត ​៖ ​តៃកុង​ស្ទើរភ្លើង​ថយ​រថយន្ត​ទៅ​បុក​ផ្ទះ​អ្នកស្រុក​ទាំង​ព្រឹក​បណ្ដាល​ឲ្យ​បុរស​ម្នាក់ រង​របួស​ស្រាល ​ឯ​ទ្រព្យសម្បត្តិ​របស់​ជនរង​គ្រោះ​បាន​រង​ការខូចខាត​ទាំងស្រុង​។ ​ក្រោយពេល​កើតហេតុ​រួច​ តៃកុង​ស្ទើរភ្លើង​នោះ​ សង​លុយ​ចំនួន​២៥០០​បាត​ជា​ការ​សង​ថ្លៃ​ដល់​ការខូចខាត​ជូន​ជនរងគ្រោះ​។​​
​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង ៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្សារ​រ៉ា​ថ្មី ក្នុង​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ​។​
​ ​សាក្សី​ជាច្រើន​នៅ​កន្លែងកើតហេតុ​បាន​អះអាងថា មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​កាមរី ពណ៌​ស្ករ ស៊េរី ៩៣ ពាក់​ស្លាក​លេខ ប៉ៃលិន 2A-0841 ​បាន​ដឹក​ត្រី​ចេញពី​ខេត្តសៀមរាប​ មក​ក្រុង​ប៉ោយប៉ែត​។ សាក្សី​បាន​បញ្ជាក់​ទៀត​ថា​នៅពេល​ម្ចាស់​រថយន្ត​បាន​ដាក់​ត្រី​ជូន​ម៉ូយ​រួច ​ក៏​ចត​រថយន្ត​ចោល ហើយ​ដើរចូល​ទៅក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​។ ក្រោយមក ក៏​មាន​ឈ្មោះ សិលា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​កម្មករ ​បាន​ឡើង​បើករថយន្ត​ថយក្រោយ រួច​ក៏​ជ្រុល​ទៅ​បុក​ផ្ទះ​ជន​រង​ក្រោះ​តែម្ដង​។​
​ ​បុរស​ចំណាស់​ម្នាក់​ឈ្មោះ ណូ​ន អាយុ ៥៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ ក៏បាន​រង​របួស​ស្រាល ឯ​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ដូចជា​ចាន ឆ្នាំង ត្រូវបាន​ខូចខាត​ទាំងស្រុង​។ ប្រភព​បាន​បន្តថា ក្រោយ​ពេល​កើតហេតុ រួច​ជនបង្ក​ហេតុ បាន​យក​លុយ​ចំនួន​២៥០០​បាត​ទៅជូន​ជនរងគ្រោះ​ជាការ​បញ្ចប់​ការប្ដឹងតវ៉ា​គ្នា​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons