Saturday, May 26, 2012

ចាប់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់

​​​​​​​​​​​​​​​​​ប៉ោយប៉ែត៖នគរបាល​ក្រុង​ប៉ោយប៉ែត​ប្រតិបត្តិការ​ប​ង្រា្ក​ប​អ្នកប្រើប្រាស់​គ្រឿងញៀន បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១២ វេលា​ម៉ោង​១១​និង​២០​នាទី​​​​ នៅ​មាត់​អូរ​ព្រំដែន​កាស៊ីណូ​ស្តា​វេ​ហ្គាស់ ភូមិក្បាលស្ពាន​១ ​​​​សង្កាត់​-​​​​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះល័ក្ខ វាសនា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​សង្កាត់​ជ័យជំនះ ខ​ណ្ខ​ដូនពេញ រាជធានី​ភ្នំពេញ ទីលំនៅ​មិន​ពិតប្រាកដ​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​បណ្តោះអាសន្ន​។​

​លោក​អ៊ុំ សុផល បាន​បន្តថា បន្ទាប់ពី​ចាប់​ជនសង្ស័យ​សមត្ថកិច្ច​ឆែកឆេរ​លើ​ខ្លួនប្រាណ​មាន​ទូរស័ព្ទដៃ​៤​គ្រឿង និង​នាឡិ​កដៃ​១ កាបូប​១ ស៊ីម​ទូរស័ព្ទ​៤​បន្ទះ ដកហូត​ថ្នាំញៀន​ប្រភេទ​ខេ​ទឹកកក​មួយ​កូន​ថង់​។ ក្រោយពី​សាកសួរនិងចម្លើយសារភាព​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើ​ម្បើ​ផ្តន្ទាទោស​តាម​នី​តី​ច្បាប់​៕
ដោយ៖ អ៊ិនសាមិត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons