Monday, May 28, 2012

ចិនផ្តល់ជំនួយដល់កងទ័ព​កម្ពុជា ​១២០លាន​យាន់​


ថ្ងៃទី​ 28 ខែឧសភា ឆ្នាំ2012, ម៉ោង 02:22 PM ឈ ភ


នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​រវាង លោក​ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​​ការពារ​ជាតិ​កម្ពុជា ជាមួយ​លោកលាង កង់លី ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​ កាល​ពី​ព្រឹក​មិញ​ នៅឯ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​​ចិន​បាន​​ផ្តល់​ជំនួយ​ឥត​សំណង​​ចំនួន​១២០លាន​យាន់ សម្រាប់​ជួយ​ដល់​វិស័យ​កងទ័ព​កម្ពុជា។
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​ទទួលជំនួយនោះ​ ថា ប្រទេស​ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​១២០ ​លាន​យាន់ ​សម្រាប់​ការ​សាងសង់​មន្ទីរ​ពេទ្យ​យោធា និង​សាលា​បណ្តុះ​បណ្តាល​យោធា​។
ា​ភាគី​ចិន​ក៏​សន្យា​​ដែរ​ថា នឹង​ទទួល​យក​មន្រ្តី​យោធា​កម្ពុជា​ទៅ​បណ្តុះ​បណ្តាល​នៅ​ប្រទេស​ចិន​ឲ្យ​បាន​ កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​ក្លាយ​ជា​អ្នក​បណ្តុះ​បណ្តាល ​ដល់​យោធា​កម្ពុជា​បន្តទៀត។
ដោយឡែក ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងវិញ លោកទៀ បាញ់ បាន​ឲ្យ​ដឹង​​ថា នៅ​ថ្ងៃ​ស្អែក​ទី២៩ ឧសភា លោកលាង កង់លី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ចិន​ ​គ្រោងនឹង​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។
លោកលាង កង់លី រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន ​បាន​មកបំពេញ​ទស្សនកិច្ចនៅ​កម្ពុជា​រយៈ​ពេល​៤ថ្ងៃ គឺ​ស្រប​ពេល​មាន​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons