Friday, May 11, 2012

បុរស​ជាប់​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់​ត្រូវ​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ ​ខេត្តស្ទឹងត្រែង​


ដោយ​ ៖ ឡុង សំបូរ ថ្ងៃទី 11 ឧសភា 2012ម៉ោង 17:25:38
ខេត្តស្ទឹងត្រែង​៖​ បុរស​ជាប់​សង្ស័យ​ពី​បទ​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់​ ត្រូវ​បាន​កម្លាំង​ទីបញ្ជាការ​ ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​ជាមួយ​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​ ក្រោម​ការ​ដឹកនាំ​ដោយ​ លោកស្រី​ស៊ុន​ យ៉ឺ​ត​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ និង​លោក​ឧត្តមសេនីយ៍ត្រី​ឧិ​ បូ​រិ​ន្ទ​មេ​បញ្ជា​ ការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​។​
​ប្រ​តិ​ប​តិ្ត​ការណ៍​ដឹកនាំ​កម្លាំង​ ចុះ​បង្ក្រាប​បុរស​ជាប់​សង្ស័យ​ ជួញដូរ​ថ្នាំ​ញៀន​ពីរ​នាក់​ខាងលើ​នោះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១២​ ម្នាក់​ត្រូវ​បាន​ចាប់​ ខ្លួន​នៅ​ចំណុច​ដុ​ង​ក្រឡ​ ជិត​ប៉ុស្តិ៍​ច្រកព្រំដែន​ត្រពាំង​ក្រៀល​ចាស់​ ក្នុង​សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​ ជា​ មួយ​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​តូច​ពណ៌​ខៀវ​ ។​ រីឯ​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​នៅផ្ទះ​ជួល​មួយ​កន្លែង​ របស់​កញ្ញា​លួ​ន​ ធានី​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ ស្ថិត​ក្នុងភូមិ​ថ្ម​លាត​ សង្កាត់​ស្រះ​ឬ​ស្សី​ ក្រុង​ស្ទឹង​ត្រែង​ នា​វេលា​ម៉ោង​ប្រហែលជា​៤​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ ខែ​ ដដែល​ ។​
លោក​អនុ​សេនី​យ៍ឯក​កាន់​ សុទ្ធា​រ៉ា​ នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​ របស់​ មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​ស​ង្ស័​ទាំង​ ពីរ​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​គឺ​៖១.​ឈ្មោះ​ប៊ុ​ន​ វ៉ា​ត​ អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ភូមិ​ផា​បាំង​ ឃុំ​ថ្មកែវ​ ស្រុក​សៀម​ប៉ា​ង​ ហើយ​បច្ចុប្បន្ន​រស់នៅ​ ភូមិ​រលាក​ ឃុំ​អំពិល​ ស្រុក​ កំពង់សៀម​ ខេត្តកំពង់ចាម​ ។​ ២.​ ឈ្មោះ​លី​ ភា​ ហៅ​ហន​ អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ច្រប​ក់​ជ្រុំ​ ឃុំ​តាំងក្រសាំង​ ស្រុក​ស​ន្ទុ​ក​ ខេត្ត​កំពង់​ ធំ​ ដែល​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ ស្ថិត​ក្នុងភូមិ​ ឃុំ​ ឃាត់ខ្លួន​ខាងលើ​។​
ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្រោម​បទបញ្ជា​ដ៏​ម៉ឹង​ម៉ាត់​របស់​លោក​ឧត្តម​សេនី​យ៍​ត្រី​ឧិ​ បូ​រិ​ន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ កម្លាំង​ជំនាញ​បាន​ប្រើ​គ្រប់​យុទ្ធវិធី​ក្នុ​ការ​ចុះ​ស៊ើបអង្កេត​ ដោយ​ ចំណាយ​អស់​ពេល​ជា​យូរថ្ងៃ​ ទើប​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ បាន​ចំ​ នួន​ពីរ​នាក់​ធ្វើ​ឡើង​នៅ​កន្លែង​ពីរ​ផ្សេង​គ្នា​នៅ​ថ្ងៃ​តែ​មួយ​ ក្នុង​ក្រុង​ស្ទឹង​ត្រែង​។​ ឯការ​ឃាត់ខ្លួន​ជនសង្ស័យ​ ទី​២​ដោយ​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទី​១​ឈ្មោះ​ប៊ុ​ន​ វ៉ា​ត់​ ថា​ថ្នាំ​ញៀន​ទាំងនេះ​ខ្លួន​បាន​ទទួល​ពី​ ឈ្មោះ​លី​ ភា​ហៅ​ហន​ ស្នាក់​នៅ​ភូមិ​ថ្ម​លាត​ ចំនួន​១០​កញ្ចប់​តូច​ពណ៌​ខៀវ​ យក​ទៅ​ឲ្យ​ស្ត្រី​ម្នាក់​ទៀត​ ឈ្មោះ​ថា​ន់​ អាយុ​ប្រហែល​៥០​ឆ្នាំ​ នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ ឡាវ​ ។​លុះ​ធ្វើ​ដំណើរ​បាន​ជាង​ពាក់​ កណ្តាលផ្លូវ​ក៏​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​តែ​ម្តង​។​
​លោក​ឧត្ត​សេនី​យ៏​ត្រី​ឧ​ បូ​រិ​ន្ទ​ មេញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ថា​ ការ​បង្ក្រាប​ នេះ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ខ្មែរ​ ជាប់​សង្ស័យ​ពី​បទ​ជួញដូរ​គ្រឿងញៀន​ចំនួន​ពីរ​នាក់​ ហើយ​ឈាន​ទៅ​ដកហូត​វត្ថុ​តាង​បទល្មើស​ជាក់ស្តែង​ បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​តូច​ពណ៌​ខៀវ​ ស្មើ​ នឹង​១៦០៨​ គ្រាប់​ជា​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ ព្រមទាំង​ដកហូត​រថយន្ត​កាម​រី​ហើម​១​គ្រឿង​ ពណ៌​ខៀវ​ ចាស់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A.2263​  សង្ស័យ​ជា​មធ្យោបាយ​ផ្តល់​ការ​ចរាចរ​ណ៏​ថ្នាំ​ញៀន​។​ ឯការ​ចុះ​ បង្ក្រាប​ក្នុង​ករណី​នេះ​ គឺ​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ​ និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ជា​ ពិសេស​នោះ​គឺ​ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ដែរ​។​ ហើយ​ទីបញ្ជាការដ្ឋាន​ខេត្ត​ និង​ខិតខំ​ បន្ត​ចុះ​ទប់ស្កាត់​ និង​ធ្វើការ​បង្ក្រាប​នូវ​គ្រប់​រូបភាព​ នៃ​សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋជន​ ដែល​ ចរាចរ​គ្រឿង​ ញៀន​ឆ្លង​ដែន​។​ ចំណែកឯ​ជនសង្ស័យ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ ព្រមទាំង​វត្ថុ​តាង​ថ្នាំ​ ញៀន​ចំនួន​១៦០៨​ គ្រាប់​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ ត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ ខេត្តស្ទឹងត្រែង​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ ៕
នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons