Sunday, May 20, 2012

ប្រពន្ធដើមស្ម័គ្រយកប្តីរួមគ្នា រស់ក្រោមដំបូលតែមួយ


  
Monday, 21 May 2012 01:17
វាពិតជាកម្រឃើញ និង ជួប ប្រទះណាស់ដែលក្នុងរង្វង់ គ្រួសារមួយ នេះរស់នៅជុំ គ្នាយ៉ាងសុខសាន្តមាន សុភមង្គល ប្តីមួយ ប្រពន្ធពីរ ក្រោមដំបូលតែមួយ ។ នេះពិតជាគួរឱ្យសរសើរដល់ភរិយាទីមួយ ទីពីរនេះ ណាស់ដែលរស់នៅចេះសាមគ្គីគ្នាដូចបងប្អូនបង្កើត ភរិយាទីមួយខ្លះវិញកុំថា ឡើយ រស់នៅជុំគ្នាបែបនេះនោះ គ្រាន់តែឮថាប្តីមានស្រីថ្មី ឬ មានប្រពន្ធចុង គឺ(ឆេះដុំ បាត់)រត់ជាន់ជើងគ្នាជាមិនខានឡើយ ដែលគេអាច និយាយបានថា“ម្ទេសណាមិនហឹរ” ។ លោកគ្រូ ប.ន.ល. អាយុ ៥៥ ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល មុខរបរជាអ្នកលេង ភ្លេង ប្រពៃណី(ភ្លេងការ) គាត់បានរៀបការជាមួយប្រពន្ធទីមួយឈ្មោះ វ.ក.ល.ខ. នៅឆ្នាំ ១៩៨៣ ។ ប្តីជាអ្នកលេងភ្លេង ប្រពន្ធជាអ្នកច្រៀង បន្ទាប់មកបានកូនប្រុសពីរនាក់ជាចំណងនៃ អាពាហ៍ពិពាហ៍ បន្ទាប់មកឆ្នាំ ១៩៨៦ ពួកគាត់ទាំងពីរនាក់ក៏ត្រូវបែកគ្នា ពីព្រោះ ប្រពន្ធរបស់គាត់កាលណោះជាតួឯកល្ខោនបាសាក់ត្រូវទៅលេង នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកគាត់នៅលេង ភ្លេងប្រពៃណីជាមួយគ្រូរបស់គាត់ស្រុកស្អាង ខេត្តកណ្តាល ។
 
      ក្រោយពីបែកពីប្រពន្ធមួយរយៈ ប.ន.ល. ក៏មកបង្កើតវង់ភ្លេងមួយវង់ ទៀតនៅភូមិក្បាលកោះខាងកើត ដែល ជាភូមិកំណើតរបស់គាត់ និង ពេលនោះ ដោយវង់ភ្លេងថ្មីខ្វះអ្នកចម្រៀងស្រី គាត់ ក៏បានហៅនាង ហ.វ.ណ. មកបង្ហាត់ បង្រៀនច្រៀងភ្លេងការ រហូតទាល់តែ ចេះអាចច្រៀងបាន គាត់ពេញចិត្តយ៉ាង ខ្លាំងទៅនឹងចរិត មារយាទល្អរបស់នាង ហ.វ.ណ. រួចក៏បានចាប់ចិត្តស្រឡាញ់ ហើយក៏បានប្រាប់ចាស់ទុំ ចូលស្តីដណ្តឹង នាងរៀបការតាមប្រពៃណីនៅពេលនោះ ដោយប្រពន្ធទីមួយមិនបានដឹងឡើយ ។ មួយឆ្នាំក្រោយ មកទើបប្រពន្ធដើមរបស់គាត់ត្រឡប់មកវិញ គាត់ក៏បាននាំនាង ហ.វ.ណ. ដែលជាប្រពន្ធទីពីរទៅទទួលប្រពន្ធទី មួយរបស់គាត់ពេលត្រឡប់មកវិញ ។ គាត់ក៏បាន និយាយណែនាំឱ្យប្រពន្ធទាំងពីរចេះស្រឡាញ់គ្នា ត្រូវថែរក្សាគ្នាទៅវិញទៅមក ពីព្រោះស្រឡាញ់ ស្មើគ្នា ។ នៅពេលនោះប្រពន្ធដើមគាត់ក៏យល់ ព្រមឱ្យប្រពន្ធចុងរស់នៅក្រោមដំបូលតែមួយ ព្រោះ ធ្វើម្តេចប្តីបានជាខុសទៅហើយ ។ ប.ន.ល. និយាយទៀតថា រឿងរ៉ាវទាំងនេះដែលគាត់អាច ធ្វើឱ្យល្អនឹងគ្នាបាន មិនមែនដោយសារមន្តអាគម គាថាអ្វីទេ ប៉ុន្តែដោយសារការនិយាយយ៉ាងម៉េច ឱ្យអ្នកទាំងពីរយល់ពីបំណងរបស់គាត់ច្បាស់លាស់ ទើបអាចរស់នៅជាមួយគ្នា និង ចេះដឹងពីសុខទុក្ខ គ្នា ហើយសំណូំមពររបស់គាត់មានតែម៉្យាងគត់ គឺសាមគ្គីគ្នា ចេះស្រឡាញ់គ្នា និង ថែរក្សាគ្នាទៅ វិញទៅមកទើបគ្រួសារសុខសាន្ត ។
      ប.ន.ល. បានបញ្ជាក់ថា គាត់លេងភ្លេង ជាងញក់កណ្តាលជីវិតទៅហើយ និង គ្រួសារ គាត់ (ប្រពន្ធទាំងពីរ) សុទ្ធតែជាអ្នកចម្រៀងភ្លេង ការ បូករួមនឹងរូបគាត់ក៏ដោយ ក៏មិនអាចធ្វើឱ្យ ជីវភាពគ្រួសារគាត់ធូរធារបានដែរ រហូតមកដល់ សព្វថ្ងៃនេះគាត់មិនមានអ្វីឡើយ បានត្រឹមតែហូប គ្រប់គ្រាន់កូនចៅប៉ុណ្ណោះ ។
      ក្រៅពីបង្ហាត់បង្រៀនប្រពន្ធកូន ពូគ្រូក៏បាន បង្ហាត់សិស្សវង់ភ្លេងបាន ៧ វង់ដែរ ក្នុងនោះភ្លេង ពីរវង់ ប្រពៃណីប្រាំវង់ ប៉ុន្តែសិស្សទាំង អស់នោះគាត់មិនមានយកប្រាក់អ្វីទេ គឺបង្រៀន ឱ្យតែពួកគេចេះទៅ រហូតមកដល់សព្វថ្ងៃ គឺគាត់ បង្រៀនទាំងអស់ឱ្យតែមានអ្នកចង់រៀន ដើម្បី រក្សាភ្លេងប្រពៃណីវប្បធម៌ខ្មែរ ។
      នាង ហ.វ.ណ. ដែលជាប្រពន្ធទីពីរបានឱ្យ ដឹងថា “នៅពេលដំបូងដោយឃើញពូ ប.ន.ល. ស្លូតបូត និង បានជួយបង្ហាត់បង្រៀនផ្តល់តម្រិះ វិជ្ជាគាត់ចេះផងនោះ និង គាប់ជួនដោយមាន ការចូលស្តីដណ្តឹងចាស់ផងនោះ ខ្ញុំក៏យល់ព្រម យកគាត់ធ្វើប្តី ទោះជាដឹងថាគាត់មានប្រពន្ធមិន ទាន់លែងគ្នាក៏ដោយ ។ រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមានកូនប្រាំមួយនាក់ហើយ ”។
      ចំណែកនាង វ.ក.ល.ខ. ជាប្រពន្ធទីមួយ បានរៀបរាប់ឱ្យដឹងថា “កាលពីដំបូងពេលឮថាប្តី របស់ខ្ញុំរៀបការ ប្រពន្ធថ្មី គាត់ខឹងខ្លាំងណាស់ ប៉ុន្តែ ពេលមកដល់ស្រុកក៏ត្រូវបានប្តីរបស់ខ្ញុំ និង ប្អូន ស្រី ហ.វ.ណ. ទៅទទួល ដោយអង្វរសុំខ្ញុំទុកជា បងស្រីបង្កើត ពីព្រោះនាងគ្មានបំណងដណ្តើម ប្តីពីខ្ញុំទេ គឺនាងសុខចិត្តរស់នៅ ក្នុងដំបូលតែមួយ និង ស្តាប់បង្គាប់ខ្ញុំជាប្រពន្ធដើមជានិច្ច ។ ពេល នោះខ្ញុំក៏យល់ព្រមរួមរស់ក្នុងដំបូលតែមួយ ពីព្រោះ មិនដឹងធ្វើយ៉ាងម៉េចបើប្តីខ្ញុំស្រឡាញ់ទៅហើយ ។
      នៅជាមួយនាង ហ.វ.ណ. និង ស្វាមី រហូតមកដល់សព្វថ្ងៃមានសេចក្តីសុខនឹងគ្នាល្អ ណាស់ ចាប់តាំងពី ឪពុកម្តាយខ្ញុំស្លាប់អស់ ពួកខ្ញុំ ស្រឡាញ់គ្នាដូចបងប្អូនបង្កើតអ៊ីចឹង ។ បើនិយាយ ពីរឿងកូនវិញ មិនមែនថាប្តីមិន ថ្នាក់ថ្នមលោម បំពេខ្ញុំទេ ក៏ប៉ុន្តែមិនដឹងយ៉ាងម៉េចទោះជាប្តីខ្ញុំខំ ប្រឹងច្រើនដងយ៉ាងណាក៏ខ្ញុំមិនអាចបង្កើត កូនឱ្យគាត់លើសពីពីរនេះបានដែរ ”។
      លោក ម.ញ.ម. អាយុ ៥៩ ឆ្នាំ រស់នៅភូមិ ជាមួយគ្នាបានឱ្យដឹងថា គាត់សុំសរសើរគ្រួសារ ស្នេហាត្រីកោណ នេះដោយស្មោះ ជាពិសេសគឺ លោកគ្រូ ម.ន.ល. គាត់ចេះដឹកនាំប្រពន្ធពីរ និង កូនជាច្រើនឱ្យចេះ ស្រឡាញ់គ្នាមិនមានទាស់គ្នា អ្វីទេ ហើយបើតាមគាត់ដឹង លោកគ្រូម្នាក់នេះ ប្រពន្ធបីឯណោះ ប៉ុន្តែប្រពន្ធមុន មួយទៀតស្លាប់ បាត់ហើយ ។ កូនដែលនៅសព្វថ្ងៃដប់នាក់នេះ គឺកូនបីសម្បុកឯណោះ ប៉ុន្តែពួកគេទាំងអស់ ស្រឡាញ់ គ្នាដូចបងប្អូនបង្កើតអ៊ីចឹង គឺមិនមានរើស អើងគ្នាទេ ។
      ទោះបីគ្រួសារមួយនេះរស់នៅជាមួយគ្នា យ៉ាងសុខសាន្តក្តីក៏មានមតិជាច្រើនយល់ថា ការ រស់នៅបែប នេះវាខុសប្រពៃណីខ្មែរ និង ខុសពី ច្បាប់ឯកពន្ធភាពផងដែរ ៕
Written by ភ្នំពេញដេលីញូវ   

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons