Thursday, May 17, 2012

ពស់ថ្លាន់ ៧ ក្បាលកំពុងរស់នៅក្នុងវត្តជាមួយព្រះសង្ឃ

 


(Written by ភ្នំពេញដេលីញូវ )   
(Thursday, 17 May 2012 02:15)
ពស់ថ្លាន់ដែលមានទាំងតូច និង ធំរួមមានទាំងអស់ ៧ ក្បាល ហើយក្នុងនោះមានមួយក្បាលធំ បំផុតរស់នៅក្នុងវត្តជាមួយ ព្រះសង្ឃ និង កូនសិស្សលោកនៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ដែលមើលទៅហាក់បីដូចជាសត្វស្រុកគេចិញ្ចឹមតាមផ្ទះ ទូទៅ ហើយពិសេសថែមទាំងមនុស្សអាចប្រលែងលេងជាមួយវា បានរាល់ថ្ងៃទៀតផង ។

      វាជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និង កោត ក្រែងផងដែរ នៅពេលសត្វព្រៃប្រភេទនេះអាច រួមរស់នៅជាមួយមនុស្ស ដែលប្រកបទៅដោយ ភាពស្និទ្ធស្នាល និង មើលទៅហាក់ក្លាយជារឿង ធម្មតាទៅហើយ ។ ក្រៅពីនេះពស់ទាំងអស់ គេនៅឃើញត្រូវបានព្រះសង្ឃព្រលែងឱ្យ វារតាម ចិត្តក្នុងកុដិ និង សាលាឆាន់ ប៉ុន្តែយ៉ាងណា សត្វពស់ទាំងអស់មិនបានទៅណាឆ្ងាយទេ គឺវានៅ តែក្នុងបរិវេណវត្តជាមួយព្រះសង្ឃរាល់ថ្ងៃ ។
      ព្រះសង្ឃគង់ក្នុងវត្តសម្តែងពីជំនឿដែលថា ការដែលសត្វព្រៃកាចសាហាវអាចរស់នៅជាមួយមនុស្សបានដូច្នេះ ព្រោះដោយសារបុណ្យបារមី របស់វត្តខ្លាំងពូកែ ។ បើតាមព្រះសង្ឃបានមាន សង្ឃដីកាឱ្យដឹងនោះ គឺសត្វពស់ទាំងនេះមួយ ចំនួនបានមករស់នៅខ្លួនឯង មួយចំនួន មាន គេយកមកទុកឱ្យវត្តជួយថែរក្សាចិញ្ចឹមបីបាច់ ប៉ុណ្ណោះ ។ សម្រាប់ចំណីរបស់វានោះមិនលំបាក រកឱ្យទេគឺពួកវារកចាប់សត្វកណ្តុរតាមសាលា ឆាន់ និង កុដិលោក ស៊ីដោយខ្លួនឯងព្រោះសម្បូរ ណាស់ ។
      មកដល់ពេលនេះដែរ គេឃើញសត្វពស់ ថ្លាន់ធំជាងគេដែលមានឈ្មោះថា ស្រីមាស បាន បង្កើនកូន ហើយ កំពុងរស់នៅសាលាឆាន់ក្នុង  វត្ត ។ កូនសិស្សលោកបាននិយាយថា ទោះពស់ ថ្លាន់ធំវាកើតកូនក្តី តែពួកគេនៅតែអាចទៅចាប់ ប្រលែងលេងរាល់ថ្ងៃ ដោយប្រាប់ថា សត្វពស់ ថ្លាន់នេះស្លូតមិនបង្កផលលំបាកដល់មនុស្សរស់ នៅក្នុងវត្តឡើយ ។ មួយថ្ងៃៗមានតែកូនសិស្ស ទៅអើត និង ចាប់ មើលវាអត់សូវទំនេរដៃទេ ។
      ចំពោះពុទ្ធបរិស័ទ ឬ អ្នកដំណើរបើគេចូល ដល់ក្នុងវត្តនេះហើយចង់ឃើញពស់ថ្លាន់ គេ គ្រាន់តែសាកសួរកូន សិស្សលោក នោះពួកគេនឹង នាំឱ្យទៅមើលភ្លាម ហើយថែមទាំងទៅចូលស្ទាប អង្អែលសត្វពស់ថ្លាន់ដ៏ធំមួយក្បាលជាងគេឱ្យ មើលដោយមិនខ្លាចគ្រោះថ្នាក់ឡើយ ។ កូនសិស្ស លោកម្នាក់ឈ្មោះ យឿន ប្រាប់ថា ពស់ថ្លាន់ធំ ជាងគេមួយក្បាលនេះស្លូតណាស់ដោយគេអាច ស្ទាបអង្អែលប្រលែងលេងជាមួយវាបានតាមចិត្ត ។
      មានសង្ឃដីកាបញ្ជាក់ពីរឿងនេះ ព្រះចៅ អធិការវត្តភូមិថ្មីព្រះនាម ចន្ទត្ថេរោ សន ចំរើន បានបញ្ជាក់ឱ្យដឹងថា ពស់ថ្លាន់ទាំង អស់នៅក្នុងវត្តព្រះអង្គមាន ៧ ក្បាល ក្នុងនោះ មានតូចៗល្មម ៦ ក្បាល និង ធំបំផុត ១ ក្បាល ។ សត្វទាំងនេះខ្លះវាបានមករស់នៅខ្លួនឯង ហើយ មួយចំនួនគេបានយកមកប្រគេនលោកក្នុងវត្ត នេះជួយមើលចិញ្ចឹមថែទាំពួកវាឱ្យមានជីវិតរស់ នៅមកទល់សព្វថ្ងៃ ។
      ព្រះចៅអធិការបានមានសង្ឃដីកាថា ព្រះ អង្គមិនដឹងធ្វើយ៉ាងណាទេបើសត្វទាំងអស់វាមក រស់នៅតាមចិត្តវា បែបនេះហើយមិនព្រមទៅ ណា ។ បើនិយាយតាមធម៌ព្រះពួកវាប្រហែល ត្រូវគេរំខានហើយឱ្យលោកនៅវត្តនេះជួយួសង្គ្រោះ ពួកវា ទើបមិនព្រមទៅ ណាឆ្ងាយពីបរិវេណវត្ត ។
      ទោះបីយ៉ាងណាព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ប្រាប់ថា ទោះវាជាសត្វសាហាវពិតមែន តែសម្រាប់ពស់ថ្លាន់ ទាំងអស់នេះវាស្លូតណាស់ ហើយ វាបានរស់នៅជាមួយមនុស្សរហូតស៊ាំទៅ ហើយ ។ មួយថ្ងៃៗវានៅតែជាមួយកូនសិស្ស លោក និង ព្រះសង្ឃស្ទើរតែ ក្លាយជាសត្វឆ្មា-ឆ្កែ ទៅហើយ ។
      ពាក់ព័ន្ធជាមួយការផ្តល់ចំណីអាហារវិញ ព្រះអង្គបានមានសង្ឃដីកាថា កាលពីមុនមានតែ សត្វពស់ថ្លាន់តូចៗ វារកចំណីខ្លួនឯង ប៉ុន្តែពេល ថ្មីៗនេះមានព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្ត នេះ បានយកសត្វពស់ថ្លាន់ធំមួយក្បាលមកឱ្យរស់ នៅក្នុងវត្តនេះ បន្ថែមមួយក្បាលទៀតបានគ្រាន់ ជាមិត្តភក្តិរបស់គ្នាវា (ពស់ថ្លាន់ ៦ ទៀត) ។ ពស់ ថ្លាន់នេះមានអាយុ ៥ ឆ្នាំ វាស្លូតណាស់នៅតែ ជាមួយមនុស្សតាំង ពីតូចៗមក ។ វាស៊ាំជាមួយ មនុស្សហើយ ដូច្នេះមិនបង្កគ្រោះថ្នាក់ទេ វានៅ ជាមួយមនុស្សរាល់ថ្ងៃ ហើយសព្វថ្ងៃនេះមានតែ លោកនេន និង កូនសិស្សលោក តែងប្រលែង លេងជាមួយវាដែលមើលទៅហាក់ក្លាយជាមិត្ត-ភក្តិល្អជាមួយគ្នាណាស់ ។
      ពាក់ព័ន្ធជាមួយពស់ថ្លាន់ដែលទើបយកមកចិញ្ចឹមនេះដែរ “ប្រជាប្រិយ”បានជួបសម្ភាស ជាមួយព្រះសង្ឃមួយ អង្គមានព្រះនាមថា រស្មី ឧត្តម ដែលគង់នៅក្នុងវត្តភូមិថ្មីនេះហើយក៏ជា ម្ចាស់ពស់ថ្លាន់ធំនេះផង ។ ព្រះអង្គមានថេរដីកា ឱ្យដឹងថា គិតមកដល់ពេល នេះព្រះអង្គទើបតែ បួសបានជាងមួយវស្សាទេ ។ កាលពីមុនព្រះអង្គ រស់នៅក្បែរផ្សារជម្ពូវ័ន្ត ខណ្ឌដង្កោ រាជធានី ភ្នំពេញ ហើយព្រះអង្គបានចិញ្ចឹមពស់ថ្លាន់នេះ តាំង ពីឆ្នាំ ២០០៧ មកម៉្លេះ ។ កាលនោះពស់ថ្លាន់ នេះវាចូលមករស់នៅក្នុងផ្ទះព្រះអង្គ ហើយព្រះអង្គ ចេះតែដាក់ចំណីឱ្យវាស៊ីរហូតធំ បច្ចុប្បន្ននេះវា មានប្រវែងជិតបី ម៉ែត្រទៅហើយ ។
      ព្រះអង្គមានថេរដីកាថា “សត្វពស់ថ្លាន់ នេះវាស៊ីតែសត្វកណ្តុរ ។ ពេលនេះវាមកនៅវត្ត មានកូនសិស្សលោក និង អ្នកភូមិបានជួយរក សត្វកណ្តុរងាប់មកឱ្យវាស៊ី ។ ចំពោះចំណីមិនជួប ការលំបាកទេ ពីព្រោះវាមិនរើសចំណីនោះឡើយ គឺឱ្យវាចំណីតែកណ្តុរមួយមុខគ្រប់គ្រាន់ហើយ”។
      ក្នុងជន្មាយុ ២១ វស្សា ព្រះអង្គមានថេរ ដីកាឱ្យដឹងទៀតថា ពស់ថ្លាន់នេះភេទញ្ញី មាន អាយុ ៥ ឆ្នាំ ហើយព្រះអង្គ បានដាក់ឈ្មោះឱ្យវា តាំងពីតូចៗមកថា ស្រីមាស ដើម្បីឱ្យជួយនាំ ជោគសំណាង ។
      ចំណែកកូនសិស្សលោកវិញបានឱ្យដឹងថា ពស់ថ្លាន់តូចៗខ្លះបានវារទៅលេងទឹកស្រះក្នុងវត្តខ្លះឈប់នៅក្នុងកុដិទៅ នៅក្បែរស្រះទឹក ។ សម្រាប់ ពស់ថ្លាន់ធំឈ្មោះ ស្រីមាស កាលពីដំបូងៗគេ ដាក់ក្នុងកុដិលោក តែក្រោយមកត្រូវបានគេបាន ដាក់វានៅក្នុងវិហារឱ្យ ចាប់កណ្តុរ ហើយនៅ ពេលនេះដោយសារវាកើតកូន គេបានដាក់វានៅ សាលាឆាន់ ។ ពស់ថ្លាន់នេះទោះគេព្រលែងឱ្យ វារតាមចិត្ត តែវាមិន ព្រមទៅណាពីបរិវេណវត្ត ឡើយ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons