Wednesday, May 2, 2012

ប៉ូលីសអន្តោប្រវេសន៍ថៃតំរូវឲ្យពលករខ្មែរថតចំលងលិខិតឆ្លងដែនពេលចូលទឹកដីថៃច្រកទ្វារព្រំដែនប៉ោយប៉ែត

    

   ដោយះអ៊ិនសាមិត្ត
               ប៉ោយប៉ែត៖ប្រជាពលករខ្មែរបានរិះគន់នគរបាលអន្តោប្រវេសន៍ខ្មែរនៅច្រកទ្វារប៉ោយប៉ែតដែលអនុញ្ញាតិឲ្យជនជាតិថៃចូលមកទឹកដីខ្មែរក្នុងមួយថ្ងៃៗរាប់មឺននាក់ដោយពុំមានការត្រួតពិនិត្យលិខិតឆ្លងដែនឲ្យបានតត្រឹមត្រូវតាមគោលការន៍ច្បាប់រប ស់ព្រះរាជាណាចក្រកម្ពុជានោះទេ។            
        តែចំពោះជនជាតិខ្មែរវិញមានលិខិតឆ្លងដែននៅពេលធ្វើដំនើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្តងៗត្រូវបានអាជ្ញាធរថៃតំរូវឲ្យពួកគាត់ថតចំលងលិខិតឆ្លងដែនចំនួនពីរច្បាប់យកទៅឲ្យប៉ូលីសអនោ្តប្រវេសន៍ថៃ។ផ្ទុយទៅវិញប៉ូលីសអន្តោប្រវេសន៍ពុំដែលតំរូវឲ្យជនជាតិថៃធ្វើដូច្នោះទេ។
           ថៃបានត្រួតពិនិត្យលិខិតឆ្លងដែនពេលរកឃើញអ្នកណាប្រើប្រាស់សៀវភៅការងារដែលចេញដោយក្រសួងការងារខ្មែរនិងមានទិដ្ឋាការអនុញាតិឲ្យធ្វើការនៅប្រទេសថៃសមត្ថកិច្ចថៃបានឲ្យអ្នកដំនើរនោះចុះពីលើរថយន្តហើយចូលទៅក្នុងការិយាល័យប៉ូលីសអន្តោប្រវេសន៍ថៃពួកគេបានទារប្រាក់បន្ថែមទៀតគឺម្នាក់ត្រូវបង់២០០បាតទៅ៣០០បាតនៅពេលពួកគាត់ធ្វើដំនើរឆ្លងកាត់ប៉ុស្តិប៉ូលីសអន្តោប្រវេសន៍ថៃ។បើសិនជាខ្មែរចូលទៅទឹកដីថៃដោយខុសច្បាប់នោះមិនទាស់ខុសទេថៃអាចពិន័យឬឃាត់ខ្លួនអ្នកទាំងនោះប៉ុន្តែនេះខ្មែរមានកាន់ច្បាប់់ការងារស្របច្បាប់ដែលមានកិច្ចុព្រមព្រៀងរវាងក្រសួងការងារប្រទេសទាំងពីរកម្ពុជាថៃក៍នៅតែលំបាកដែរ។
​​​​​​​​         ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាននិយាយអាជ្ញាធរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យតំលៃជាតិសាសន៍ដ៏ទៃខ្ពស់ជាងជាតិសាសន៍ខ្លួនពីព្រោះមានជនជាតិថៃខ្លះដែលចូលមកទឹកដីខ្មែរមិនមានលិខិតដែនទេនេះបើមានក្រុមជនខិលខូចនិងបង្ករបញ្ហដល់សន្តិសុខប្រទេសខ្មែរយើងជាមិនខានលើយ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons