Saturday, May 12, 2012

បាញ់​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល ស្លាប់​ នៅ​មុខ​ផ្សារ​ហេង​លី ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន


ថ្ងៃទី​ 11 ខែឧសភា ឆ្នាំ2012, ម៉ោង 03:45 PM ប៉ាវ+ជូលី
2

ភ្នំពេញ៖ ខ្មាន់​កាំភ្លើង​បាន​​បាញ់​សម្លាប់​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ម្នាក់ ខណៈ​កំពុង​បើក​ម៉ូតូ​ឌុប​កូន​របស់​ខ្លួន កាល​​ពី​វេលា​ម៉ោង ប្រហែល​ ២ និង​៥០​នាទី​រសៀលថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ​២០១២​នេះ នៅ​មុខ​ផ្សារ​ហេង​លី ក្នុង​សង្កាត់​​ទឹក​​ល្អក់​​ទី​៣ ខណ្ឌ​ទួលគោក ហើយ​ខ្មាន់​កាំភ្លើង​នោះ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ដែល​ប្រចាំ​ការ​ ​នៅ​​ទីនោះ​​ចាប់​បាន​​ភ្លាមៗ​​។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ខ្លា ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ។​ក្នុងការបាញ់​ប្រហារ​នេះ ឃាតករប្រើកាំភ្លើងខ្លី ម៉ាក CZ-75
ការបាញ់សម្លាប់នេះ គេសង្ស័យ​ថា អាចជាការសងសឹកគំនុំ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons