Wednesday, May 2, 2012

មេចោរ​ប្លន់​យ៉ាង​សកម្ម​ និង​បក្ខពួក​ ត្រូវ​បាន​បង្ក្រាប​ទាំង​សំបុក​


ដោយ​ ៖ អ.សុផល ថ្ងៃទី 02 ឧសភា 2012ម៉ោង 15:49:38
​ខេត្ដកំពង់ចាម​ ៖​ ក្រុម​ប្លន់​ប្រដាប់​ អាវុធ​ដែល​តែងតែ​ធ្វើ​ព្យុះ​ភ្លៀង​ប្លន់​ប្រជា​ ពលរដ្ឋ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ស្រាវ​ ជ្រាវ​បង្ក្រាប​ចាប់ខ្លួន​ជា​បន្ដបន្ទាប់​ និង​ បញ្ជូន​ខ្លួន​ដេ​ទៅ​ពន្ធនាគារ​ផ្ដន្ទាទោស​តាម​ ច្បាប់​ ។​
​លោក​វរសេនីយទោ​ ជឹ​ម​ សេង​ហុង​ ស្នងការ​រង​នគរបាល​ខេត្ដកំពង់ចាម​បាន​ ឱ្យ​ដឹង​ថា​ ដោយ​មាន​បញ្ជា​ដឹកនាំ​របស់​ នាយ​ឧត្ដមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គ​ ស្នងការ​នគរបាល​ជាតិ​លោក​ កង​ សុ​ខន​  អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ ផែន​យុត្ដិធម៌​ និង​មានការ​ណែនាំ​ផ្ទាល់​ពី​ ឧត្ដមសេនីយ៍ត្រី​ ឆាយ​ គឹ​មសុ​ន​ ស្នងការ​ នគរបាល​ខេត្ដកំពង់ចាម​ ដើម្បី​ផ្លាស់​ប្ដូរ​ ព័ត៌មាន​ ដីកា​ មុខសញ្ញា​ឧក្រឹដ្ឋ​រវាង​ខេត្ដ​ នឹង​ខេត្ដ​ ព្រមទាំង​នាយកដ្ឋាន​នគរបាល​ ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​២៩​ ខែ​ មេ​សា​ ឆ្នាំ​២០១២​ ស្នងការ​នគរបាល​ ខេត្ដព្រៃវែង​សហការ​ជាមួយ​ស្នងការ​រាជ​ ធានី​ភ្នំពេញ​ បាន​ចាប់ខ្លួន​ឈ្មោះ​ ផង់​ ហន​ ហៅ​ច្រាង​ និង​បក្ខពួក​ចំនួន​៥​នាក់​ទៀត​ និង​ដកហូត​អាវុធ​មួយ​ចំនួន​ផង​ដែរ​ ។​
​លោក​វរសេនីយ៍ទោ​ សាន​ សុភា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​ខេត្ដកំពង់ចាម​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០០៩​  ម៉ោង​៦​ និង​៤៥​នាទី​ មាន​ករណី​ប្លន់​ហាង​ ប្ដូរ​ប្រាក់​ដែល​គេ​ដឹង​ថា​ ជា​ហាង​របស់​ ឈ្មោះ​ ង្វៀ​ង​ វ៉ា​ន់​ហ៊ី​វ​ ប្រពន្ធ​ឈ្មោះ​ ហូ​ គឹ​ម​អ៊​ញ់​ ជនជាតិ​វៀតណាម​ រស់នៅ​ភូមិ​ តឹង​វ៉ា​ ឃុំ​តាំង​ឡឹប​ ស្រុក​តាំង​បៀ​ង​ ខេត្ដ​ តៃ​និ​ញ​ ប្រទេស​វៀតណាម​ ហើយ​ជន​ សង្ស័យ​ខាងលើ​នេះ​បាន​គេចខ្លួន​មក​ពួន​ នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ ។​ ក្នុង​នោះ​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ប្លន់​យក​ប្រាក់​ ដុល្លារ​បាន​ចំនួន​៦៧.០០០​ដុល្លារ​ ប្រាក់​ ដុ​ង​ចំនួន​២៥០.០០០.០០០​ដុ​ង​ មាស​ ១២​តម្លឹង​ បា្ល​ទី​ន​៦០​តម្លឹង​ ។​ លោក​ សាន​ សុភា​ បន្ដ​ថា​ ក្រោយ​អំពើ​ប្លន់​ខាង​ លើ​សមត្ថកិច្ច​បាន​សហការ​ស្រាវជ្រាវ​ រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១២​ កម្លាំង​ស្នងការ​នគរបាល​ខេត្ដព្រៃវែង​ បាន​បើក​កិច្ច​ប្រតិបត្ដិ​ការណ៍​ចាប់​ក្រុម​ ចោរប្លន់​បាន​ម្នាក់​ឈ្មោះ​ អេ​ង​ សា​អ៊ុំ​ ហៅ​ ស្រអែម​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទី​ លំនៅ​ភូមិ​ក្រូច​ ឃុំ​ជាងដែក​ ស្រុក​កំពង់​ ត្របែក​ ខេត្ដព្រៃវែង​ តាម​ដីកា​តុលាការ​ ខេត្ដព្រៃវែង​ ។​
​តាម​ចម្លើយ​សារភាព​ឈ្មោះ​ អេ​ង​ សា​អ៊ុំ​ សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​រក​ បក្ខពួក​ដើម្បី​ចាប់ខ្លួន​បន្ថែម​ទៀត​ ហើយ​ រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១២​ ក៏​បាន​ចាប់ខ្លួន​បាន​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ ផ​ន​ ភាន់​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ ភូមិ​ពញា​កើត​ ឃុំ​ជាងដែក​ ស្រុក​កំពង់​ ត្របែក​ ខេត្ដព្រៃវែង​ នឹង​ចាប់ខ្លួន​ម្នាក់​ ទៀត​ឈ្មោះ​ តុ​ន​ ជី​វន​ ហៅ​មាស​ ភេទ​ ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​អន្លង់​ចក​ ឃុំ​-​ស្រុក​កំពង់ត្របែក​ ខេត្ដព្រៃវែង​ ។​
​លោកនាយ​ការិយាល័យ​បាន​បន្ដ​ថា​ នៅ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១២​ សម​ ត្ថ​កិច្ច​បាន​ស្រាវជ្រាវ​បាន​បក្ខពួក​ជា​ចោរ​ ប្លន់​ខាងលើ​បាន​ចំនួន​២​នាក់​បន្ថែម​ទៀត​ មានឈ្មោះ​ សាន់​ សា​រ៉​ង​ ហៅ​តៅ​ ភេទ​ ប្រុស​ អាយុ​៤០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ខ្លែង​ ឃុំ​ថ្កូវ​ ស្រុក​កំពង់ត្របែក​ ខេត្ដព្រៃវែង​ និង​ឈ្មោះ​ ផង់​ ហន​ ភេទ​ប្រុស​ អាយុ​៣៨​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ក្រ​ទិ​ព​ ឃុំ​ជើង​ ដែង​ ស្រុក​កំពង់ត្របែក​ ខេត្ដព្រៃវែង​ ដោយ​កម្លាំង​នគរបាល​ខេត្ដព្រៃវែង​ សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ និង​នគរបាល​ខណ្ឌ​ឫស្សី​ កែវ​ ។​
​តាម​ចម្លើយ​សារភាព​របស់​ ផង់​ ហន​ ឱ្យ​ដឹង​ថា​ កន្លង​មក​បក្ខពួក​ខ្លួន​បាន​ធ្វើ​ សកម្មភាព​ប្លន់​ជា​ច្រើន​លើក​ដូច​ជា​នៅ​*​ថ្ងៃ​ (​មិន​ចាំ​)​ ខែមេសា​ ឆ្នាំ​២០០៩​ ប្លន់​ នៅ​ភ្នំ​ដិ​ល​ ស្រុក​បា​ធា​យ​ ខេត្ដកំពង់់ចាម​ នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០០៩​ ប្លន់​ នៅ​ប្រទេស​វៀតណាម​ នៅ​ថ្ងៃ​ទី​១៤​ ខែ​ វិ​ច្ឆ​កា​ ឆ្នាំ​២០០៩​ ប្លន់​នៅ​ស្រុក​ចម្ការលើ​ ខេត្ដកំពង់ចាម​ នៅ​ថ្ងៃ​ទី​១១​ ខែ​មិ​នា​ ឆ្នាំ​ ២០១០​ ប្លន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​ ៣១​ ខែមករា​ ឆ្នាំ​២០០៨​ ប្លន់​ផ្ទះ​ឈ្មោះ​ ទូច​ ស្ថិត​នៅ​ភូមិ​ត្រើយ​មិ​ង​ ឃុំ​ឫស្សីស្រុក​ ស្រុក​ស្រី​សន្ធរ​ ខេត្ដកំពង់ចាម​ ។​
​លោក​វរសេនីយ៍ឯក​ ជឹ​ម​ សេង​ហុង​ បាន​បញ្ជាក់​ថា​ ឈ្មោះ​ ផង់​ ហន​ ហៅ​*​ចាង​ ជា​មេ​ក្លោ​ង​ប្លន់​ប្រដាប់​អាវុធ​ និង​បក្ខពួក​ បាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​ក្នុង​ខេត្ដ​ព្រៃ​ វែង​ចំនួន​៩​លើក​ ប្លន់​នៅ​ខេត្ដតាកែវ​២​ លើក​ ប្លន់​នៅ​ខេត្ដកំពង់ចាម​៥​លើក​ ក្នុង​ នោះ​បាញ់​សម្លាប់​ម្ចាស់ផ្ទះ​ម្នាក់​នៅ​កន្លែង​ ពួក​គេ​ធ្វើ​សកម្មភាព​ ។​ ដោយឡែក​ក្រុម​ ប្លន់​ដ៏​សកម្ម​នេះ​បាន​ប្លន់​នៅ​ខេត្ដកណ្ដាល​ និង​នៅ​រាជធានី​ភ្នំពេញ​ជា​ច្រើន​លើក​ ។​
​លោកស្នងការ​រង​រូប​នេះ​បាន​បន្ថែម​ ថា​ ដោយ​អនុវត្ដ​គោលនយោបាយ​ភូមិ​-​ ឃុំ​មាន​សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធភាព​ ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ចាម​បាន​ ផ្លាស់​ប្ដូរ​ព័ត៌មាន​ មាន​ដីកា​ ព័ត៌មាន​មុខ​ សញ្ញា​សេសសល់​ក្នុង​ករណី​រឿង​ដោយ​ សហការ​ជាមួយ​បណ្ដា​ខេត្ដ​-​រាជធានី​ និង​ ដោយ​មានការ​ណែនាំ​ពី​អគ្គស្នងការ​នគរ​ បាល​ជាតិ​ទើប​ក្រុម​ឧក្រិដ្ឋជន​ប្លន់​ប្រដាប់​ អាវុធ​ទាំងនេះ​ត្រូវ​បាន​បង្ក្រាប​បាន​ទាំង​ សំបុក​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons