| Written by ភ្នំពេញដេលីញូវ | |||
| Tuesday, 01 May 2012 13:06 | |||
| ក្តីប្រចណ្ឌខុសទំនងគ្មានការ ត្រិះរិះពិចារណា គួបផ្សំនឹងការ យកសុរាជាត្រីមុខផងនោះ គឺជាដើមចមនៃជម្លោះឆ្ពោះ ទៅបង្កជាអំពើហិង្សាបណ្តាល ឱ្យសុភមង្គលក្នុងគ្រួសារមាន ភាពប្រេះឆាឈានទៅដល់ការ បែកបាក់និរាសប្រាសព្រាត់ប្តីប្រពន្ធកូនចៅបន្សល់ទុកនៅតែភាពទុក្ខសោក និង ឈឺចាប់ ។ តួយ៉ាងបុរសវ័យកណ្តាលម្នាក់នេះដោយសារតែការយកស្រាមកបន្លប់ទុក្ខ និង ក្តីប្រចណ្ឌគ្មានហេតុផលនេះ បានប្រើហិង្សាវាយតប់ភរិយា ហើយថែមទាំងខាំប្រដាប់ភេទប្រពន្ធរហូតហូរឈាមថែមទៀតផង ។ ទីបំផុតត្រូវមានទោសជាប់ពន្ធនាគារ ប៉ុន្តែអ្វីដែលគួរឱ្យ សង្វេគនោះគឺកូនតូចៗពេលដែលឪពុកជាប់គុកបានទើបតែជាងពីរខែត្រូវម្តាយស្លាប់ចោលឱ្យនៅកំព្រាដូច កូនមាន់ឥតមេ ។ បុរសដែលខាំប្រដាប់ភេទប្រពន្ធរហូតធ្លាក់ខ្លួន ឈឺស្លាប់នោះមានឈ្មោះ ស.ស.ខ. វ័យ ៤៥ ឆ្នាំ នៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល សព្វថ្ងៃ កំពុងជាប់ពន្ធនាគារខេត្តកណ្តាល មានភរិយាឈ្មោះ ច.ច.ថ. អាយុ ៤៥ ឆ្នាំ បានស្លាប់ បន្ទាប់ពីស្វាមីវាយទាត់ធាក់ និង ខាំកេរ្តិ៍ភេទយ៉ាងធ្ងន់នោះ និង មានកូនចំនួន ៧ នាក់ក្នុងបន្ទុក ។ អ្នកជិតខាងរបស់គ្រួសារនេះបានឱ្យដឹងថា គ្រួសារ ពួកគេមានជីវភាពខ្សត់ខ្សោយណាស់ដែលត្រូវបាន ចាត់ទុក ថាក្រីក្រប្រភេទមួយ ហើយថែមទាំងមាន ប័ណ្ណបញ្ជាក់ពីអាជ្ញាធរទៀតផង ។ បុរសជាប្តីនោះ ផឹកស្រា និង ប្រចណ្ឌប្រពន្ធខ្លាំងណាស់ សូម្បីជាមួយ បងប្អូន ។ មីង ច.ស. អាយុ ៤៨ ឆ្នាំត្រូវជាបងថ្លៃ ស.ស.ខ. ដែលមានផ្ទះនៅទល់មុខគ្នាបានរៀបរាប់ ថា គាត់ពិតជា អាណិតប្អូនស្រីណាស់ ដែលមានកម្មប្រទះប្តីប្រមឹក និង កំពូលប្រចណ្ឌ តែងរករឿង វាយដំស្ទើររាល់ថ្ងៃ ។ ប្អូនថ្លៃរបស់គាត់ម្នាក់នេះមិនត្រឹមតែក្រទ្រព្យនោះ ទេ ថែមទាំងអន់ចរិតទៀតផង មួយថ្ងៃៗដឹងតែផឹក ស្រាមិន ដែលជួយធ្វើការរកស៊ីប្រពន្ធកូនទេ ហើយ ថែមទាំងរករឿងវាយដំជាប្រចាំទៀត ។ មិនត្រឹមតែ ប៉ុណ្ណោះថែម ទាំងប្រចណ្ឌប្រពន្ធរកលេខដាក់មិនបាន ថែមទៀត បើហ៊ានតែឃើញនិយាយជាមួយមនុស្ស ប្រុស ទោះបីបង ប្អូនសាច់ថ្លៃ ឬក៏បងប្អូនជីដូនមួយ ក្តីគឺមិនបានទេ ច្បាស់ជាត្រូវទក់សាច់ជាក់ជាមិនខាន ។ ជាក់ស្តែងកាលពីថ្ងៃទី ៣០ ខែ មករាកន្លងទៅនេះ ប្អូនស្រីគាត់បាននិយាយជាមួយបុរសម្នាក់ដែលរស់ នៅក្នុងភូមិជាមួយគ្នា ស្រាប់តែម៉ោងប្រមាណជាង ៧ ព្រលប់ៗ ប្អូនថ្លៃឈ្មោះ ស.ស.ខ. ត្រឡប់មក ដល់ផ្ទះវិញស្រវឹងស្រាជោករួចក៏រករឿងឈ្លោះប្រកែក ហើយក៏ទាញដំបងវាយទៅលើ ប្រពន្ធផ្ទួនៗចំនួនបី ដំបង បណ្តាលឱ្យដួលទៅលើគ្រែក្នុងខ្ទម ហើយ បានចាប់សម្រាតសារុង ធាក់ និង ខាំប្រដាប់ភេទ រហូតចេញឈាម ទ្រាំមិនបានប្អូនរបស់គាត់ក៏ស្រែក ទៅអ្នកជិតខាងឱ្យជួយ រួចប្តឹងប៉ូលិសចាប់យកទៅ ដាក់គុក ។ ចាប់តាំងពីគ្រានោះមកប្អូនរបស់គាត់ក៏ចាប់ផ្តើម ទ្រុឌទ្រោមជាលំដាប់ ប៉ុន្តែដោយជីវភាពខ្វះខាតក៏ ចេះតែទ្រាំៗ ទៅ ទោះបីជាឈឺចាប់យ៉ាងណាក៏នៅ តែប្រឹងស្រវាទៅស៊ីឈ្នួលគេដូរអង្ករមកចិញ្ចឹមកូន ដែរ ។ សុខភាពក៏ទ្រុឌទ្រោម គួបផ្សំនឹងការហូបចុក មិនគ្រប់គ្រាន់ (ខ្វះជីវជាតិ) ព្រមទាំងគ្រាំគ្រាដោយ ប្តីវាយលើកចុងក្រោយនេះផងនោះ ពីមួយថ្ងៃទៅ មួយថ្ងៃ ប្អូនរបស់មីងកាន់តែដុនដាប់ទៅៗ លុះ កាលពីល្ងាចថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១២ កន្លង ទៅនេះ បន្ទាប់ពី ត្រឡប់មកពីស៊ីឈ្នួលគេវិញ ប្អូន របស់គាត់បានត្អូញត្អែរថា ហាក់ដូចជាវិលមុខ និង អស់កម្លាំងប្លែក ហើយក៏មិនបានទៅរកទិញថ្នាំ ឬ ទៅពេទ្យទេព្រោះគ្មានប្រាក់ ដោយគ្រាន់តែឱ្យកូន កោសខ្យល់ឱ្យរួច និង ហូបបាយហើយក៏ចូលទៅ សម្រាក ។ លុះស្អែកឡើងម៉ោងប្រហែល ១០ និង ៣០ នាទី កូនៗចូលទៅដាស់ឱ្យហូបបាយស្រាប់តែមិន ដឹងដាច់ខ្យល់ ស្លាប់តាំងពីពេលណាគឺសាកសពរឹង ទៅហើយទើបផ្អើលឆោឡោ ។ ពេលស្លាប់ក្នុងផ្ទះ មានប្រាក់តែប៉ុន្មានពាន់រៀលតែប៉ុណ្ណោះ បើកុំតែ បានអាជ្ញាធរ និង អ្នកស្រុកជួយចាត់ចែង ម៉្លេះប្រ-ហែលជាសែងយកទៅកប់ចោលកណ្តាលបឹងដូច ខ្មោចសត្វហើយមើល៍ទៅ ។ សម្លឹងមើលទៅក្មួយទាំង ៧ នាក់ដែលនៅអង្គុយ ជុំគ្នារួចក៏ពោលបន្តថា ប្អូនស្រីរបស់គាត់ពិតជា អភ័ព្វកម្មក្រាស់ប៉ះប្តីប្រមឹកប្រចណ្ឌវាយព្រឹកល្ងាច ប៉ុន្តែឥឡូវនេះនាងបានរួចចាកផុតទុក្ខទោសហើយ ហើយអ្នកដែលកំពុងទទួលកម្មបន្តគឺកូនៗដែលគ្រាប់ ភ្នែកនៅខ្មៅរញ្ញុងរស់យ៉ាងវេទនាកំព្រាម្តាយ និង ឪពុកជាប់គុកដូចកូនមាន់ឥតមេ ។ នាងដែលជាកូនស្រីច្បងមានស្វាមីបែកផ្ទះជាង មួយឆ្នាំទៅហើយដែលមានជីវភាពខ្សត់ខ្សោយរក ព្រឹកខ្វះល្ងាច ដែរនោះ ក៏រៀបរាប់ឱ្យដឹងផងដែរថា នាងមានបងប្អូនទាំងអស់ចំនួន ៩ នាក់ តែស្លាប់ ម្នាក់ និង រូបនាងមានគ្រួសារ គឺនៅ ក្នុងបន្ទុកម្តាយ ចំនួន ៧ នាក់ ។ នាងបានបន្តថា “ម្តាយរបស់ខ្ញុំ កម្មណាស់កាលពីនៅមានជីវិតត្រូវឪពុក់ខ្ញុំរករឿង វាយធ្វើបាបស្ទើរគ្មាន លស់ថ្ងៃ ព្រោះឪពុករបស់ខ្ញុ់ំ តែងផឹកស្រាជាប្រចាំ និង រមែងប្រចណ្ឌម្តាយខ្ញុំ មិន រើសមុខទេ និយាយជាមួយប្រុសផ្សេង មិនបាន ដាច់ខាតគឺច្បាស់ជាត្រូវគាត់វាយទក់សាច់ជាក់ជាមិន ខាន ។ បើតាមចាំបានកាលពីឆ្នាំ ២០០៩ កន្លងទៅ នៅពេលដែល់ខ្ញុំមិនទាន់មានស្វាមីនៅឡើយនោះ ដោយក្តីប្រចណ្ឌនេះហើយ ពុកបានវាយម៉ែរហូត សន្លប់ ហើយត្រូវបានប៉ូលិសចាប់ខ្លួនយកទៅឃុំម្តង រួចហើយ ប៉ុន្តែដោយអាណិត និង មិនដាច់អាល័យ គាត់ក៏ទៅ សុំឱ្យសមត្ថកិច្ចអប់រំ និង ទៅធានាមក វិញ ។ ទោះជាយ៉ាងណាក៏ឪពុករបស់ខ្ញុំនៅតែមិន រាងចាលដែរ គឺតែងវាយដំប្រពន្ធដដែលជារឿយៗ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១២ កន្លងទៅ នេះ ពុកបានវាយម៉ែយ៉ាងធ្ងន់ទៀត រហូតអ្នកភូមិ ប្តឹងប៉ូលិសចាប់យកទៅដាក់ពន្ធនាគារ ។ ចាប់ពី ពេលនោះមកម្តាយរបស់ខ្ញុំក៏គ្រាំគ្រាហើយក៏បានធ្លាក់ ខ្លួនឈឺ និង បានលាចាកលោកនេះទៅកាលពីថ្ងៃ ទី ២៦ ខែមីនា ដោយគ្មានកូនៗណាម្នាក់បានដឹង ឡើយសូម្បីតែរូបនាងខ្ញុំ ហើយឥឡូវនេះអ្វីដែលចោទនោះគឺប្អូនៗទាំង ៧ នាក់របស់ខ្ញុំវេទនាណាស់ រកអ្វីហូបស្ទើរមិនបានទេ គឺសង្ឃឹមតែលើប្អូនទី ២ និង ទី ៣ ដើរស៊ីឈ្នួលគេបានប្រាក់បន្តិចបន្តួច ប៉ុណ្ណោះ បើមានគេជួលក៏មានប្រាក់ទិញអង្ករដាំ បាយហូប តែបើគ្មានទេគឺបានអ្នកជិតខាងហុចមួយ កំប៉ុងពីរបន្តរស់នៅទាំងត្រដាបត្រដួស” ។ ចំណែកឯ ព.ថ. អាយុ ៤៧ ឆ្នាំ ដែលជាបង ថ្លៃស្ត្រីរងគ្រោះត្រូវប្តីប្រចណ្ឌដាក់ជាហូរហែនោះបាន និយាយថា ភរិយារបស់គាត់ត្រូវជាបងបង្កើតនាង ច.ច.ថ. ហើយប្តីរបស់ ច.ច.ថ. មួយថ្ងៃៗមិនដែល ឃើញជួយធ្វើការ រកស៊ីអ្វីនោះទេ គឺដឹងតែពីផឹក រាល់ព្រឹកល្ងាច ហើយថែមទាំងរករឿងឈ្លោះជេរ បញ្ចោរ ប្រចណ្ឌ និង វាយទាត់ធាក់ប្រពន្ធ ជាប្រចាំ ទៀតផង ។ បើនិយាយពីរឿងប្រចែប្រចណ្ឌនោះគឺ លេខមួយហើយ រកគូប្រដូចគ្មានឡើយ ហើយសូម្បី តែគាត់ជាបងថ្លៃ ក៏ប្អូនថ្លៃម្នាក់នេះប្រចណ្ឌដែរ ។ ជាងនេះទៅទៀតឱ្យតែកើតក្តីប្រចណ្ឌ ប្អូនថ្លៃរបស់ គាត់តែងតែវាយទាត់ធាក់ កេរ្តិ៍ខ្មាសប្រពន្ធជារឿយៗ ។ លើកចុងក្រោយរហូតអ្នកស្រុកប្តឹងសមត្ថកិច្ចចាប់ យកទៅដាក់គុកនេះ គឺគេមិនត្រឹមតែយកដំបងវាយ ធ្វើបាបប្រពន្ធទេ ថែមទាំងចាប់សម្រាតសារុងរួចខាំ ប្រដាប់ភេទប្រពន្ធឱ្យរងរបួសយ៉ាងធ្ងន់ទៀតផង ។ លោក ហោ ហ៊ី អនុប្រធានភូមិព្រែកស្លែង ដែលមានលំនៅស្ថានជិតខ្ទមរបស់ ស.ស.ខ. ដែល ជាប់គុកព្រោះខាំប្រដាប់ភេទភរិយារហូតធ្លាក់ខ្លួនឈឺ ស្លាប់ចោលកូនចំនួន ៧ នាក់ឱ្យរងទុក្ខវេទនានោះ បានមាន ប្រសាសន៍ថា គ្រួសារនេះត្រូវបានចាត់ ក្នុងចំណាត់ថ្នាក់ក្រីក្រកម្រិតមួយ ហើយក៏ជាគ្រួសារ ដែលជាប់ចំណាត់ថ្នាក់ខាង កើតមានអំពើហិង្សា គ្រួសារច្រើនជាងគេដែរដែលផ្តើមចេញពីប្តីជាមនុស្ស ញ្ញៀនស្រា និង ប្រចណ្ឌប្រពន្ធ ។ លោកភូមិរង បាន បន្តថា ដើមឡើយ ស.ស.ខ. ដូចគេឯងដែរ ប៉ុន្តែប្រមាណបីបួនឆ្នាំចុងក្រោយនេះ ស្រាប់តែ ផ្លាស់ប្តូរចរិតទៅជាប្រមឹកស្រាលែងជួយធ្វើការងារ រកស៊ីចិញ្ចឹមកូនប្រពន្ធ និង ផ្តើមចេះប្រចណ្ឌប្រពន្ធ យ៉ាងងប់ងុល ។ បើនិយាយអំពីរឿងហៅមកអប់រំណែនាំនោះគឺរាប់មិនអស់នោះទេ ហើយក៏ធ្លាប់ត្រូវបានប៉ូលិស ចាប់យកទៅអប់រំនៅអធិការនគរបាលស្រុកស្អាង ចំនួនពីរយប់ផងដែរកាលពីឆ្នាំ ២០០៩ កន្លងទៅ តែនៅមិនរាងចាល ។ លើកចុងក្រោយនេះ គាត់ ប្រចណ្ឌហើយយកដំបងវាយប្រពន្ធយ៉ាងធ្ងន់ និង បានចាប់ប្រពន្ធសម្រាតសារុងខាំកេរ្តិ៍ភេទភរិយា បណ្តាលឱ្យរងរបួសយ៉ាងដំណំថែមទៀត រួចក៏ត្រូវ បានប៉ូលិសចុះមកចាប់ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១២ កន្លងទៅ ។ បន្ទាប់ពីជាប់ពន្ធនាគារបានជិតពីរខែស្រាប់តែ ប្រពន្ធក៏ស្លាប់ចោលទៀតទុកឱ្យកូនៗចំនួន ៧ នាក់ ដែលក្នុងនោះកូនពៅអាយុទើបតែពីរខួបរស់រងទុក្ខ វេទនាស៊ីអត់ស៊ីឃ្លាន សង្ឃឹមលើបងទីពីរ និង ទីបី ជំទង់ៗ ដើរស៊ីឈ្នួលគេ ។ បើមានគេជួលក៏បានកម្រៃ យកមកទិញអង្ករ ម្ហូប នាំបងប្អូនហូបបានឆ្អែតទៅ តែបើគ្មានការងារគេជួលទេលោក និង អ្នកជិតខាង នាំគ្នាហុចអង្ករម្នាក់មួយកំប៉ុងពីរយកទៅដាំបាយ បបរហូបទៅ ដែលមើលទៅពិបាកភ្នែកណាស់ ៕ |


