Monday, April 30, 2012

តខ្សែភ្លើងដាក់ចង្រិតឲ្យត្រីស៊ីត្រូវឆក់ស្លាប់










ដោយៈអ៊ិន​ សាមិត​​​​​​​​​​​​​​​​​​​​  

      ហេតុការណ៍ដ៏រន្ធត់មួយ បានឡើងកាលពីថៃ្ងទី២៦ខែមេសាឆ្នាំ២០១២​​​​​​​​​​​​​​​​​​​​​វេលាម៉ោងៈ១៥ នាទី​​​​​​​​​​​​​​​រសៀលនៅចំនុចមាត់ស្រះក្រោយផ្ទះជីតារបស់ជនរងគ្រោះ​​​​​​​​​​​​​​​​​​ ដែលស្ថិតនៅភូមិនិមិត្តថ្មី​​​​
សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ៍យ។ជនរងគ្រោះមានឈ្មោះថា​​​​​​​​​​​​​​វណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆៃយ៉ាភេទប្រុសអាយុ១៥ឆ្នាំ។បើតាមការអះអាងរបស់ជីតាកុមាររងគ្រោះបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យចៅរបស់ឆក់ខ្សែភ្លើងស្លាប់ព្រោះតែចៅរបស់គាត់បានយកខ្សែភ្លើងដែលចងធ្វើស្នួរហាលខោអាវទៅតដាក់អំពូលភ្លើងដើម្បីចាប់ចង្រិតយកមកឲ្យត្រីស៊ីហើយគេមិនបានប្រុងប្រយ័ត្នក៍ប៉ះចំតំនឆក់ស្លាប់តែម្តង។
            មុនពេលកើតហេតុម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថានៅល្ងាចនោះរូបគាត់បោកខោអាវលុះបោករួចរាល់ហើយក៍រកស្នួរហាលខោអាវមិនឃើញក៍បានសួរកូនស្រីរបស់គាត់(ដែលត្រូវជាបងជនរងគ្រោះ)ថាអ្នកណាយកស្នួរហាលខោអាវទៅណា?កូនស្រីរបស់គាត់ប្រាប់ថាខ្ញុំឃើញឆៃយ៉ាស្រាយហើយគេប្រាប់ថាយកទៅតអំពូលភ្លើងដាក់ចង្រិតឲ្យត្រីស៊ីនៅផ្ទះតាតាំងពីថ្ងៃមិនទាន់មកវិញផង។
      ពេលឮដូច្នោះគាត់ក៍ដើររកកូន​​​​​​​​​​​​​​​​លុះ១៥នាទីក្រោយមកជីតារបស់ជនរងគ្រោះក៍ប្រទះឃើញចៅដេកស្លាប់នៅក្បែរមាត់ស្រះដោយមានស្នាមខ្លោចនៅដៃទាំងសងខាងនឹងត្រង់ពោះព្រោះត្រូវខ្សែភ្លើងឆក់ហើយស្រ្តីជាម្តាយបានបញ្ជាក់ថាកូនរបស់គាត់មិនដឹងជាស្លាប់តាំងពីពេលណាទេ។បន្ទាប់ពីយកសាកសពមកក្នុងផ្ទះក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍ទៅនគបាលប៉ុស្តិសង្កាត់និមិត្តឲ្យចុះមកត្រួតពិនិត្យធ្វើកោសលវិច្ច័យភ្លាមដែរ។
         លោកម៉ារិននាយប៉ុស្តិនគបាលសង្កាត់និមិត្តបានបញ្ជាក់ថាក្មេងប្រុសរងគ្រោះនេះពិតជាខ្សែភ្លើងឆក់ស្លាប់មែនមិនមានពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីឡើយ​​​​ហើយសមត្ថកិច្ចក៍បានប្រគល់សពឲ្យសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons