Tuesday, April 10, 2012

មហាសង្ក្រាន្ត​ឆ្នាំរោង ចត្វា​ស័ក ពុទ្ធ​សក​រាជ ២៥៥៦



ឆ្នាំនេះ ឆ្នាំរោង សង្ក្រាន្ត នឹង​ចូលមក​នៅ​ថ្ងៃ​សុក្រ ៧ រោច ខែចេត្រ ត្រូវ​នឹង ថ្ងៃទី​១៣ ខែមេសា គ​.​ស ២០១២ វេលា​ម៉ោង ១៩ និង ១១ នាទី​ល្ងាច​។ មាន​ទេពធីតា​មួយ​ព្រះអង្គ ជា​មគ្គនាយិកា ព្រះនាម កិ​មិ​រា​ទេវី ជា​បុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ សេត លម្អនៅ​ព្រះ​កាណ៌​ដោយ​សៀត ផ្កា​ចង្កុលណី អ​ភ​រណ​ទ្រង់​ពាក់ កែវ​បុស្ស​រា​គ័​ម ភក្សាហារ​ទ្រង់​សោយ ចេកណាំវ៉ា​-​ចេកទឹក ព្រះហស្ដ​ស្ដាំ ទ្រង់​ព្រះខ័ន ព្រះហស្ដ​ឆ្វេង​ទ្រង់​ពិ​ណ្យ​ទ្រង់​ផ្ទំ បើកព្រះនេត្រ លើ​ខ្នងម​ហឹ​ង្សា (​សត្វ​ក្របី​) ជា​ពាហនៈ​។​
ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះទៅកាន់ គុហា​កែវ​ធម្ម​មាលី នាទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត ជាទី​តម្កល់​នូវ​ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស នាំមក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន ៦០ នាទី​។

ទើប​នាំយកទៅ​តម្កល់ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ​ចូលទៅ​ស្រង់ទឹក អនោតត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរចេញពី​បំពង់ថ្មកែវ ដែលជា​មាត់​គោ ឧសភរាជ ទាំង ៧ ត្រជាក់​ក្សេមក្សាន្ដ​ព្រះរាជ​ហ​ឫ​ទ័យ ​ហើយ​នាំគ្នា​ចូលទៅ​សមាទាន រក្សាសីល ដោយ​សោមនស្ស រីករាយ គ្រប់​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោ​បង់​អពមង្គល​ឱ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្ដី ជ័យ​មង្គល ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូលមក​នេះ បាន​ធូរ​ទូលំទូលាយ សុខក្សេមក្សាន្ដ តរៀង​ទៅ​។​

ថ្ងៃ​សុក្រ ៧ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា គ្រិស្ដ​សករាជ ២០១២ វេលា​ម៉ោង ១៩ និង ១១ នាទី​ល្ងាច ជា​ថ្ងៃ​ចូលឆ្នាំ រោង ចត្វា​ស័ក​។​

ថ្ងៃ​សៅរ៍ ៨ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ្រិស្ដ​សករាជ ២០១២ ជាវ​រៈវ័ន​បត​។​

ថ្ងៃអាទិត្យ ៩ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ្រិស្ដ​សករាជ ២០១២ វេលា​ម៉ោង ១១ និង ៤៣ នាទី ៤៨ វិនាទី​យប់ ជា​វរៈ​ឡើងស័ក គម្រប់​មហាសង្ក្រាន្ដ បី​ថ្ងៃ ស្រេច​បរិបូ​រណ៍ ចូល​ជាស​កល ឆ្នាំ រោង ចត្វា​ស័ក ពុទ្ធសករាជ ២៥៥៦ ។

ទំនាយខ្លះៗ សំរាប់​អ្នក​កើតឆ្នាំរោងៈ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons