ដោយ ៖ ឡុង សំបូរ
ថ្ងៃទី 10-04-2012 ម៉ោង 16:21:37 ខេត្ដស្ទឹងត្រែង ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលខេត្ដបានចុះ ឃាត់ខ្លួនស្ដ្រីជនជាតិខ្មែរ៣នាក់ពីបទ ឆបោកក្រោមបណ្ដឹងរបស់ស្ដ្រីជនជាតិ អ៊ិ់ស្លាមម្នាក់បញ្ជូនទៅកាន់សាលា ដំបូងខេត្ដស្ទឹងត្រែង។ ហេតុការណ៍ចុះ ឃាត់ខ្លួននេះបានប្រព្រឹត្ដទៅនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១២ នាវេលាម៉ោង ប្រមាណជា១៤រសៀល នៅចំណុចតូប លក់មាសរបស់ដើមបណ្ដឹងឈ្មោះអែល ទីរៀម រស់នៅផ្សារថ្មខេត្ដស្ទឹងត្រែង ។
លោកវរៈសេនីយ៏ទោ ហោ វុទ្ធី នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលខេត្ដ បានឱ្យដឹងថា បន្ទាប់ពីទទួល បានពាក្យបណ្ដឹងពីស្ដ្រីជាម្ចាស់តូបលក់មាសរួចមក លោកបានចាត់កម្លាំង ឱ្យចុះ អង្កេតទៅតាមពាក្យបណ្ដឹងរបស់ ជនរងគ្រោះជាម្ចាស់តូប។ នៅក្រោយ ការអង្កេតកម្លាំងជំនាញបានឈានទៅ ឃាត់ខ្លួនស្ដ្រីសង្ស័យជាជនជាតិខ្មែរ ៣នាក់គឺ ១-ឈ្មោះយឿន សុភី ហៅភាព អាយុ២៤ឆ្នាំ, ២-ឈ្មោះគ្រន ភី អាយុ ៣០ឆ្នាំ, ៣-ឈ្មោះមុំ ភ័ណ អាយុ២២ឆ្នាំ, ស្ដ្រីទាំងបីស្នាក់នៅចំណុចភ្នំក្រហម ក្នុង ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុក សៀមបូក ខេត្ដស្ទឹងត្រែង។ រីឯម្ចាស់តូប រងគ្រោះឈ្មោះអែល ទីរៀម ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិអ៊ិងស្លាម មានទីលំនៅភូមិ លើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។
លោកហោ វុទ្ធី បានបន្ដឱ្យដឹងទៀតថា ស្ដ្រីទាំងបីនាក់ជាប់ចោទពីបទឆបោក ដោយសារស្ដ្រីជា ជនសង្ស័យទាំង៣នាក់ នោះ បានយកកងដៃឈុតម៉ាកឈិតម៉ា ស៊ីន ៧កងទៅលក់ឱ្យឈ្មោះសើ នរី ភេទ ស្រីដែលជាកូនរបស់គាត់(ម្ចាស់តូប)។ក្រោយពីកូនគាត់បានពិនិត្យ រួចមក ទើបគាត់មានការសង្ស័យថា ជារបស់ ក្លែងក្លាយ។ ភ្លាមៗនោះគាត់បានទូរស័ព្ទ មកប្ដឹង និងរាយការណ៍ជូនសមត្ថកិច្ច នគរបាល បន្ទាប់ពីចុះដល់កន្លែងកើត ហេតុ កម្លាំងនគរបាលជំនាញបានឃាត់ ខ្លួនមុខសញ្ញាសង្ស័យទាំង៣នាក់ខាងលើ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដ ។
ក្រោយការសាកសួរ និងទទួលបាន ចម្លើយសារភាព ស្ដ្រីទាំង៣ជាប់ចោទ ពីបទឆបោក ហើយត្រូវបានកម្លាំងការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្ដស្ទឹងត្រែង នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១២នេះ ដើម្បីចាត់ ការបន្ដទៅតាមនីតិវិធី ៕

