Monday, April 30, 2012

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់នឹងជនជាតិខ្មែរម្នាក់ពីបទចែកចាយថ្នាំញៀន​​​​​


​​​​         ដោយ  អ៊ិនសាមិត្ត



            កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​​​​ បានធើ្វការឃាត់ខ្លួនបុរសពីរនាក់ដែលពាក់ព័ន្ធការចែកចាយថ្នាំញៀនខុសច្បាប់នៅក្នុងទឹកដីប៉ោយប៉ែត   កាលពីវេលាម៉ោង១៧:៤០នាទីថ្ងៃទី២៩ខែមេសាឆ្នាំ២០១២នៅចំនុចផ្សាររ៉ាសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ 
            លោក ហម មុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរ គឺកំលាំងរបស់លោកបានទទួលពត៌មានពីភ្នាក់់ងាររបស់លោកខណះដែលពួកគេទាំងពីរកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនហើយត្រូវកំលាំងរបស់លោកក្រសោបបានទាំងមនុស្សនឹងវត្ថុតាងជាថ្នាំញៀនប្រភេទ ខេទឹកកក ៣ថង់តូចនៅនិងខ្លួនពួកគេផងដែរ។
​​            ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន -ឈ្មោះជៀង យូ ហៅ គូ ជនជាតិវៀតណាមភេទប្រុសអាយុ២១ឆ្នាំមុខរបរជាកម្មករ  -ឈ្មោះ ឆែម ឈិត ហៅ ស្វិត ជនជាតិខែ្មរ ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកម្មករ អ្នកទាំងពីររស់នៅភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។       ក្រោយពីធើ្វការសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថ  ក្រុងប៉ោយប៉ែតពួកគេបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើចែចាយថ្នាំញៀន ពិតប្រាកដមែន។ដោយផ្អែកទៅលើចំលើយសារភាពរបស់ជនសង្ស័យនិងវត្ថុតាងថ្នាំញៀន សមត្ថកិច្ចក្រុងប៉ោយប៉ែត បានកសាងសំនុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons