Sunday, April 29, 2012

យក​ខ្សែភ្លើង​ស្នួ​ហាល​ខោអាវ​ទៅ​ត​ដាក់​អំ​ពូ​ល​ភ្លើង​ចាប់​ចង្រិតឲ្យ​ត្រី​ស៊ី​ត្រូវ​ឆក់​ស្លាប់​

ដោយ​ ៖ វិច្ឆិកា ថ្ងៃទី ៣០ មេសា 2012ម៉ោង 13:03:20
ប៉ោយ​ប៉ែ​ត​ ៖​ ក្មេង​ប្រុស​ម្នាក់​ត្រូវ​ បាន​ជីតា​របស់​ខ្លួន​ប្រទះ​ឃើញ​ឆក់​ខ្សែ​ ភ្លើង​ដេក​ស្លាប់​នៅ​មាត់​ស្រះ​ចិញ្ចឹម​ត្រី​ ខាងក្រោយ​ផ្ទះ​ដែល​២០​ម៉ែត្រ​ប៉ុណ្ណោះ​ ។​ ​ករណី​ស្លាប់​របស់​កុមា​រា​នេះ​ត្រូវ​បាន​បុរស​ចំណាស់​ដែល​ជា​ជីតា​អះអាង​ថា ​ ដោយសារ​តែ​ចៅ​របស់​គាត់​បាន​យក​ខ្សែភ្លើង​ចាស់ៗ​ដែល​ក្លាយជា​ស្នួ​ហាល​ខោ​ អាវ​ទៅ​ហើយ​នោះ​ទៅ​ត​ដាក់​អំ​ពូ​ល​ភ្លើង​ ដើម្បី​ចាប់​ចង្រិត​យក​មក​ឱ្យ​ត្រី​ស៊ី​ហើយ​គេ​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ ប៉ះ​ចំ​តំណ​ឆក់​ស្លាប់​តែ​ម្ដង​ ។​
​ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​ កើតឡើង​ កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១២​ នៅ​ ចំណុច​មាត់​ស្រះ​ក្រោយ​ផ្ទះ​ជីតា​ដែល​ ស្ថិត​នៅ​ក្នុងភូមិ​និមិត្ដ​ថ្មី​ សង្កាត់​និមិត្ដ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​បន្ទាយ​ម​មាន​ជ័យ​។​ ​ជន​រង​គ្រោះ​មានឈ្មោះ​វ​ណ្ណា​ ឆៃ​យ៉ា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ ខាងលើ​ ។​
​នៅ​មុន​ពេល​កើតហេតុ​តាម​ការ​ឱ្យ​ ដឹង​ពី​ម្ដាយ​របស់​ក្មេង​ប្រុស​រង​គ្រោះ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ល្ងាច​នោះ​រូប​គាត់​ កំពុង​អង្គុយ​បោក​ខោអាវ​នៅ​ក្រោយ​ផ្ទះ​លុះ​ បោក​រួចរាល់​ហើយ​ក្រឡេក​រក​មើល​ខ្សែ​ ភ្លើង​ស្នួ​ហាល​ខោអាវ​មិនឃើញ​ក៏​បាន​ ស្រែកសួរ​កូនស្រី​ដែល​ត្រូវជា​បង​របស់​ជន​រង​គ្រោះ​ថា​ អ្នក​ណា​យក​ស្នួ​ហាល​ ខោអាវ​ទៅ​ណា​?​ កូនស្រី​ក៏​បាន​ឆ្លើយ​តប​ វិញ​ថា​ កាលពី​ថ្ងៃ​ខ្ញុំ​បានឃើញ​ វ​ណ្ណា​ ឆៃ​យ៉ា​ (​ជន​រង​គ្រោះ​)​ បាន​ស្រាយ​ចេញ​ ហើយ​ប្រាប់​ថា​ យក​ទៅ​ត​អំ​ពូ​ល​ភ្លើង​ដាក់​ ចង្រិត​នៅផ្ទះ​របស់​លោកតា​ដើម្បី​ឱ្យ​ត្រី​ស៊ី​តាំងពី​យូរ​ ហើយ​មិនឃើញ​មក​វិញ​ ទេ​ ។​ ពេល​ឮ​ដូច្នោះ​រូប​គាត់​ជា​ម្ដាយ​បាន​ ដើរ​រក​កូន​ ។​ លុះ​១៥​នាទី​ក្រោយមក​ជីតា​ របស់​ជន​រង​គ្រោះ​ក៏​បាន​ប្រទះ​ឃើញ​ចៅ​ ប្រុស​របស់​គាត់​ដេក​ស្លាប់​នៅ​នឹង​មាត់​ ស្រះ​ដោយ​មាន​មាន​ស្នាម​ខ្លោច​ប្រអប់​ ដៃ​ទាំង​សងខាង​និង​ពោះ​ ព្រោះតែ​ត្រូវ​ ខ្សែភ្លើង​ឆក់​ ហើយ​ស្ដ្រី​ជា​ម្ដាយ​បញ្ជាក់​ ថា​ កូនប្រុស​របស់​គាត់​នេះ​មិនដឹង​ជា​ ស្លាប់​តាំងពី​ពេល​ណា​មក​ទេ​ ។​ បន្ទាប់​ពី​ យក​សាកសព​ ក្មេង​រង​គ្រោះ​មក​ដាក់​ ក្នុងផ្ទះ​និង​ស្រាវ​ខ្សែភ្លើង​មក​ទុក​រួច​ហើយ​ ក្រុម​គ្រួសា​ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្ដិ៍​ សង្កាត់​និមិត្ដ​ឱ្យ​ចុះ​មក​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ ភ្លាម​ដែរ​ ។​
​លោក​ម៉ា​រិ​ន​នាយ​ប៉ុស្ដិ​សង្កាត់​ និមិត្ដ​ បាន​បញ្ជាក់​ថា​ សាកសព​ក្មេង​រង​គ្រោះ​ ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ឆក់​ មែន​មិន​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​ កម្ម​ឡើយ​ ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ សព​ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​ទៅ​តាម​ ប្រពៃណី​នៅ​ល្ងាច​នោះ​ផង​ដែរ​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons