ដោយ ៖ លីម៉ូ ថ្ងៃទី 28 មេសា 2012ម៉ោង 15:41:09
ខេត្ដកំពង់ស្ពឺ ៖ កងទ័ពជើងទឹកកម្ពុជា រួមសហការជាមួយទីចាត់ការបច្ចេកទេស អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ បានធ្វើការបាញ់សាកល្បងគ្រាប់ពិតនូវអាវុធប្រភេទ១៣០មិល្លីម៉ែត្រ ដើម្បី វាស់ស្ទង់សមត្ថភាពនិងគុណភាពអាវុធដែលបានបោះបង់អស់រយៈពេលច្រើន ឆ្នាំ មកហើយនោះ ។ដំណើរការបាញ់នេះបានប្រព្រឹត្ដទៅ នៅតំបន់ភូមិសាស្ដ្រស្រុកភ្នំស្រួច ខេត្ដ កំពង់ស្ពឺ ក្រោមវត្ដមានលោកនាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ រងនិងជានាយសេនាធិការចម្រុះ, លោក នាយឧត្ដមសេនីយ៍ ជា តារា អគ្គមេ បញ្ជាការរង និងជានាយក នាយកដ្ឋាន ស្រាវជ្រាវចារកិច្ច, លោកឧត្ដមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង និង ជានាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋ មន្ដ្រី, លោកឧត្ដមនាវីឯក ទៀ វិញ មេ បញ្ជាការកងទ័ពជើងទឹក, លោកឧត្ដម សេនីយ៍ឯក សៀក សុជាតិ នាយរងសេនា ធិការចម្រុះនិងជានាយកទីចាត់ការការ ងារព្រំដែន ព្រមទាំងលោកឧត្ដមសេនីយ៍ ជានាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត។
លោកឧត្ដមនាវីឯក សៅ សារិន មេ បញ្ជាការរងនិងជានាយសេនាធិការកងទ័ពជើងទឹកបានបញ្ជាក់ឱ្យដឹងថា ការ បាញ់សាកល្បងនាពេលនេះរួមមានអាវុធ ១៣០មិល្លីម៉ែត្រចំនួន៨ដើមបាញ់ម្ដង មួយគ្រាប់ ក្នុងចម្ងាយ៩៦៩ម៉ែត្រឆ្ពោះ ទៅកាន់ចំណុចជើងភ្នំ។លោកបានបន្ដថា គោលបំណងនៃការបាញ់នេះផ្ដោតជា សំខាន់ដល់ការពង្រឹងសមត្ថភាពចំពោះនាយនាវីនិងពលនាវីឱ្យចេះ ប្រើប្រាស់ អាវុធប្រភេទធុនធ្ងន់មានភាពស្ទាត់ជំនាញ ដើម្បីការពារដែនអធិបតេយ្យកោះ-ឆ្នេរ សមុទ្រកម្ពុជាឱ្យបានរឹងមាំ ។
មានប្រសាសន៍នាឱកាសនោះលោកនាយ ឧត្ដមសេនីយ៍ គន់ គីម បានវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ បញ្ជាការដ្ឋានកងទ័ពជើងទឹកដែលបាន ធ្វើកិច្ចសហការយ៉ាងល្អជាមួយជំនាញ ស្ថាប័នពាក់ព័ន្ធធ្វើឱ្យលទ្ធផលក្រោយ ពេលបញ្ចប់ការសិក្សានិងការធ្វើការលំហាត់ជាក់ស្ដែងនាពេលនេះ ទទួលបាន ជោគជ័យគួរជាទីមោទនៈ ដែលសិក្ខា កាមទាំងអស់យកចិត្ដទុកដាក់រៀនសូត្រ និងបាញ់ចំគោលដៅ ។
លោកនាយឧត្ដមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ការធ្វើលំហាត់បាញ់ គ្រាប់ពិតនាពេលនេះ មិនមែនជាការ បង្ហាញសាច់ដុំ ឬគំរាមកំហែងប្រទេស ជិតខាងណាមួយឡើយ ពោលគឺជាការ ប្រព្រឹត្ដទៅធម្មតារបស់ប្រទេសនីមួយៗ ក្នុងការហ្វឹកហ្វឺនកម្លាំងឱ្យមានសមត្ថភាព គ្រប់គ្រាន់ដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ ។
ជាមួយនឹងការចុះពិនិត្យការបាញ់ អាវុធ១៣០មិល្លីម៉ែត្រនេះដែរ លោក នាយឧត្ដមសេនីយ៍ គន់ គីម ក៏បានឧបត្ថម្ភ ថវិកាចំនួន៨លានរៀលដល់កម្មសិក្សា ការីផងដែរ ដែលថវិកានេះជាថិវកា ផ្ទាល់របស់សម្ដេចតេជោ ។
ក្នុងថ្ងៃនោះដែរ នាយឧត្ដមសេនីយ៍ គន់ គីម និងប្រតិភូបានបន្ដដំណើរទៅ ពិនិត្យកម្មសិក្សាការី នៅសាលារថពាស ដែកផងដែរ ដោយក្នុងនោះលោកនាយ ឧត្ដមសេនីយ៍បានរំលឹកថា ក្រោមការ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួង ការពារជាតិ និងអគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទបានយកចិត្ដទុក ដាក់ចំពោះសិក្ខាកាមទាំងអស់ ហើយ ក្នុងនោះនាយឧត្ដមសេនីយ៍គន់ គីម ក៏ បានផ្ដល់ប្រាក់ជាអំណោយសម្ដេចតេជោ ចំនួន៥លានរៀលដល់សិក្ខាកាមទាំងនោះ ផងដែរ ៕



