ដោយ ៖ វិច្ឆិកា ថ្ងៃទី 28 មេសា 2012ម៉ោង 14:10:07
ខេត្ដបន្ទាយមានជ័យ ៖ កុមារាតូច អាយុ៦ឆ្នាំម្នាក់បានទៅបង់ត្រីជាមួយពូ នៅក្បែរផ្ទះហើយចុះទៅមុជទឹកប្រឡាយ ក៏លង់ស្លាប់តាំងពីពេលណានោះទេ ប៉ុន្ដែ ពូមិនបានដឹងនឹកស្មានថាក្មួយទៅផ្ទះ ។ នៅពេលពូយកសំណាញ់បង់យកត្រី បែរ ជាជាប់សពក្មួយ ទើបដឹងថាក្មួយលង់ ទឹកស្លាប់ ។ភាពភ្ញាក់ផ្អើលបានកើតឡើងនៅ វេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ នៅភូមិកូបលិច ឃុំ កូប ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។
លោកអ៊ុន សឹង នាយប៉ុស្ដិ៍នគរបាល ឃុំកូបបានប្រាប់ឱ្យដឹងថា កុមារារងគ្រោះ មានឈ្មោះតុង សីហា អាយុ៦ឆ្នាំ រស់ នៅភូមិឃុំខាងលើ ។
តាម ប្រភពព័ត៌មានពីសាច់ញាតិ កុមាររងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គឺកុមារងគ្រោះបាន ទៅជាមួយពូឈ្មោះសុង វិបុល ដើម្បី បង់ត្រីនៅប្រឡាយក្បែរផ្ទះ ។ លុះបន្ទាប់ មកពូជាប់រវល់តែបង់ត្រីមិនបានចាប់ អារម្មណ៍មើលក្មួយមិនដឹងថា ក្មួយចុះ ទៅលេងទឹកប្រឡាយពេលណា និងនឹក ស្មានថាក្មួយមកផ្ទះ ។
លោកនាយប៉ុស្ដិ៍បានបញ្ជាក់ឱ្យដឹង ទៀតថា ក្រោយពីបាត់ក្មួយពូមិនបានរក ក្មួយនោះទេ ហើយក៏បានមើបានទៅបង់ ត្រីកន្លែងក្មួយឈរលេងស្រាប់នៅពេល បង់ទាញសំណាញ់មកក៏ឃើញសពក្មួយ ដោយដំបូងនឹកស្មានថាសំណាញ់ជាប់ គល់ឈើ ពីព្រោះទាញទៅវាតឹងហើយក៏ ចាប់ទាញស្រាវសំណាញ់បន្ដិចម្ដងៗផុត ពីទឹក បែរជាជាប់សពក្មួយប្រុសរបស់ ខ្លួនតែម្ដង ។ ជាមួយគ្នានោះធ្វើឱ្យមាន ភ្ញាក់ផ្អើលដល់ឪពុកម្ដាយកុមារងគ្រោះ និងសាច់ញាតិរួមទាំងបងប្អូនប្រជាពល រដ្ឋក្នុងភូមិ ។ សាកសពត្រូវបានគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោមការស្ដីបន្ទោសថា ជាការធ្វេស ប្រហែសរបស់ពូ និងឪពុកម្ដាយមិនបាន ថែរក្សាកូន ៕


