ដោយ ៖ ទិត ឦសាន ថ្ងៃទី 30 មេសា 2012ម៉ោង 12:30:39
ខេត្ដរតនគីរី ៖ ភូមិគ្រឹះមួយកន្លែង របស់មន្ដ្រីសាលាខេត្ដរតនគីរីទទួលបន្ទុក នាយកទីចាត់ការអន្ដរវិស័យសាលាខេត្ដ ត្រូវបំផ្លាញទាំងស្រុងដោយសារអគ្គីភ័យ ឆាបឆេះនៅពេលយប់ ។ករណីនេះបានកើតឡើងកាលពីម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២ ទៅលើភូមិគ្រឹះរបស់លោក ខេន ពូស៊ី មន្ដ្រីបំរើការងារនូវសាលាខេត្ដ ស្ថិតក្នុងភូមិ២ សង្កាត់ឡាបានសៀក ក្រុង បានលុង ខេត្ដរតនគីរី ត្រង់ចំណុចមុខទី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ ។
តាមប្រភពពីប្រជាពលរដ្ឋមាន លំនៅ ដ្ឋានក្បែខាងបានបំភ្លឺឱ្យកាសែតនគរវត្ដ ដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ នេះថា នៅក្នុងអំឡុងម៉ោងប្រមាណជាង ១១យប់ ក្រោយពីនៅកន្លែងកើតហេតុមាន សូរសំឡេងមនុស្សស្រែកឆោឡោហាក់ មានរឿង ពួកគាត់បានក្រោកពីដំណេក ឡើងហើយក្រឡេកទៅមើល ស្រាប់តែ ឃើញអណ្ដាតភ្លើងក្រហមច្រាលយ៉ាង សន្ធោសន្ធៅ ទើបញាតិនៅជិតខាងបាន ស្រែកឆោឡោហៅកងកម្លាំងកងរាជអា វុធហត្ថដោយខ្លះស្គាល់ ក៏ទូរស័ព្ទហៅ រីឯ ខ្លះទៀតក៏បានស្រែកហៅផ្ទាល់មាត់ដើម្បី ឱ្យមានការជួយអន្ដរាគមន៍ ។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថខេត្ដស្ទើមួយ បន្ទាយបានរត់មកជួយដល់ក្រុមគ្រួសារ ដែលកំពុងរងគ្រោះខ្វែងដៃ ខ្វែងជើងគ្រប់ៗ គ្នាតាមដែលអាចជួយបាន ។
ពួកគាត់បានបន្ដទៀតថា ដោយសភាព ភ្លើងដែលកំពុងឆាបឆេះនោះមានលក្ខណៈ ខ្លាំងពេកទើបមិនអាចជួយពន្លត់បានរួម ទាំងគ្រឿងយានយន្ដពន្លត់អគ្គីភ័យបាន ជួយអន្ដរាគមន៍ដោយប្រើរថយន្ដបាញ់ ពន្លត់ភ្លើងអស់៦គ្រឿងថែមទៀតផង ។
ចំនែកលោក ខេន ពូស៊ី មន្ដ្រីនាយក ទីចាត់ការអន្ដរវិស័យសាលាខេត្ដជាម្ចាស់ ភូមិគ្រឹះដោយសារតែមានចិត្ដសង្វេក និងហួសចិត្ដមិននឹកស្មាននោះ ក៏មិនបាន និយាយប្រាប់ពីមូលហេតុអ្វីទាំងអស់នៅក្នុងរឿងនេះទេ ។
ប៉ុន្ដែប្រភពមួយចំនួនបានប្រាប់ ឱ្យកា សែតនគរវត្ដដឹងនៅនឹងកន្លែងកើតហេតុ ថា មូលហេតុដែលបានបណ្ដាលឱ្យឈាន ទៅដល់ការឆាបឆេះភូមិគ្រឹះធំដែលរៀប បេតុងជាច្រើនបន្ទប់ជាន់ផ្ទាល់ដី និងល្វែង ជាន់លើគ្រឿងឈើប្រណិតជាច្រើនបន្ទប់ ត្រូវអគ្គីភ័យបំផ្លាញចោលទាំងស្រុងនោះ គឺមានផ្ទះតូចល្មមមួយខ្នងប្រក់ក្បេឺងសាង សង់ពីឈើ ហើយមានកូនចៅ និងកូន ក្មួយរបស់លោក ខេន ពូស៊ីកំពុងស្នាក់នៅ អុចទៀន ប្រហែលជាក្មេងៗទាំងនោះដេក លក់ភ្លេចពន្លត់ភ្លើងទៀនទើបបណ្ដាលឱ្យ ភ្លើងទៀនឆាបឆេះរបស់របរនៅក្បែ ហើយ ឆាបឆេះរាលដាលឈានទៅដល់ឆេះផ្ទះ តូចល្មម១ខ្នងសង់ជាប់ផ្ទះធំត្រូវភ្លើងឆេះ យ៉ាងសន្ធោសន្ធៅរហូតឈានទៅដល់ភូមិ គ្រឹះធំមួយទៀត ។
ប្រភពបានបញ្ជាក់ថា អ្នករស់នៅផ្ទះ ធំម្នាក់ៗគេងលក់ដោយបើកម៉ាស៊ីនត្រជាក់ គ្រប់បន្ទប់ទើបមិនដឹង តែម្ចាស់ផ្ទះ ធំគ្រាន់តែមានភាពភ្ញាក់ផ្អើលដោយត្រឹម ដែលដឹងខ្លួនឆ្ងល់ថា ដេកបើកម៉ាស៊ីនត្រ ជាក់ចុះហេតុអ្វីបានជាមានកំដៅខុសប្លែក ទាំងកណ្ដាលយប់ដូចនេះ លុះសង្ស័យក៏ បើកទ្វារបន្ទប់ចេញមកក្រៅ ក៏ពួកគាត់ បានឃើញអណ្ដាតភ្លើងកំពុងឆាបឆេះឆ្លង មកអាគារធំអស់មួយចំហៀងផ្ទះហើយ ជាមួយនឹងមនុស្ស២-៣នាក់កំពុងស្រែក ឆោឡោនៅនឹងមុខផ្ទះ ។
គួរបញ្ជាក់ដែរថា ក្នុងហេតុការណ៏អគ្គី ភ័យឆាបឆេះលំនៅដ្ឋានលោក ខេន ពូស៊ី មន្ដ្រីនាយកទីចាត់ការអន្ដវិស័យសាលា ខេត្ដនេះពុំមានអ្នកណាម្នាក់មានគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ ប៉ុន្ដែរបស់របរ ក្រៅពីរបស់ប្រើប្រាស់់សល់តែរបស់បន្ដិច បន្ទួចដែលអាចយកបាន ក្រៅពីនោះទ្រព្យ សម្បត្ដិជាច្រើន

