ដោយ ៖ វិចិត្រា
ថ្ងៃទី 10-04-2012 ម៉ោង 16:37:31 ខេត្ដកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរដ៏គួរ ឱ្យរន្ធត់មួយបានកើតឡើងនៅតាម បណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៣៩-៤០ ស្ថិតក្នុងភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បណ្ដាលឱ្យ បុរសម្នាក់ស្លាប់ភ្លាមមួយរំពេចនៅនឹង កន្លែងកើតហេតុ ។
គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅ ថ្ងៃទី១០ខែមេសាឆ្នាំ២០១២ វេលាម៉ោង ១២ថ្ងៃត្រង់ ។ ជនរងគ្រោះមានឈ្មោះ សាត នឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិត្រញំងគង ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានមុខ របរជាអ្នកលេងភ្លេងខ្មែរ ។
បើតាមសាក្សីដែលធ្វើដំណើរ ឆ្លងកាត់ ទីនោះ និងបានឃើញហេតុការណ៍ផ្ទាល់ ភ្នែកនោះ ឱ្យដឹងថា គេបានឃើញបុរស រងគ្រោះជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត ហើយក៏មានរថយន្ដទួរីស១គ្រឿងម៉ាក សាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ(មិន ចាំថាខេត្ដណាមួយ)2A-3137 ។
ប្រភពបន្ដថា ស្រាប់តែរំពេចនោះគេ បានឃើញរថយន្ដទួរីសបើកកៀរជនរង គ្រោះពេលនោះជនរងគ្រោះក៏ដួល ហើយ រថយន្ដក៏កិនចំពីលើក្បាលតែម្ដង សូម្បី តែមួកសុវត្ថិភាពរបស់ជនរងគ្រោះក៏ បែកដែរ ។ ក្រោយបង្កហេតុបណ្ដាលឱ្យ មនុស្សស្លាប់រួចហើយ អ្នកបើកបរ រថយន្ដបានបង្កើនល្បឿនទៅទិសខាង កើតបាត់ ។
បើតាមការរៀបរាប់របស់ស្ដ្រី ម្នាក់ ដែលយំនៅក្បែរសពបានឱ្យដឹងថា ជនរង គ្រោះទើបនឹងត្រឡប់ពីលេងភ្លេងការឱ្យ គេនៅស្រុកភ្នំស្រួចបំណងទៅផ្ទះវិញ តែ មិនទាន់ដល់ផ្ទះផងក៏ជួបគ្រោះអកុសល បែបនេះតែម្ដង ។
លោក សែម សារិទ្ធ នាយរងការិយា ល័យនគរបាលចរាចរណ៍ខេត្ដបានឱ្យដឹង ថា ជនរងគ្រោះជិះម៉ូតូម៉ាកគុបមូល C90 ពណ៌ស្លែ ពាក់ស្លាកលេខ ក-៥២៩៩ ក.ស.១ ពេលនេះសមត្ថកិច្ចបានវាស់វែង រួចហើយ ចំណែកសពត្រូវក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។
លោកនាយរងបានបន្ដទៀតថា ទោះ បីយ៉ាងណា សមត្ថកិច្ចរបស់លោកនឹង ខិតខំស្រាវជ្រាវរករថយន្ដបង្កហេតុតាម រយៈស្លាកលេខដែលបានផ្ដល់ដោយ សាក្សីប្រាប់ឱ្យទាល់តែឃើញ គឺមិនទុក ឱ្យជនរងគ្រោះស្លាប់ដោយអយុត្ដិធម៌នោះទេ ៕

