Tuesday, April 10, 2012

មន្ដ្រី​នគរបាល​បុ​ស្ដិ៍​ឃុំ​តា​ប្រុ​ក​ស្រុក​ចំការលើ​បាញ់​យុវជន​ម្នាក់​ស្លាប់



ដោយ​ ៖ វណ្ណៈ
ថ្ងៃទី 10-04-2012 ម៉ោង 16:53:17 ​ ខេត្ដកំពង់ចាម​ ៖​ យុវជន​ម្នាក់​ត្រូវ​ មន្ដ្រី​នគរបាល​បុ​ស្ដិ៍​ឃុំ​តា​ប្រុ​ក​ ស្រុក​ ចំការលើ​ ខេត្ដកំពង់ចាម​ បាញ់​ដោយ​ កាំភ្លើង​អាកា​ស្លាប់​នៅ​នឹង​កន្លែង​ក្រោយ​ ពេល​ដែល​ជន​រង​គ្រោះ​បាន​រាំ​លេង​ កម្សាន្ដ​ក្នុង​ពិធី​ខួបកំណើត​របស់​ក្មួយ​ហើយ​ មានការ​ឈ្លោះ​ទាស់ទែង​រក​វាយ​គ្នា​ជា​ មួយ​នឹង​អ្នក​ភូមិ​សាម​បី​ដែល​មក​ចូល​ រួម​ក្នុង​ពិធី​ខួបកំណើត​នេះ​ដែរ​។​ មុន​ពេល​ ស្លាប់​គេ​ឃើញ​នគរបាល​បាន​បំបែក​គូ​ ទំនាស់​នោះ​ឱ្យ​ចេញ​ឆ្ងាយ​ពី​គ្នា​រួច​ទៅ​ហើយ​ បន្ទាប់​មក​មិនដឹង​ជា​មូលហេតុ​អ្វី​ ស្រាប់​ តែម​ន្ដ្រី​នគរបាល​បុ​ស្ដិ៍​នោះ​បាន​បាញ់​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​ ភ្លាម​នៅ​កន្លែង​  កើត​ហេតុតែ​ម្ដង​ ។​
​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ ការណ៍​នេះ​មានឈ្មោះ​ ឡេ​ង​ សុខ​ហី​ ភេទ​ ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ផ្លា​ក​ ឃុំ​ តា​ប្រុ​ក​ ស្រុក​ចំការលើ​ ខេត្ដកំពង់ចាម​ ។​ ប្រភព​បាន​បន្ដ​ថា​ នៅ​វេលា​ម៉ោង​ប្រហែល​ ៩​យប់​ ថ្ងៃ​ទី​៩​ខែតុលា​ ឆ្នាំ​២០១២​ ជន​រង​ គ្រោះ​បាន​មក​ចូលរួម​រាំ​លេង​នៅ​ក្នុង​ពិធី​ បុណ្យខួបកំណើត​របស់​ក្មួយ​នៅ​ក្នុងភូមិ​ ផ្លា​ក​ខាងលើ​ លុះ​ពេល​កំពុង​រាំ​លេង​បាន​ មានការ​ទាស់ទែង​គ្នា​ កើតឡើង​រវាង​ បក្ខពួក​ជន​រង​គ្រោះ​ និង​គូបដិបក្ខ​ ម្ខាង​ ទៀត​ ហើយ​នៅ​ពេល​មាន​ទំនាស់​នេះ​ នគរបាល​បាន​ឃាត់ឃាំង​បំបែកពួក​គូ​ ទំនាស់​ទាំង​២​នោះ​បែក​ចេញពី​គ្នា​ហើយ​។​ បន្ទាប់​មក​នៅ​ខណៈ​ដែល​នគរបាល​២​នាក់​ ដែល​ម្នាក់​មានឈ្មោះ​សាន់​ ដេ​ និង​នគរ​ បាល​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​កំពុង​ឈរ​ នៅ​តាម​ដងផ្លូវ​ជាមួយ​គូទំនាស់​ម្ខាង​ដែល​ មាន​ចម្ងាយ​ប្រហែល​៨០​ម៉ែត្រ​ពី​កន្លែង​ រាំ​។​
រីឯ​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចេញពី​ កន្លែង​រាំ​នេះ​ទៅ​ដែរ​បំណង​ជូន​បក្ខពួក​ ចេញពី​កន្លែង​រាំ​ទៅ​ផ្ទះ​ ដែល​មាន​កាន់​ ដំបង​នៅ​ដៃ​ផង​។​ ចំណែកឯ​ប៉ូលិស​ឈ្មោះ​ សាន់​ ដេ​ ប្រហែល​ស្មានថា​ ជន​រង​គ្រោះ​ លើកគ្នា​មក​វាយ​គូ​បក្ខ​ដិ​បក្ខ​បន្ដ​ទៀត​ ក៏​បាន​លើក​កាំភ្លើង​ឡើង​ ប៉ុន្ដែ​ជន​រង​គ្រោះ​ បាន​ស្រែក​ប្រាប់​នគរបាល​ថា​ កុំ​បាញ់​អី​ សុទ្ធ​ តែ​បងប្អូន​ខ្ញុំ​ទេ​ តែ​នគរបាល​នោះ​ នៅ​តែ​ពុំ​ព្រម​ស្ដាប់​ហើយ​លើក​កាំភ្លើង​ ឡើង​ បាញ់​មួយ​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ​ ចំ​ ក្រោម​ឆ្អឹង​ ជំនីរ​ខាងស្ដាំ​បណ្ដាល​ឱ្យ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ រួច​មន្ដ្រី​នគរ​ បាល​នោះ​បាន​ហុច​កាំភ្លើង​ ឱ្យទៅ​មន្ដ្រី​ នគរបាល​ម្នាក់​ទៀត​ ហើយ​រត់គេច​ខ្លួន​ បាត់​ ។​
​លោក​អ៊ិ​ត​ ដា​រ៉ា​ អធិការ​នគរបាល​ ស្រុក​ចំការលើ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ ករណី​នេះ​បាន​ទេ​ដោយ​ទូរស័ព្ទ​ជាប់រវល់​ ។​ ចំណែក​លោក​ អាន​ គឹ​ម​ស្រ៉ី​ អធិការរង​ បានឱ្យ​ដឹង​ថា​ លោក​មិន​ទាន់​ហ៊ាន​ឆ្លើយ​ ទេ​កំពុង​អង្កេត​ ។​
​លោក​ឆាយ​ គឹ​មសុ​ន​ ស្នងការ​នគ​បាល​ ខេត្ដកំពង់ចាម​បានឱ្យ​ដឹង​ថា​ លោក​នឹង​ បញ្ជា​តាម​ចាប់​ជន​ដៃដល់​ឱ្យ​បាន​ ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​លោក​លែងឱ្យ​ មាន​មន្ដ្រី​នគរបាល​មាន​កាន់​កាំភ្លើង​នៅ​ ពេល​មក​ការពារ​ក្នុង​កម្មវិធី​បុណ្យ​ការ​ ផ្សេងៗ​ដូច​មុន​ទៀត​ហើយ​ ៕
Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons