ថ្ងៃទី 03-04-2012 ម៉ោង 15:47:10 ខេត្ដពោធិ៍សាត់ ៖ ក្រុមសមត្ថកិច្ចដឹក នាំដោយលោកសុខ វិសាល អនុរដ្ឋលេខា ធិការនៃក្រសួងកសិកម្ម រុក្ខប្រមាញ់និង នេសាទ និងមានការចូលរួមពីលោក ខូយ សុខា អភិបាលខេត្ដពោធិ៍សាត់និង អាជ្ញាធរស្រុក-ឃុំ-ភូមិបានចុះបង្ក្រាបបទ ល្មើសនេសាទរយៈពេល៥ថ្ងៃគឺពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ នៅស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុក បាកាន ខេត្ដពោធិ៍សាត់។
លោកថៃ សីលាលីតា នាយខណ្ឌរដ្ឋ បាលជលផលស្ដីទីខេត្ដពោធិ៍សាត់បានឱ្យ ដឹងថា សមត្ថកិច្ចបានចុះបង្ក្រាបឧបករណ៍ នេសាទខុសច្បាប់រយៈពេល៤ថ្ងៃគឺថ្ងៃទ ២៨, ២៩, ៣០, ៣១ ខែមីនា ធ្វើនៅចំណុច ផ្សេងពីគ្នា ស្ថិតក្នុងស្រុកក្រគរ និងស្រុក កណ្ដៀង ដោយរឹបអូសបានបរ៩៨ខ្សែ, របាំងសាច់អួនប្រវែង១៤.២៨៩ម៉ែត្រ, បង្គោល១៥.៣៨៩ដើម, ក្បាលបរ១៤ គ្រឿង, ឡុកចាប់ត្រី៥១គ្រឿង, លែងត្រី ចម្រុះក្នុងទឹកវិញ៤៥៣គីឡូក្រាម, លូ សាច់អួន និងស្បៃមុង១៣មាត់និងរបាំង ស្បៃមុងប្រវែង២.៣៨០ម៉ែត្រផងដែរ។
លោកថៃ សីលាលីតា បន្ដថា ដោយ ឡែកនៅថ្ងៃទី១ ខែមេសា លោក ណៅ ធួកប្រធាននាយកដ្ឋានរដ្ឋបាលជលផល បានចុះមកត្រួតពិនិត្យនៅស្រុកបានកាន បង្ក្រាបនិងរឹបអូសបានឧបករណ៍ល្មើស ជាប្រភេទបរ១៤ខ្សែ, ក្បាលបរ២២គ្រឿង, របាំងសាច់អួនប្រវែង១.២០០ម៉ែត្រ, បង្គោល៦០០ដើម និងចាក់លែងត្រី ចម្រុះចំនួន១០០គីឡូក្រាមថែមទៀត។
លោកនាយខណ្ឌបន្ដទៀតថា មន្ដ្រី ជំនាញនៅតែបន្ដចុះបង្ក្រាបបទល្មើស នេសាទជារៀងរហូត និងចុះផ្សព្វផ្សាយ ប្រកាសស្ដីពីការកំណត់ប្រភេទឧបករណ៍ នេសាទគ្រួសារដែលអនុញ្ញាតឱ្យធ្វើ នេសាទក្នុងដែននេសាទទឹកសាបនៃព្រះ រាជាណាចក្រកម្ពុជាពីពេលនេះតទៅ ដើម្បីកុំឱ្យប្រជានេសាទច្រឡំ ព្រោះក្រសួង បានចេញសេចក្ដីប្រកាសរួចហើយ៕

